ការិយាល័យ OHCHR-កម្ពុជា/Gallianne Palayret

​ភ្នំ​ពេញ (២៤ ​វិច្ឆិកា ២០១៦) - ​ដីធ្លី​មិន​ត្រឹម​តែ​ជា​ទំនិញ​នោះ​ទេ ​ប៉ុន្តែ​វា​គឺ​ជា​ធា​តុ​សំ​ខាន់​មួយ​សម្រាប់​ការ​សម្រេច​បាន​នូវសិទិ្ធ​ម​នុស្ស​ជា​ច្រើន។ ​សម្រាប់​ម​នុស្ស​ជា​ច្រើន ​ដី​គឺ​ជា​ប្រ​ភព​នៃ​ការ​ចិញ្ចឹម​ជី​វិត ​ហើយ​វា​ក៏​ជា​ស្នូល​នៃ​សិទ្ធិ​សេដ្ឋ​កិច្ច ​និង​សង្គ​ម​កិច្ច ​ដូច​ជា​សិទ្ធិ​មាន​កា​រ​ងារ​ធ្វើ ​អា​ហារ ​សុខ​ភាព ឬ​លំ​នៅ​ដ្ឋាន។ ​ជា​ញឹក​ញយ ​ដីធ្លី​ក៏​ផ្សាភ្ជាប់​ផង​ដែរ​ទៅ​នឹង​អត្ត​សញ្ញាណ​របស់​ម​នុស្ស ​ដូច្នេះ​ហើយ​ដីធ្លី​មាន​ចំណង​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​វប្ប​ធម៌។ ​ជា​រឿយៗ ​ទំ​នាស់​លើ​បញ្ហា​ដីធ្លី​ក៏​ជា​មូល​ហេ​តុ​នៃ​ជម្លោះ​ហិង្សា​ផង​ដែរ ​និង​បង្កើត​ជា​ឧប​សគ្គ​ដែ​ល​កំ​ពុង​កើត​មាន​ដល់​កា​រស្ដារ​ឡើង​វិញ​នូវសន្តិ​ភាពប្រ​កប​ដោយ​ចីរ​ភាព។ ​និ​យាយ​ជា​រួម ទិដ្ឋ​ភាព​សិទ្ធិ​ម​នុស្ស​លើ​បញ្ហា​ដីធ្លី​ប៉ះ​ពាល់​ដល់​បញ្ហា​ជា​ច្រើន ​រួម​ទាំង ​កា​រ​កាត់​បន្ថយ​ភា​ពក្រី​ក្រ ​និង​ការ​អភិវឌ្ឍ ​កា​រក​សាងសន្តិ​ភាព ​កា​រ​បង្ការ​គ្រោះមហន្ត​រាយ ​និង​ការ​ធ្វើ​ឲ្យប្រ​សើរ​ឡើង​វិញ ​និង​ការ​ធ្វើ​ផែន​ការ​ទី​ក្រុង ​និង​ជន​បទ ​និង​នៅ​មាន​ច្រើន​ទៀត ​នេះ​គ្រាន់​តែរៀ​ប​រាប់​ត្រួសៗ​ប៉ុណ្ណោះ។ ​វា​ជា​ការ​ចាំ​បាច់​ត្រូវ​ពិ​ភាក្សាអំ​ពី​ទំ​នាក់​ទំន​ងរ​វាង​សិទ្ធិ​ដីធ្លី ​និង​សិទ្ធិ​ម​នុស្ស​នៅអា​ស៊ី ​ដែល​សម្ព័ន្ធ​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាលអា​ស៊ី​សម្រាប់​កំ​ណែ​ទម្រង់​ដីធ្លី ​និង​អភិ​វឌ្ឍន៍​ជន​បទ (ANGOC) ​សម្ព័ន្ធ​ដីធ្លី​អន្តរ​ជា​តិ (ILC ​អា​ស៊ី) ​និង​អង្គ​កា​រស្តា​រ​កម្ពុ​ជា ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​ការិ​យាល័យ OHCHR ប្រ​ចាំ​កម្ពុ​ជា ​កំ​ពុង​រៀប​ចំ​សិក្ខា​សា​លា​រ​យៈ​ពេល​ពីរ​ថ្ងៃស្តី​ពី “​បញ្ហា​ដីធ្លី​ជា​បញ្ហា​សិទ្ធិ​ម​នុស្ស៖ ​កត្តា​មិន​អាច​ខ្វះ​បាន​មួយ​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​គោល​ដៅ​អភិ​វឌ្ឍន៍ប្រ​កប​ដោយនិ​រន្តរ​ភាព”។ ​នៅ​ខាង​ចុង​នៃ​សិក្ខា​សា​លា​រ​យៈ​ពេល​ពីរ​ថ្ងៃ​នេះ ​អ្នក​ចូល​រួម​ជា​តិ ​និង​អន្ដរ​ជា​តិ (​អញ្ជើញ​មក​ពី​ប្រ​ទេស​បង់ក្លាដែស ​ឥណ្ឌា ​ឥណ្ឌូនេ​ស៊ី នេ​ប៉ាល់ ​និងហ្វី​លី​ពីន) ​មក​ពី​អង្គ​ការ​សង្គម​ស៊ី​វិល ​ទីភ្នាក់​ងារ​រដ្ឋាភិ​បាល ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​និង​អង្គ​ការ​អន្ដរ​ជា​តិ ​នឹង​រៀប​ចំ​ចងក្រង​ជា​អ​នុ​សាសន៍​គោល​ន​យោ​បាយ អំ​ពី​កា​រ​បន្ត​អ​នុ​វត្ត​អភិ​បា​ល​កិច្ច​ដីធ្លី​ដែល​មាន​ការ​ទ​ទួល​ខុស​ត្រូវ ​និង​ការ​ទ​ទួល​ស្គាល់​សិទ្ធិ​ដីធ្លី​ថា​ជា​សិទ្ធិ​ម​នុស្ស។