ការិយាល័យ OHCHR-កម្ពុជា/អាង ចាន់រិទ្ធ

​ភ្នំ​ពេញ (២៤ ​វិច្ឆិកា ២០១៦) - តំ​ណាងយុវ​ជន​និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​បាន​ទ​ទួល​ចំ​ណេះ​ដឹងអំ​ពី​រ​បៀបឃ្លាំ​មើ​លបា​តុ​កម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ ​និង​យល់​ដឹង​ពី​សិទ្ធិ​របស់​ពួក​គេ ​ក្រោម​ច្បាប់ស្តី​ពីបា​តុ​កម្ម​ដោ​យសន្តិ​វិ​ធី ​ដែល​បានផ្តល់​ដោយ ​ការិ​យាល័យ OHCHR។ ​វគ្គបណ្តុះបណ្តាស្តី​ពី “​វិ​ធី​សា​ស្រ្តស្តី​ពី​ការឃ្លាំ​មើល​សិទ្ធិ​ម​នុស្ស ​និង​កា​រស្វែង​រក​ការ​ពិត ​និង​ច្បាប់ស្តី​ពី​បា​តុ​កម្ម​ដោ​យសន្តិ​វិ​ធី” ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ២២-២៤ ​ខែ​វិច្ឆិកា ២០១៦ ​នៅ​ខេត្ត​កំ​ពង់​ធំ។ ​មាន​អ្នក​ចូល​រួម​ចំ​នួន ៣៦ ​នាក់ ​មក​ពីបណ្តា​ញយុវ​ជន​កម្ពុ​ជា ​បាន​ចូល​រួម​រួម ព្រម​ទាំង​មាន​ការ​ចូល​រួម​ពីតំ​ណាង​ផ្សេងៗ​មក​ពី​អង្គ​កា​រ​សហគ​មន៍ ​និង​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​មួយ​ចំ​នួន ​មាន​ដូច​ជា ​អង្គ​កា​រ​លី​កាដូ ​មជ្ឈ​មណ្ឌល​ស្រ្តី​មា​នវិ​បត្តិ​កម្ពុ​ជា ​និង​អង្គ​ការ​ជំនួយ​ផ្នែក​ច្បាប់​កម្ពុ​ជា។ ​សិក្ខា​កាម​អញ្ចើញ​មក​ពី​ព្រៃ​ឡង់ ​ស្ទឹង​ត្រែង ​ក្រ​ចេះ ​ព្រះ​វិ​ហារ ​កំ​ពង់​ធំ ​សៀ​ម​រាប ​និង​ត្បូងឃ្មុំ។