រូបសញ្ញារបស់សហភាពអន្តរសភា (សអស)

ហ្ស៊ឺ​ណែវ (២៧ ​តុ​លា ២០១៦) - ​ដោយ​សម្តែង​កង្វល់​ខ្លាំងអំ​ពី​ក​រ​ណី​របស់​សមាជិក​សភា​ចំ​នួន ១៥ ​រូប ​មក​ពី​គណ​បក្ស​សង្គ្រោះ​ជា​តិ (CNRP) ​ថា “​បន្ត​ប្រ​ឈម​ការ​រំ​លោភ​បំ​ពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពួក​គេ ​ហើ​យ​កំ​ពុង​ត្រូវ​បា​នរា​រាំង​ដល់​កា​របំ​ពេញ​តួ​នា​ទី​របស់​ខ្លួ​នប្រ​កប​ដោយប្រ​សិទ្ធ​ភាព ​ក្នុង​នាម​ជា​សមាជិក​សភា ​និង​ជា​សមាជិក​គណ​បក្ស​ប្រ​ឆាំង ​ដោ​យ​សេ​រី គ្មាន​ការ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខបុ​ក​ម្នេញ” ​សហ​ភាព​អន្ត​រ​សភា “​បា​ន​កត់​សម្គាល់​ដោយ​ប្លែក​ក្នុង​ចិត្ត​ថា ​មិន​មាន​ការ​រីក​ចម្រើន​ណា​មួយ ​បាន​ធ្វើ​ឡើង​ក្នុង​ការ​ដោះ​ស្រា​យ​ក​រ​ណី​រឿង​ក្តី​ទាំង​នេះ ​ហើយ​ថាស្ថាន​ភាព​នេះ​បា​ន​រី​ក​រាល​ដាល​ខ្លាំង​ឡើង​ថែម​ទៀត។” ​សភា​នេះ ​បាន​សម្រេច​បន្ត​ពិ​និត្យ​លើ​ក​រ​ណី​ទាំង​នេះ ​ដោយ​រួមបញ្ចូល​ទាំង​ក​រ​ណី​ប្រ​ឆាំង​នឹង​អ្នក​ស្រី ​មួរ ​សុខ​ហួរ ​លោក ​ហុង ​សុខ​ហួរ ​និង​លោក ​សម ​រង្ស៊ី ​ផង​ដែរ។ ​នៅ​ក្នុង​សេ​ច​ក្តី​សម្រេច​របស់​ខ្លួន IPU ​បា​ន​កត់​សម្គាល់​ថា ​គ​ណៈ​កម្មាធិ​ការ​របស់​ខ្លួន​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​របស់​សភា ​បាន​ធ្វើ​ការពិ​ចារ​ណា​ព័ត៌​មាន​ដែល​រដ្ឋាភិ​បាល ​និង​ភា​គី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​បានផ្តល់​ឲ្យ។ IPU ​បាន​ជំ​រុញ​ដល់ “​អាជ្ញាធ​រ​កម្ពុ​ជា​ឲ្យ​ធា​នា​ឲ្យ​បា​ន​ពេញ​លេញ​នូវ​ការ​គោរព​សិទ្ធិ​ម​នុស្ស ​ហើយ​ថា​ច្បាប់​ត្រូវ​តែ​បាន​អ​នុ​វត្ត​ដោយគ្មាន​ការ​រើស​អើង។ ​គ​ណៈ​កម្មាធិ​ការ​នេះ​បា​ន​កត់​សម្គាល់​ផង​ដែរ​ថា “​វា​ជា​កា​រ​សំ​ខាន់​ណាស់​ដែល​គ​ណៈ​បក្ស​កាន់អំ​ណាច ​និង​គ​ណៈ​បក្ស​ប្រ​ឆាំង​បន្ត​កិច្ចសន្ទ​នា​ន​យោ​បាយ ​សំ​ដៅ​បង្កើត​បរិ​យា​កាស​ន​យោ​បាយ​មួយ​មាន​ស្ថិរ​ភាព ​ដែល​ក្នុង​នោះ​មាន​លំហគ្រប់​គ្រាន់​សម្រាប់​ម​តិ​មិនស្រប ​និង​សម្រាប់​ការ​អ​នុ​វត្ត​ដោ​យសន្តិ​វិ​ធី​នូវ​សេ​រី​ភាព​ក្នុង​ការ​សម្តែង​ម​តិ ​កា​រ​បង្កើត​ស​មា​គម ​និង​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី” ​សូម​អាន​សេ​ច​ក្តី​សម្រេច​នេះ​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស  ​និង​ខ្មែរ។