​ទី​ក្រុងហ្សឺ​ណែវ (២៨ ​មេ​សា ២០១៧) ​នៅ​ទី​ក្រុងហ្ស៊ឺ​ណែវ ​នៅ​ថ្ងៃ​នេះ ​នៅ​ក្នុង​ឱ​កាស​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​ដោយ​បំ​ពាន​នូវ “​បុគ្គ​លិក​អាដហុក ៥ ​រូប” ​អ្ន​ក​នាំ​ពាក្យ​ការិ​យាល័យ OHCHR ​អ្នក​ស្រី អេ​លី​សា​បិត ​ត្រូស្សែល្ល (Elizabeth Throssell) ​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ពួក​គេ​ដោយ​មិន​ត្រូវ​មាន​ការ​ពន្យា​ពេល​ឡើយ។ ​បុគ្គ​លិក​អាដហុក ​លោក​ស្រី ​លឹម ​មុន្នី ​លោក ​នី ​វណ្ណ​ដា ​លោក ​នី ​សុខា ​និង ​លោក ​យី ​សុខ​សាន្ត ព្រម​ទាំង​អគ្គ​លេខាធិ​ការ​រង​នៃ​គ​ណៈ​កម្មាធិ​ការ​ជា​តិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត ​និង​ធ្លាប់​ជា​អតី​ត​បុគ្គ​លិក​អាដហុក ​លោក ​នី ​ចរិ​យា ​បាន ​និង​កំ​ពុង​ជាប់​ឃុំ​អស់​ពេល​មួយ​ឆ្នាំ​ហើយ​មក​ទល់​ពេល​នេះ ​ពី​ប​ទ​សូក​ប៉ាន់។ ​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​ជា​ភា​សា​ខ្មែរ​អង់គ្លេស