​ភ្នំ​ពេញ (២២ ​សី​ហា ២០១៨)​ - ​ការិ​យាល័យ OHCHR ​បាន​ចេញ​ផ្សាយ ​សេ​ច​ក្តីវិ​ភាគ​ផ្អែក​លើ​ទស្សន​ទាន​សិទ្ធិ​ម​នុស្ស​នៃ​សេ​ច​ក្តីព្រាង​ច្បាប់ស្តី​ពី​ប្រាក់​ឈ្នួល​អប្បប​រមា ​របស់​ខ្លួន ​ជា​ភាសា​អង់គ្លេស ​និង​ជា​ភា​សា​ខ្មែរ។ ​សេ​ច​ក្តីវិ​ភាគ​នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ការិ​យាល័យឧត្តម​ស្នង​ការ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្សប្រ​ចាំ​កម្ពុ​ជា (OHCHR)  ​ខ​ណៈ​ពេល​ច្បាប់​នេះ​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ធ្វើ​សេ​ច​ក្តីព្រាង​នៅ​ឡើយ។ ​សេ​ច​ក្តីវិ​ភាគ​នេះ ផ្តល់​នូវ​កា​រវិ​ភាគ​មួយអំ​ពី​អ​នុ​លោម​ភាព​របស់​ច្បាប់​នេះ​ទៅ​នឹង​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ។ ​ការិ​យាល័យ OHCHR ផ្តល់​សេ​ច​ក្តីវិ​ភាគ​នេះ ​ដោយ​សារ​ថា​ច្បាប់​នេះ​មាន​ការ​ទាក់​ទង​ផ្ទាល់​ទៅ​នឹង​លទ្ធ​ភាព​របស់​ប្រ​ជា​ពល​រដ្ឋ ​ក្នុង​ការ​អ​នុ​វត្ត​ឲ្យ​បា​ន​ពេញ​លេញ​នូវ​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ ​យោបល់ ​ការ​ជួប​ប្រ​ជុំ ​និង​កា​រ​បង្កើត​ស​មា​គម ​ក៏​ដូច​ជា​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ទ​ទួល​បាន​នូវ​លក្ខ​ខណ្ឌ​កា​រ​ងា​រប្រ​កប​ដោយ​យុត្តិ​ធម៌ ​និង​អ​នុ​គ្រោះ។