​ភ្នំ​ពេញ (២៨ ​មីនា ២០១៧) – ​ថ្ងៃ​នេះ ​ការិ​យាល័យ OHCHR ​បាន​ចេញ​ផ្សា​យ​សេ​ច​ក្តីវិ​ភាគ​របស់​ខ្លួន​ដោយ​ឈរ​លើ​គោល​កា​រណ៍​សិទ្ធិ​ម​នុស្ស​លើ​ច្បាប់ស្តី​ពី​គណ​បក្ស​ន​យោ​បាយ​ដែល​ទើប​ធ្វើវិ​សោ​ធន​កម្ម។ ​សេ​ច​ក្តីវិ​ភាគ​នេះ​ដក​ចេញ​ពី​បទប្បញ្ញត្តិ​ជាធរ​មាន​សំ​ខាន់ៗ​នានា​នៃ​រដ្ឋធម្ម​នុញ្ញ​កម្ពុ​ជា ​និងក​តិកា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​ពល​រដ្ឋ ​និង​សិទ្ធិ​ន​យោ​បាយ (ICCPR) ​ដែល​បង្កើត​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​កា​រសា​ធា​រ​ណៈ ​សិទ្ធិ​សេ​រី​ភាព​នៃ​កា​របញ្ចេញ​ម​តិ ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​សេ​រី​ភាព​ស​មា​គម។ ​ទោះ​បី​ជា​ច្បាប់​នេះ​ត្រូវ​បា​នប្រ​កាស​ឲ្យ​ប្រើ​ប្រាស់​រួច​ហើ​យ​ក៏​ដោយ ​ក៏​ការិ​យាល័យ OHCHR ​សូមផ្តល់​សេ​ច​ក្តីវិ​ភាគ​របស់​ខ្លួន ​ដោយ​រំ​ពឹង​ថា​ឱ​កាស​ក្រោយ​អាច​ធ្វើ​ឲ្យ​ច្បាប់​នេះ​កាន់​តែ​ខិត​ទៅ​ជិត​អ​នុ​លោម​ភាព​តាម​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​ពាក់​ព័ន្ធ ​បើពិ​ចារ​ណា​ទៅ​លើ​ផល​ប៉ះ​ពាល់​យ៉ាងជ្រាល​ជ្រៅ​ដល់​លទ្ធិ​ប្រ​ជាធិ​បតេយ្យ​កម្ពុ​ជា​នោះ។ ​សូម​អាន​សេ​ច​ក្តីវិ​ភាគ​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស។ ភា​សារ​ខ្មែរ​នឹង​អាច​រក​បាន​នា​ពេល​ឆាប់ៗ​នេះ។