​ទី​ក្រុងហ្ស៊ឺ​ណែវ (១៩ ​មេ​សា ២០១៧) – ​ការិ​យាល័​យ​សិទ្ធិ​ម​នុស្ស​អង្គ​កា​រស​ហប្រ​ជា​ជា​តិ (OHCHR) ​ទើប​បាន​បើក​ឲ្យ​សា​ធា​រ​ណៈ​ជន​ប្រើ​ប្រាស់​នូវ​មូល​ដ្ឋាន​ទិន្ន​ន័យ​មួយ​ដែល​មា​នបណ្តឹង​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិ​បា​ល​នា​នាអំ​ពី​កង្វល់​ខាង​សិទ្ធិ​ម​នុស្ស ​រួម​ទាំង​សេ​ច​ក្តី​អំពាវ​នាវ​បន្ទាន់ ​និង​លិ​ខិត​ចោទប្រ​កាន់​ដែល​បាន​ផ្ញើ​តាម​រ​យៈ​យន្ត​កា​រ​សិទ្ធិ​ម​នុស្ស​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ ​និង​ការឆ្លើយ​តប​ចំ​ពោះ​សេ​ច​ក្តី​អំពាវ​នាវ ​និង​លិ​ខិត​ចោទប្រ​កាន់​ទាំង​នោះ ​ដែល​បាន​ចេញ​ចាប់​តាំង​ពី​ឆ្នាំ២០១១។ ​មូល​ដ្ឋាន​ទិន្ន​ន័យ​នេះ​ដាក់​ជំនួស​រ​បាយ​កា​រណ៍​សា​ធា​រ​ណៈ​បី​ឆ្នាំម្តង ​ដែល​បាន​ចេញ​សម្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​រាយ​បញ្ជីបណ្តឹង​ដែល​បាន​ចេញ​មុន​ចន្លោះ​ពេល​ជា​ទៀង​ទាត់​ទាំង​នោះ។ ​ដោយ​គ្រាន់​តែ​វាយ​ពាក្យ​ថាស្វែង​រក “​កម្ពុ​ជា” ​វា​នឹង​បង្ហាញ​អត្ថ​បទដើ​ម​នៃបណ្តឹង​ដែល​បាន​ផ្ញើ​ដោយ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសអ.ស.បស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​និង​យន្ត​ការ​ដ​ទៃ​ផ្សេង​ទៀតអំ​ពី “​បុគ្គ​លិក​អាដហុក​ទាំង​ប្រាំ​រូប” ​កា​រ​ហាម​ប្រាម​លោក​សម​រង្ស៊ី​មិន​ឲ្យ​ចូល​ស្រុក ​ឃាត​កម្ម​លើ​លោក ​កែម ឡី​ ​ការ​គំ​រា​ម​កំ​ហែង ​និង​ការ​ចាប់​ខ្លួនស​កម្ម​ជន​ប​រិស្ថាន ​និងស​កម្ម​ជន​សង្គម​ស៊ី​វិលឯ​ទៀត ​ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត។ ស្វែង​យល់​ពី​អ្វី​ដែល​ទាក់​ទង​បំ​ផុត​ជា​មួយ​យន្ត​កា​រ​សិទ្ធិ​ម​នុស្សអ.ស.ប ​នៅ​ទី​នេះ