ការិយាល័យ OHCHR-កម្ពុជា/ជូ វិនាថ

​រាជ​ធា​នី​ភ្នំ​ពេញ (២៣ ​វិច្ឆិកា ២០១៦) - ​នៅ​ថ្ងៃ​ទី២៣ ​ខែ​វិច្ឆិកា ក្រ​សួង​យុត្តិ​ធម៌ ​និង​ការិ​យាល័យOHCHR ​បាន​បើក​កិច្ច​ប្រ​ជុំ​មួយ​នៃ​ក្រុម​កា​រងា​របច្ចេក​ទេ​ស​កំ​ណែ​ទម្រង់​ច្បាប់​និង​ប្រ​ព័ន្ធ​យុត្តិ​ធម៌ ​ដែល​មាន​ការ​ចូល​រួម​ពីតំ​ណាងក្រ​សួង​យុត្តិ​ធម៌ ឧត្ត​ម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ​រាជ​បណ្ឌិត​ស​ភាវិជ្ជា​ជី​វៈ​តុលា​ការ ​និង​ដៃ​គូ​អភិ​វឌ្ឍន៍ ​និង​អង្គ​ការ​សង្គម​ស៊ី​វិល​ដែល​ពាក់​ព័ន្ធ។ ​កិច្ច​ប្រ​ជុំ​នេះ​បាន​ផ្តោត​ការ​ពិ​និត្យ​លើ​វឌ្ឍន​ភាព​ឈាន​ទៅ​បង្កើត​សូចនា​ករ​ឃ្លាំ​មើល​រួម​គ្នា ព្រម​ទាំង​លើ​ដំណើ​រ​វិវឌ្ឍ​ថ្មីៗ​ក្នុង​ការ​អ​នុ​វត្ត​ច្បាប់ស្តី​ពី​ការ​រៀប​ចំ​តុលា​ការ ​និង​គំ​និតផ្តួចផ្តើម​ដ​ទៃ​ផ្សេង​ទៀត ​ដែលដឹ​ក​នាំ​ដោ​យក្រ​សួង​យុត្តិ​ធម៌ ​មាន​ដូច​ជា ​កា​រ​បង្កើត​សាលាឧទ្ធ​រណ៍ថ្នាក់តំ​បន់ ​កា​រ​បង្កើត​ដោយ​ច្បាប់​នូវ​នី​តិ​វិ​ធីស្តី​ពី​ការព្រាង​ច្បាប់ ​និង​ឋា​នៈ​នៃ​សេ​ច​ក្តីព្រាង​ច្បាប់ស្តី​ពីក្រឡា​បញ្ជី ​អាជ្ញា​សាលា ​និង​សារ​កា​រី។ ​មូល​ដ្ឋាន​ទិន្ន​ន័យគ្រប់គ្រង​សំណុំ​រឿងព្រ​ហ្ម​ទណ្ឌ ​ដែ​លបច្ចុប្បន្ន​បានតំ​ឡើង​នៅ​តុលា​ការ​ចំ​នួន ៦ ​បង្ហាញ​ថា​ជាឧ​ប​ក​រណ៍​មួយ​មា​នប្រ​យោ​ជន៍ ​ដែល​បាន​នាំ​មក​នូវ​តម្លា​ភាព​ច្រើន​ឡើង​ថែម​ទៀត ​ដល់​ដំណើរ​ការ​របស់​តុលា​ការ ​និង​ធា​នា​ការពា​រ​កាន់​តែប្រ​សើរ​ឡើង​ថែម​ទៀត​នូវ “​សម​ភាព​នៃ​សិទ្ធិ” រ​វាង​ព្រះ​រាជ​អាជ្ញា ​និង​ជន​ជាប់​ចោទ ​ការិ​យាល័យOHCHR ​គ្រោង​ធ្វើ​ការ​ពង្រីក​ថែម​ទៀត​នូវ​មូល​ដ្ឋាន​ទិន្ន័យ​នៅ​តាមគ្រប់​តុលា​ការ​ទាំង​អស់ ​គិ​ត​ត្រឹម​ឆ្នាំ២០១៩។ ​កា​រស្វែង​រក​ការ​ជួយឧ​បត្ថម្ភ ​ដើម្បី​ជម្រុញ​ទៅ​មុខ​នូវ​ជម្រើស​សម្រាប់​ការ​ដាក់​ទោស​ជំនួស​ការ​ឃុំ​ឃាំង។ ​ក្រុម​កា​រងា​របច្ចេក​ទេស ឬ​ក្រុម​កា​រងា​រ​កំ​ណែ​ទម្រង់​ច្បាប់​និង​ប្រ​ព័ន្ធ​យុត្តិ​ធម៌ ​នឹង​ចាប់ផ្តើម​អ​នុ​វត្ត​នៅ​ពេល​ដ៏​ឆាប់​បំ​ផុត​នូវ​កា​រ​ងា​រថ្នាក់​មូល​ដ្ឋាន​នៃ​គោល​ដៅ​អភិវឌ្ឍប្រ​កប​ដោយ​ចីរ​ភាព ​ជាពិ​សេស​គោល​ដៅ​លេខ១៦ ស្តី​ពីសន្តិ​ភាព ​យុត្តិ​ធម៌ ​និងស្ថាប័ន​ដែល​រួមបញ្ចូល ​ការ​ពិ​ភាក្សា​ផ្លាស់ប្តូរ​ព័ត៌​មាន ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចំណោម​អ្នក​ចូល​រួម អំ​ពី​រ​បៀប​បង្កើ​ន​កិច្ចស​ហប្រ​តិ​បត្តិ​កា​រ​សំ​ដៅ​ពង្រឹង​សេ​វា​តុ​លា​ការ ​និង​ការ​ទ​ទួល​បាន​យុត្តិ​ធម៌។