រូបថត/Jean-Marc Ferré

ហ្ស៊ឺ​ណែវ (០៨ ​ធ្នូ ២០១៦) – “​សម្ពាធ​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​ដែល​ស្រាយ​មិន​ចេញ​ចំ​ពោះ​សំណុំ​តែ​មួយ​គត់​នៃ​វិ​ធាន​ការ​ការ​ពារ​ដែល​បាន​បង្កើត​ឡើង​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ” ​នេះ​បើ​យោង​តាមប្រ​សាសន៍​របស់ឧត្តម​ស្នង​ការ អ.ស.ប ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​លោក ហ្សេដ ​រ៉ា​អាដ ​អាល ​ហ៊ូស​សេន។

​ថ្លែង​មុន​ការ​មក​ដល់​នៃទិ​វា​សិទ្ធិ​ម​នុស្ស ១០ ​ធ្នូ ​លោក ហ្សេដ ​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា ​វា​គឺ​ជាអំ​ណាច​របស់​បុគ្គលគ្រប់​រូប ​ក្នុង​ការដើ​រ​តួ​នា​ទី​មួយ​ក្នុង​ការ​រុញច្រាន​សម្ពាធ​បែប​នេះ​ចេញ ​ហើយ​ថា​មា​ន​បុគ្គល​ជា​ច្រើន​បាន​និង​កំ​ពុ​ង​រុញច្រាន​សម្ពាធ​នោះ​ចេញ​ហើយ​ដែរ។

​លោក ហ្សេដ ​បាន​មា​នប្រ​សាសន៍​ថា “​ឆ្នាំ២០១៦ ​ជា​ឆ្នាំ​ដែល​ជួ​បមហន្ត​រាយ​សម្រាប់​សិទ្ធិ​ម​នុស្ស​នៅ​ទូ​ទាំងពិ​ភព​លោក ​ហើយប្រ​សិន​ជា​ដំណើរ​កា​រថម​ថយ​នៃ​ប្រ​ព័ន្ធ​សិទ្ធិ​ម​នុស្ស ​និង​នី​តិ​រដ្ឋ​ដែល​បា​ន​ក​សាង​ឡើង​យ៉ាង​ប្រុងប្រយ័ត្ន​នោះ​ចេះ​តែ​បន្ត​ថយ​ចុះ​ទៅៗ​ដល់​សន្ទុះ​មួយ ​នៅ​ទីបញ្ចប់​ម​នុស្សគ្រប់​រូប​នឹង​ទ​ទួល​រង​ការ​ឈឺ​ចាប់។”

​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​របស់ឧត្តម​ស្នង​ការ ​ជា​ភាសា​អង់គ្លេស។ ​សូម​មើល​សារ​ជា​ខ្សែរ​វីដេ​អូរ​របស់​លោក​ជា​ភា​សា​អង់គ្លេស។ ​សូម​អាន​សំណៅ​ជា​ភា​សា​ខ្មែរ​នៃ​ខ្សែ​វីដេ។