រូបថត អ.ស.ប/Jean-Marc Ferré

​ទី​ក្រុងហ្ស៊ឺ​ណែវ (៤ ​កញ្ញា ២០១៧) - ​ខ្ញុំ​មា​ន​កង្វល់​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​ចាប់​ខ្លួន​មេដឹ​ក​នាំ​គណ​បក្ស​ប្រ​ឆាំង​កម្ពុ​ជា ​គឺ ​លោក កឹម ​សុខា ​ដែល​ទំនង​ជា​ត្រូវ​បាន​អ​នុ​វត្ត​ដោយ​មិន​មាន​ការ​គោរព​ចំ​ពោះ​ការ​ធានា​តា​ម​នី​តិ​វិ​ធី​ត្រឹម​ត្រូវ ​រាប់​ទាំង​ការ​មិន​គោរព​ចំ​ពោះអ​ភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក។

​លោក​ត្រូវ​បាន​ចោទប្រ​កាន់​ពី​ប​ទក្បត់​ជា​តិ ​ដែល​ទោស​នេះ​មាន​រ​យៈ​ពេល​ជាប់​ពន្ធ​នាគារ​ចាប់​ពី ១៥ ​ឆ្នាំ ​ទៅ ៣០ ​ឆ្នាំ ​ដោយ​ផ្អែក​លើ​ខ្សែ​វីដេ​អូ​នៃសុន្ទ​រក​ថា​មួយ​ដែល​លោក​បាន​ធ្វើ​នៅ​ក្នុង​ឆ្នាំ២០១៣ ​និង​ដែល​ត្រូវ​បានផ្សព្វ​ផ្សាយ​ជា​សាធា​រ​ណៈ​តាំង​ពី​ពេល​នោះ​មក។ ​ខ្ញុំ​ក៏​មាន​កា​រ​កង្វល់​ផង​ដែរ​ថា​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ជា​សា​ធា​រ​ណៈ​ជា​ច្រើន ​ដោយ​លោ​ក​នា​យ​ក​រដ្ឋ​មន្ត្រី ​និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំ​នួន អំ​ពី​ពិរុទ្ធ​ភាព​ដែល​អាច​មាន​របស់ ​លោក ​សុខា ​បំ​ពាន​លើ​កា​រ​សន្មត់​ជា​មុន​ថាគ្មាន​ទោស ​និង​សិទ្ធិ​ទ​ទួល​បាន​ការ​ជំ​នុំ​ជម្រះប្រ​កប​ដោយ​យុត្តិ​ធម៌ ​ដែល​គាត់​មាន​សិទ្ធិ​ទ​ទួល​បា​ន​ក្រោម​ច្បាប់សិទិ្ធ​ម​នុស្ស​កម្ពុ​ជា ​និង​អន្តរ​ជា​តិ។

​ការ​ចាប់​ខ្លួន​របស់​លោក ​សុខា ​គឺ​ជា​រឿង​គួរ​អោយ​ព្រួយបា​រម្ភ​ថែម​ទៀត ​ព្រោះ​ថា​ការ​ចាប់​ខ្លួន​នេះ ​កើត​មាន​នៅ​ចំ​ពេល​មាន​វិ​ធាន​ការ​ថ្មីៗ​ជា​ច្រើន​ទៀត​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា។ ​វិ​ធាន​ការ​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​កា​រ​បិទ​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​បរ​ទេ​ស​មួយ ​ហើយ​បាន​មាន​គោល​ដៅ​ទៅ​លើ​ក្រុម​ហ៊ុ​ន​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​នា​នា ​ដែល​រួម​មានស្ថា​នីយ៍​វិទ្យុ​ជា​ច្រើន ​និង​កា​សែតឯ​ក​រាជ្យ​ដ៏​ធំ​មួយ​ដែល​ចុះ​ផ្សាយ​ជា​ភា​សា​អង់គ្លេស ​គឺ ​កា​សែតឌឹ​ខេម​បូឌាដេ​លី ​ដែល​ពេល​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យបញ្ឈប់​កា​រ​បោះ​ពុម្ព ​បន្ទាប់​ពី​កា​សែត​នេះ​បា​នប្រ​តិ​បត្តិ​ការ​អស់​រ​យៈ​ពេល ២៤ ​ឆ្នាំ ​មក​ហើយ។ ​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​របស់​លោក​ជា​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ