រូបថតអ.ស.ប/Jean-Marc Ferré

​ទី​ក្រុង​វីយែន (៣ ​មីនា ២០១៧) – “​រដ្ឋ​ទាំង​ឡាយ​មា​ន​កាតព្វ​កិច្ចវិជ្ជ​មាន​ក្នុង​ការ​លើក​កម្ពស់​បរិ​យា​កាស​ទំ​នាក់​ទំនង​ដោ​យ​សេ​រី ឯ​ក​រាជ្យ ​និង​មាន​ចម្រុះ​ភាព ​រាប់​ទាំង​ចម្រុះ​ភាព​នៃ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​ដែល​ជាមធ្យោ​បាយ​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​ដោះ​ស្រាយ​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ​និង​ការ​ឃោស​នា” ​នេះ​បើ​តាមប្រ​សាសន៍​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេសអ.ស.ប ស្តី​ពី​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ ​រួម​ជា​មួយ​នឹង​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​តាម​វិស័យ​ចំ​នួន​បី​រូប ​មក​ពីស្ថាប័ន​ក្នុងតំ​បន់។ ​នៅ​ក្នុង “​សេ​ច​ក្តីប្រ​កាស​រួម​របស់​ខ្លួន ស្តី​ពី​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ ​និង ‘​ព័ត៌​មា​នក្លែង​ក្លាយ’ ​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ​និង​ការ​ឃោស​នា” ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​ទាំង​បួន​រូប​នេះ ​បាន​សម្តែង​កង្វល់អំ​ពី “​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ​និង​ការ​ឃោស​នា” [​ដែល] ​ជា​ញឹក​ញយ ​ត្រូវ​បាន​គេ​បង្កើត​ឡើង ​និង​បាន​អ​នុ​វត្ត​ដើម្បី​បំ​ភាន់​ម​តិ​ប្រ​ជា​ជន ” ​ហើយ​ដែល​អាច “​ញុះ​ញង់ [​ម​នុស្ស] ​ឲ្យ​មាន​អំ​ពើ​ហិង្សា ​ការ​រើស​អើង ឬ​បង្ក​អរិ​ភាព​ទៅ​លើ ​ក្រុម​ដែល​បា​ន​កំណត់​នៅ​ក្នុង​សង្គម​មួយ។” ​សេ​ច​ក្តីប្រ​កាស​នេះ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី០៣ ​ខែ​មី​នា ​ដាក់​ចេញ​នូវ​បទ​ដ្ឋាន​ជា​មូល​ដ្ឋានស្តី​ពី​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ​និង​ការ​ឃោស​នា ​វិ​ធី​សា​ស្រ្ត​ដែល​តាម​រ​យៈ​នេះ ​រដ្ឋ​អាច​បង្កើត​បរិ​យាកា​ស​ងា​យ​ស្រួល​សម្រាប់​ការ​អ​នុ​វត្ត​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ ​និង​តួ​នា​ទី​របស់​អ្នក​សារ​ព័ត៌​មាន ​និង​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​នៅ​ក្នុង​សង្គម។ ​សូម​អាន​ឯក​សារ​ទាំង​ស្រុង ​នៅ​ទី​នេះ។