​ទី​ក្រុងហ្ស៊ឺ​ណែវ (២៤ ​ម​ក​រា ២០១៧) - ​នៅ​ថ្ងៃ​នេះ ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​សា​ស្រ្តា​ចារ្យ ​រ៉ូ​ណាស្មីត ​និង​ប្រ​ធា​ន​ក្រុម​កា​រ​ងារអ.ស.ប ​ទ​ទួល​បន្ទុក​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន (WGAD) ​លោក ​សេ​តុង​ជី ​រ៉ូ​ឡង់ ​អាដចូ​វី (Sètondji Roland Adjovi) ​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធ​រ​កម្ពុ​ជា​ដោះ​លែង “​មន្រ្តី​អាដហុក​ទាំង ៥​ ​រូប” ​ដែល​ជា​កម្ម​វត្ថុ​នៃ​ការ​អំពាវ​នាវ​បន្ទាន់​មួយ​ដែល​បាន​ផ្ញើ​រួម​គ្នា​ដោយ​យន្ត​កា​រ​សិទ្ធិ​ម​នុស្សអ.ស.ប ​កាល​ពី​ខែ​ឧ​សភា ​និង​ជា​កម្ម​វត្ថុ​នៃ​ម​តិ​យោបល់​របស់​ក្រុម​កា​រ​ងារ​ទ​ទួល​បន្ទុក​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន (WGAD) ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​ដែល​បាន​ធ្វើ​កា​រសន្និ​ដ្ឋាន​ថា​ជា​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន។ “​អ្នក​ទាំង ៥ ​រូប ​នោះ​ត្រូវ​បាន​គេ​ចាប់​ជា​ចំ​ណាប់ខ្មាំង ​យូរគ្រប់​គ្រាន់​ហើយ ​វា​ដល់​ពេល​វេ​លា​ដោះ​លែង​ពួក​គេ​ហើយ” ​នេះ​បើ​តាមប្រ​សាសន៍​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​ដោយ​មាន​ការ​អ​នុម័ត​យល់ព្រម​ពី​ប្រ​ធា​ន​ក្រុម​កា​រ​ងារអ.ស.ប ​ទ​ទួល​បន្ទុក​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន(WGAD)។ ​សូម​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​និង ​ខ្មែរ។