​ទី​ក្រុង​ភ្នំ​ពេញ (៣១ ​ឧ​សភា ​ឆ្នាំ២០១៦) - ​អត្ថ​បទ​បក​ប្រែ​ជា​ភា​សា​ខ្មែរ​នៃ ​សេ​ច​ក្តី​សម្រេច​របស់ ​សហ​ភាព ​អន្ត​រ​សភា(IPU) ​ដែល​ជា​អង្គ​ការពិ​ភព​លោក​មួយ​នៃ​សភា​ជា​តិ ​ពាក់​ព័ន្ធ​នឹង​ក​រ​ណី​ចំនួ​ន​ប្រាំ ​ដែល​មាន​ជាប់​ទាក់​ទិន ​នឹង ​សមាជិក​សភា​ចំ​នួន១២ ​រូប ​នៃ​គណ​បក្ស​សង្គ្រោះ​ជា​តិ ​ឥ​ឡូវ​នេះ ​អាច​រក​បាន​ហើយ។ ​នៅ​ពេល​បិទបញ្ចប់ ​សម័យ​ប្រ​ជុំ​លើក​ទី១៩៨ ​នៃ​ក្រុម​ប្រឹក្សា​អភិ​បាល​របស់​ខ្លួន ​ក្នុង​ខែ​មី​នា ​នេះ ​សហ​ភាព​អន្ត​រ​សភា ​បាន​អំពាវ​នាវ​ឲ្យ “គ្រប់ស្ថាប័នអំ​ណាច ​និង​គ​ណៈ​បក្ស​ន​យោ​បាយ​ទាំង​អស់ ​រួម​ដៃ​គ្នា​ធ្វើ​ការ​ដើម្បី​ធា​នា​ថា...​ជន ​ដែល​បាន​ញុះ​ញង់ ​និង​ធ្វើ​ការ ​វាយប្រ​ហារ ​គំ​រា​ម​កំ​ហែង ​និងបំភិ​តបំ​ភ័យ តំ​ណា​ង​រា​ស្រ្ត ​ត្រូវ​ទ​ទួល​ខុស​ត្រូវ ​ហើយ​នា​ពេល​អ​នាគត ​អាជ្ញាធរ ​ពាក់​ព័ន្ធ​ត្រូវ ផ្តល់​វិ​ធាន​ការ​ការ​ពារ​ជា​ប្រ​ព័ន្ធ​ឲ្យ​បាន​ឆាប់ ​និង​មា​នប្រ​សិទ្ធ​ភាព ​នៅ​ពេល​ណា​ដែល ​ស​មាជិក​សភា​យល់​ថា ​មាន​ការ​ទ​ទួល​រង​ការ​គំ​រា​ម​កំ​ហែង។” ​សូម​អាន​សេ​ច​ក្តី​សម្រេច ​ទាំង​ស្រុង​ជា​ភា​សា ​អង់គ្លេស ​ | ​ខ្មែរ​