​ទី​ក្រុងហ្ស៊ឺ​ណែវ (២២ ​ធ្នូ ២០១៦) ​អ​នុស្សា​រ​ណៈ​នៃ​កា​រ​យោគ​យល់​គ្នា (MOU) ​របស់​ការិ​យាល័យ OHCHR ​ជា​មួយ​រដ្ឋាភិ​បាល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ហើយ ​ដែល​បា​នបញ្ចប់​ភាព​មិន​ច្បាស់​លាស់​ដែល​មាន​រ​យៈ​ពេ​លប្រ​ហែល ​មួយ​ឆ្នាំ អំ​ពី​កា​រ​បន្តប្រ​តិ​បត្តិ​ការ​របស់​យើង​នៅ​ប្រ​ទេស​កម្ពុ​ជា។ ​អត្ថ​បទ​ចុង​ក្រោយ​នៃ​អ​នុស្ស​រ​ណៈ​យោគ​យល់​គ្នា(MOU) ​នេះ ​គឺ​ជា​លទ្ធ​ផល​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទ​ទួល​យក​បាន​ទាំង​សង​ខាង ​ដែលពិ​ចារ​ណាអំ​ពី​ជំហរ​របស់​ភា​គី​ទាំង​ពីរ។ ​ការិ​យាល័យ OHCHR ​សូមស្វាគ​មន៍​ចំ​ពោះ​ការ​ទ​ទួល​ស្គាល់អំ​ពី​អាណត្តិ​របស់​ខ្លួន ​ដូច​ដែល​បានឆ្លុះបញ្ចាំង​នៅ​ក្នុងធម្ម​នុញ្ញ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ហើយ​សង្ឃឹម​ដោ​យ​សោ​មនស្ស​ចំ​ពោះ​កា​រ​បន្ត​កិច្ចស​ហប្រ​តិ​បត្តិ​ការ​របស់​ខ្លួន​ជា​មួយ​រដ្ឋាភិ​បាល ​លើ​ការ​លើក​ស្ទួយ ​និង​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា។ ​អត្ថ​បទ​ទាំង​ស្រុង​នៃ​អ​នុស្សា​រ​ណៈ​នៃ​កា​រ​យោគ​យល់​គ្នា (MOU) ​នេះ​អាច​រក​បាន​ជា​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ