ហ្សឺ​ណែវ (១១ ​ធ្នូ ២០១៧) ​ខ​ណៈ​ពេល​ដែលពិ​ភព​លោក​អបអ​រ​សា​ទរ​ការ​ចុះ​ហត្ថ​លេខា​លើ​សេ​ច​ក្តីប្រ​កាស​ជា​ស​កលស្តី​ពី​សិទ្ធិ​ម​នុស្ស ​នៅថ្ងៃ​ទី១០ ​ធ្នូ ១៩៤៨ ​ប្រ​ទេស​កម្ពុ​ជាគួ​រ​ងាក​មក​រក​ផ្លូវ​ប្រ​ជាធិ​បតេយ្យ​សេ​រី​ពហុ​បក្ស​របស់​ខ្លួ​ន ​ហើយ​ធា​នា​ឲ្យ​មាន​សេ​រី​ភាព​ពេញ​លេញ​ដល់​សង្គម​ស៊ី​វិល ​និង​អ្នក​សារ​ព័ត៌​មាន​ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើប្រ​តិ​បត្តិ​ការ​បាន ​នេះ​បើ​តាមប្រ​សាសន៍​របស់​អ្នក​ស្រី ​រ៉ូ​ណា ស្មីត ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា។

​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​បាន​មា​នប្រ​សាសន៍​ថា “​ខ្ញុំបា​រម្ភ​ក្រៃ​លែង​ចំ​ពោះ​ការ​រំ​លាយ​គ​ណៈ​បក្ស​សង្គ្រោះ​ជា​តិ (CNRP) ​កាល​ពី​ថ្ងៃ​ទី ១៦ ​ខែ​វិច្ឆិកា ​កា​រ​ហាម​ឃាត់​ស​មាជិក​គ​ណៈ​បក្ស​សង្គ្រោះ​ជា​តិ​ចំ​នួន ១១៨ ​រូប ​មិន​ឲ្យ​ធ្វើស​កម្ម​ភាព​ន​យោ​បាយ​ក្នុង​រ​យៈ​ពេល​ប្រាំ​ឆ្នាំ ​ហើយ​និង​កា​រ​បែង​ចែក​អាស​នៈ​ជាប់​ឆ្នោត​របស់​គ​ណៈ​បក្ស​នេះ​ទាំង​នៅថ្នាក់​ជា​តិ ​និងថ្នាក់​ក្រោម​ជា​តិ ​ទៅ​ឲ្យ​ស​មាជិក​ទាំង​ឡាយ​របស់​គណ​បក្ស​កាន់អំ​ណាច ​និង​គណ​បក្ស​ផ្សេង​ទៀត​ដែល​មិន​ត្រូវ​បា​ន​ប្រ​ជា​ជន​បោះ​ឆ្នោត​ឲ្យ”។

​សូម​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន ​ជា​ភា​សា​ខ្មែរ