​ភ្នំ​ពេញ (២១ ​កក្ក​ដា ២០១៧) - ​ការិ​យាល័យ OHCHR ​បាន​ចេញ​សេ​ច​ក្តីវិ​ភាគ​របស់​ខ្លួន​ផ្អែក​លើទិដ្ឋ​ភាព​សិទ្ធិ​ម​នុស្ស​លើ​សេ​ចក្ដីព្រាង​ច្បាប់ស្តី​ពី​ដីកសិ​កម្ម​ជា​ភា​សា​ខ្មែរ​និង​ភា​សា​អង់គ្លេស។ ​សេ​ច​ក្តីវិ​ភាគ​នេះ​ផ្អែក​លើ​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជាតិ​ដែ​ល​កំ​ពុង​អ​នុ​វត្ត ​ជាពិ​សេស​ដកស្រង់​ចេញ​ពី​សេ​ច​ក្តីប្រកាស​ជា​ស​កលស្តី​ពី​សិទ្ធិ​ម​នុស្ស ​សេ​ច​ក្តីប្រកាស​អង្គ​កា​រ​សហ​ប្រ​ជា​ជាតិស្តី​ពី​សិទ្ធិជន​ជាតិ​ដើម​ភាគ​តិច ​គោល​កា​រណ៍​ណែ​នាំ​អង្គ​កា​រ​សហ​ប្រ​ជា​ជាតិស្តី​ពីធុ​រ​កិច្ច ​និង​សិទ្ធិ​ម​នុស្ស ​និង​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​អន្តរ​ជាតិ​ជា​ច្រើន​ទៀត​ដែល​កម្ពុ​ជា​ជា​រដ្ឋ​ភា​គី។ ​សិទ្ធិ​ម​នុស្ស​ទាំង​អស់​ស្ទើរ​តែ​ត្រូវ​បាត់​បង់ ​នៅ​ពេល​ដែល​ដីកសិ​កម្ម​មិន​ត្រូវ​បាន​ចាត់​ចែង​ឲ្យ​បាន​ត្រឹម​ត្រូវ ​ជាពិ​សេស​សំ​រាប់​ការ​ចិញ្ចឹម​ជី​វិត​របស់​ប្រ​ជាកសិ​ករ ​ជន​ជាតិ​ដើម​ភាគ​តិច​ ​បុគ្គល ​និង​ក្រុម​ជន​ងាយ​រង​គ្រោះ​ផ្សេង​ទៀត។ ​ការិ​យាល័យ OHCHR ​សូមផ្តល់​សេ​ច​ក្តីវិ​ភាគ​របស់​ខ្លួន ​ដោយ​រំ​ពឹង​ថា​ឱ​កាស​ក្រោយ​អាច​ធ្វើ​ឲ្យ​ច្បាប់​នេះ​កាន់​តែ​ខិត​ទៅ​ជិត​អ​នុ​លោម​ភាព​តាម​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​ពាក់​ព័ន្ធ ​បើពិ​ចារ​ណា​ទៅ​លើ​ផល​ប៉ះ​ពាល់​យ៉ាងជ្រាល​ជ្រៅ​ដល់​ប្រ​ជា​ជន​កម្ពុ​ជា​នោះ។ ​សូម​អាន​សេ​ច​ក្តីវិ​ភាគ​នេះ​ទាំង​ស្រុង​ជា​ភា​សា​ខ្មែរ / ​អង់គ្លេស