"ផ្អែកលើបទពិសោធន៍របស់ប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជា ការបើកទូលាយឲ្យមានការចូលរួមពីសង្គមស៊ីវិលរួមចំណែកជាវិជ្ជមានដើម្បីសម្រេចបានអាទិភាពនៃការអភិវឌ្ឍជាតិ តាមវិធីសាស្ត្រមួយប្រកបដោយបរិយាប័ន្ន សមធម៌ និងរក្សាបាននូវសុខសន្តិភាព។
ស្របពេលដែលយើងប្រារព្ធខួប ៧០ ឆ្នាំនៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស សូមយើងចូលរួមលើកស្ទួយគំនិតច្នៃប្រឌិត នវានុវឌ្ឍ និងទេពកោសល្យរបស់សង្គមស៊ីវិល ដោយបើកទូលាយ និងការពារនូវសិទិ្ធ និងលទ្ធភាពសម្រាប់សង្គមស៊ីវិលប្រកបកិច្ចការរបស់ខ្លួន ព្រមទាំងបន្តអភិវឌ្ឍភាពជាដៃគូ ដើម្បីពង្រឹងគោលបំណងរបស់យើងឲ្យឆាប់សម្រេចបាននូវគោលដៅទាំងឡាយដែលយើងទាំងអស់គ្នាប្រាថ្នាចង់បានគឺ៖ ការអភិវឌ្ឍប្រកបដោយចីរភាព យុត្តិធម៌ សមភាព និងសុខសន្តិភាពសម្រាប់ទាំងអស់គ្នា"។

សូមអានបទវិចារណកថាទាំងស្រុងដោយ អ្នកស្រី ឃ្លែរ វ៉ាន ឌឺ វ៉ារេន អ្នកសម្របសម្រួលសហប្រជាជាតិ តាងនាមឲ្យប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការប្រារព្វទិវាសិទ្ធិមនុស្ស ១០ ធ្នូ ២០១៧ ជាអង់គ្លេស និងភាសាខ្មែរ