រូបថតអ.ស.ប៖ Jean-Marc Ferré

ហ្ស៉ឺ​ណែវ (២៨ ​កញ្ញា ២០១៦) – ​អ្នក​ស្រី ឃេត ហ្គី​លម័រ ​ដែល​ជាឧត្តម​ស្នង​ការ​រង​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​នៅ​ថ្ងៃ​នេះ​បាន​ថ្លែង​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស​នៅ​សម័យ​ប្រ​ជុំ​ជា​ទៀង​ទាត់​លើក​ទី ៣៣ ​នៅ​ទី​ក្រុងហ្ស៉ឺ​ណែវ។ ​នៅ​ពេល​បង្ហាញ​រ​បាយ​កា​រណ៍​របស់​អគ្គ​លេខាធិ​កា​រស្តី​ពី​តួនា​ទី ​និង​សមិទ្ធិ​ផល​របស់​ការិ​យាល័យ OHCHR ​នៅ​កម្ពុ​ជា​អ្នក​ស្រី ឃេត ហ្គី​លម័រ ​បា​ន​កត់​សម្គាល់​ថា៖ “​មាននិន្នា​ការ​ពីរ” ​អាច​គេ​ឃើញ​កើត​មាន​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា។ ​ខ​ណៈ​ពេល​ដែល​មាន “​វឌ្ឍន​ភាព​ជា​លំ​ដាប់​លើ​បញ្ហាបច្ចេក​ទេ​ស​មួយ​ចំ​នួន” ​លោក​ស្រី ឃេត ហ្គី​លម័រ ​បាន​ចង្អុល​បង្ហាញ​ថា៖ “​ទំ​នាក់​ទំនង​កាន់​តែ​យ៉ាប់​យ៉ឺ​នរ​វាង​គណ​បក្សន​យោបា​យ​សំ​ខាន់​ទាំង​ពីរ [​បាន] ​កំ​ពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​លទ្ធ​ភាព​របស់​ប្រ​ជា​ជន​កម្ពុ​ជា​ក្នុង​ការ​អ​នុ​វត្ត​នូវ​សិទ្ធិ​ជា​មូល​ដ្ឋាន​នា​នា​របស់​ខ្លួន”។ ​អ្នក​ស្រី ​បា​នបញ្ជាក់​ឡើង​វិញ​នូវ​ភាព​ជា​ដៃ​គូ​យូរ​អង្វែង ​ជា​មួយ​រាជ​រដ្ឋាភិ​បាល​ក្នុង​ការ​ជួយ​រដ្ឋាភិ​បាល​ឲ្យ​អ​នុ​វត្ត​កា​រប្តេជ្ញា​ចិត្ត ​និង​កាតព្វ​កិច្ច​សិទ្ធិ​ម​នុស្ស​របស់​ខ្លួន ព្រម​ទាំង​កា​រ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​របស់​ការិ​យាល័យ “​ក្នុងស្មា​រតី​ភាព​ជា​ដៃ​គូ ​ដើម្បី​បន្ត​អ​នុស្ស​រ​ណៈ​នៃ​កា​រ​យោគ​យល់ ​ដែលឆ្លុះបញ្ចាំង​យ៉ាង​ពេញ​លេញ​នូវ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ចំ​ពោះភា​រ​កិច្ច​រៀងៗ​ខ្លួន​របស់​យើង ​ហើយ​ដាក់​បញ្ហាសិទិ្ធ​ម​នុស្ស​ជា​ចំណុច​ស្នូល​នៃ​កិច្ច​សហ​ការ​របស់​យើង ​ដោយ​អ​នុ​លោម​តាមធម្ម​នុញ្ញ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ។ ​សូម​អាន​សេ​ច​ក្តី​ថ្លែង​ទាំង​ស្រុង​របស់​អ្នក​ស្រី​ជា​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ