​ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (OHCHR) ​បាន​ផ​លិត​វីដេអូខ្លី​មួយស្តី​ពី​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី។ ខ្លឹម​សារ​របស់​វីដេអូខ្លី​នេះ ​គឺ​ផ្អែក​ទៅ​លើ​ច្បាប់ស្តី​ពី​ការ​ធ្វើបា​តុ​កម្ម​ដោ​យសន្តិ​វិ​ធី ​និង​សៀវភៅ​ណែ​នាំ​ការ​អ​នុ​វត្ត ​ដែល​បាន​អ​នុម័ត​ក្នុង​ឆ្នាំ ២០០៩ (​ទាញ​យក​ច្បាប់ស្តី​ពី​ការ​ធ្វើបា​តុ​កម្ម​ដោ​យសន្តិ​វិ​ធី ​ជា​ភា​សា​អង់គ្លេស | ​និង​ភា​សា​ខ្មែរ​ ​និង​ទាញ​យក ​សៀវភៅ​ណែ​នាំ​ការ​អ​នុ​វត្ត​នូវ​ច្បាប់ស្តី​ពី​ការ​ធ្វើបា​តុ​កម្ម​ដោ​យសន្តិ​វិ​ធី​នេះ)។ ​វីដេអូ​នេះ​មា​នប្រ​យោ​ជន៍​សម្រាប់​ក្រុម​បុគ្គល​ ​ដូច​ជា (​សហគ​មន៍ ​សមា​គម ​សហ​ជីព ។ល។) ​ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់អំ​ពី​សិទ្ធិ ​និង​កាតព្វ​កិច្ច​របស់​ពួក​គេ ​មុន​រៀប​ចំ​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី​ណា​មួយ។ ​វីដេអូខ្លី​នេះ​ពន្យល់អំ​ពីនិយ​ម​ន័យ​ការ​ធ្វើបា​តុ​កម្ម​ដោ​យសន្តិ​វិ​ធី ​និងស​កម្ម​ភាព​ណា​ខ្លះ​ដែល​អ​នុញ្ញាត ​និង​មិន​អ​នុញ្ញាត​ដោយ​ច្បាប់​នេះ។ ​វីដេ​អូរ​នេះ​ក៏រៀ​ប​រាប់​ផង​ដែរ​នូវ​កាតព្វ​កិច្ច ​សិទ្ធិ​ទាំង​ឡាយ ព្រម​ទាំង​ជំ​ហ៊ាន​យ៉ាង​ច្បាស់​លាស់​ដែល​អ្ន​ក​រៀប​ចំ​ការ​ជួប​ប្រ​ជុំ បា​តុ​កម្ម​នៅ​មួ​យ​កន្លែង ឬបា​តុ​កម្ម​ដើរ​ដង្ហែ​រក្បួន​ដោ​យសន្តិ​វិ​ធី ​ត្រូវ​អ​នុ​វត្ត​តាម។

​វីដេ​អូខ្លី​នេះ​ក៏​មា​នប្រ​យោ​ជន៍​យ៉ាង​ខ្លាំង​ផង​ដែរ ​ដល់​អាជ្ញាធ​រ​ក្រុង ​និង​ខេត្ត ​ដើម្បី​យល់​ពី​កាតព្វ​កិច្ច​របស់​ពួក​គេ ​និងស​កម្ម​ភាព​ណា​ខ្លះ​ដែល​អាជ្ញាធ​រ​ក្រុង ​និង​ខេត្ត​ទាំង​នោះ​ត្រូវ​ធ្វើ ​និង​ក្នុង​រ​យៈ​ពេល​ណា (​ទាញ​យក​ព័ត៌​មានស្តី​ពី​នី​តិ​វិ​ធី​ជូន​ដំ​ណឹង​ដល់​អាជ្ញាធរអំ​ពី​ការ​ធ្វើ​បា​តុ​កម្ម​ដោ​យសន្តិ​វិ​ធី​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង ​ជា​ភា​សា​អង់គ្លេស | ​ភា​សា​ខ្មែរ)។
​យើង​សូម​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដល់​បុគ្គល ​អាជ្ញាធរ​រដ្ឋ ​និង​អង្គ​ការ​សង្គម​ស៊ី​វិល ​ឲ្យ​ជួយផ្សព្វ​ផ្សាយ​វីដេ​អូ​នេះ​ឲ្យ​បាន​ទូ​លំ​ទូ​លាយ ​ដើម្បី​ធា​នា​ថា​ការ​ជួប​ជុំ​ដោ​យសន្តិ​វិ​ធី ​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ទូ​លំ​ទូ​លាយ ​និង​ដោ​យសន្តិ​វិ​ធី ​នៅគ្រប់​ទី​កន្លែង​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា។

​ការិ​យាល័យ OHCHR ​បាន​បង្កើត​វីដេ​អូ​នេះ​ឡើង ​ដើម្បី​គាំ​ទ្រ​ដល់​រដ្ឋាភិ​បាល​ក្នុង​ការ​អ​នុ​វត្ត​អ​នុ​សាសន៍​ពិ​និត្យ ​ជា​ស​ក​លតា​ម​កា​ល​កំណត់ ​ទាក់​ទង​នឹង​ការ​លើក​ស្ទួយ ​និង​គោរព​សិទ្ធិ​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ​ដូច​ដែល​មាន​ចែងស្រប​តាម​ច្បាប់ ​និង​បទ​ដ្ឋាន​អន្តរ​ជា​តិ (​ទាញ​យក​គោល​កា​រណ៍​ទាំង ១០ ​របស់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ក្នុង​ការគ្រប់គ្រង​ដ៏​ត្រឹម​ត្រូវ​នៃ​ការ​ជួប​ប្រ​ជុំ ​ជា​ភា​សា​អង់គ្លេស | ​ភា​សា​ខ្មែរ ​និង​បញ្ជី​បញ្ជី​ណែ​នាំ​អ​នុ​វត្តន៍​គោល​ការ​កា​រណ៍​ទាំង​ ១០ ​ចំណុច ​ជា​ភា​សា​អង់គ្លេស ​និង ​ភា​សា​ខ្មែរ)។ ​អ​នុ​សាសន៍​ទាំង​នេះ​ទ​ទួល​បាន​ការ​គាំ​ទ្រ​ពី​រដ្ឋាភិ​បាល​កម្ពុ​ជា។ ​ជាពិ​សេស​អ​នុ​សាសន៍​លេខ ១១៨.១១១ ផ្តល់​អ​នុ​សាសន៍​ដល់​កម្ពុ​ជា “​ទាំង​ក្នុង​ច្បាប់ ​ទាំង​ក្នុង​ការ​អ​នុ​វត្ត​ជាក់ស្តែង ​ធា​នា​គោរព​ដោយ​ពេញ​លេញ​នូវ​សេ​រី​ភាព​នៃ​ការ​ជួប​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​មាន​ស​មា​គម ស្រប​តាម​ច្បាប់​អន្ត​ជា​តិ។ (​ទាញ​យក​អ​នុ​សាសន៍​ពិ​និត្យ​ជា​ស​កល​តា​ម​កា​ល​កំណត់ ​ជា​ភា​សា​អង់គ្លេស ​និង ​ភា​សា​ខ្មែរ)។