រូបថតអ.ស.ប/ John Isaac

​ទី​ក្រុងប្រ៊ូ​សែល (៩ ​ធ្នូ ២០១៦) - ​នៅ​ពេ​លប្រារព្វទិ​វា​អន្តរ​ជា​តិ​លើក​ទី​ពីរ​នៃ​ការ​រំលឹក​ខួប​និង​សេ​ចក្ដី​ថ្លៃ​ថ្នូរ​នៃ ​ជន​រង​គ្រោះ​ដោយឧ​ក្រិដ្ឋ​កម្មប្រល័យ​ពូជ​សាសន៍ ​និង​កា​រ​បង្ការ​នៃឧ​ក្រិដ្ឋ​កម្ម​នេះ ​អគ្គ​លេខាធិ​ការ​អង្គ​ការ ស​ហប្រ​ជា​ជា​តិ ​លោក ​បាន ​គី-មូន ​នៅ​ថ្ងៃ​នេះ ​បាន​ជំ​រុញ​ឲ្យ​រដ្ឋ​សមាជិក​ទាំង​ឡាយ ​គោរព​រំលឹក​ចំ​ពោះ​ជន​រង​គ្រោះ​ទាំង​នោះ ​ដោយ “​ត្រូវ​ធ្វើ​ការ​ឲ្យ​កាន់​តែ​ខ្លាំងក្លា ​ថែម​ទៀត ​ប្រ​ឆាំង​នឹង​កា​រ​បង្ហាញ​ការ​ខឹងស្អប់ ​ការ​មិនចះ​អត់​ឱន ​ការ​រើស​អើង​ជា​តិ​សាសន៍ ​និង​កា​រស្អប់ខ្ពើម​ជន​បរ​ទេស ។”
“​ខ្ញុំ​មា​ន​កង្វល់​ជា​ខ្លាំងអំ​ពី​អរិ​ភាព ​និង​ភា​ព​លំ​អៀង​កាន់​តែ​កើន​ឡើង ​ចំ​ពោះ​ជន​អន្តោ​ប្រវេសន៍ ​និង​អ្នក​ទាំងង​ឡាយ​ដែល​គេ​ហៅ​ថា​ជា​អ្នក​ក្រៅ។ ​វា​អាច​ថា​មិន​មាន​ចន្លោះប្រ​ហោង​សម្រាប់​ទស្ស​នៈ​ផាត់​ចោល ឬ​លុប​លើ​គេ​ឯងអំ​ពី​អត្ត​សញ្ញាណ ឬ​សម្រាប់​ការ​ព្យា​យាម​បែង​ចែក​ដើម្បី​ញែក​ម​នុស្ស​ទៅ​ជា “​យើង ​និង​ពួក​គេ​នោះ​ទេ” ​នេះ​បើ​តាមប្រ​សាសន៍​របស់​ប្រ​ធានអ.ស.ប ​ដោយ​រំលឹក​ថា “​យើង​បាន​ឃើញ​សោ​ក​នាដ​កម្ម​នៃ​ប្រ​វត្តិ​សា​ស្រ្ត​ដែល​ផ្លូវ​ង​ងឹត​នេះ​អាច​នាំ​ឲ្យ​កើត​មាន”។

​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង ​របស់​អគ្គ​លេខាធិ​ការ​ជា​ភា​សា​អង់គ្លេស។ ​សូម​អា​ន​ព័ត៌​មាន​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស