រូបថត អ.ស.ប/Jean-Marc Ferré

​ទី​ក្រុងហ្ស៊ឺ​ណែវ (១៧ ​មិថុ​នា ២០១៦) - ភាព​រឹងត្អឹងនិ​យម​ត្រូវ​បាន​គេ​យល់​ជា​ទូ​ទៅ​ថា​កំ​ពុង​ដុ​តបញ្ជេះ​ឲ្យ​កើន​ឡើង​នូវ​ការ​មិន​អត់​ឱន​នៅ​ទូ​ទាំងពិ​ភព​លោក​ដែល​បង្ក​ការ​គំ​រា​ម​កំ​ហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេ​រីភាព​ក្នុង​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​សិទ្ធិ​សេ​រីភាព​ក្នុង​កា​រ​បង្កើត​សមា​គម ​អ្នក​ជំ​នាញ អ.ស.ប ​លោក ​ម៉ៃ​ណា ​គី​អៃ ​បាន​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស​នៅ​ថ្ងៃ​នេះ​នៅ​ក្នុង​កា​រ​បង្ហាញ​រ​បាយ​កា​រណ៍​ថ្មី​បំ​ផុត​របស់​លោក​ដែល​បង្ហាញេ​ពី​ផល​ប៉ះ​ពាល់​នៃ​ភាព​រឹងត្អឹងនិ​យម​ខាង​សាស​នា ​ទីផ្សា​រ​សេ​រី ​ន​យោ​បាយ ​និង​វប្ប​ធម៌ ​ជា​តិនិ​យម។ ​ចំ​ពោះ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​សិទ្ធិ​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី​និង​សិទ្ធិ​សេ​រី​ភាព​ក្នុង​កា​រ​បង្កើត​ស​មា​គម ​ជា “​ឆ្អឹង​ខ្នង” ​នៃ​ការ​អត់​ឱន ​ពី​ព្រោះ​សិទ្ធិ​សេ​រី​ភាព​ទាំង​នេះ​ជួយ​ធា​នា​ថា “​ម​នុស្ស​ជា​តិគ្រប់​រូប ​ទោះ​ស្ថិត​ក្នុង​ភាព​ទី​ទៃ​គ្នា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ណា​ក៏​ដោយ ​គឺ​មាន​សម្លេង​មួយ​របស់​ខ្លួន”។ ​សូម​ទាញ​យក​រ​បាយ​កា​រណ៍​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​សូម​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ជា​ភា​សា​អង់គ្លេស