ដោះលែងអ្នកទាំងប្រាំ

ទីក្រុងហ្ស៊ឺណែវ​ (២០​ ធ្នូ ២០១៦)៖ ក្រុមការងារអ.ស.បស្តីពីការឃុំខ្លួនដោយបំពាន (WGAD) ដែលបានបង្កើតឡើងដើម្បីពិនិត្យមើលករណីទាំងឡាយនៅទូទាំងពិភពលោកនៃការឃុំខ្លួនដោយបំពាន និងផ្តល់ជាអនុសាសន៍នោះ បានចេញផ្សាយមតិយោបល់លើករណី #Adhoc5។ ក្រុមការងារនេះកត់សម្គាល់ “ឃើញថាកាដកហូតនូវសិទ្ធិសេរីភាពរបស់ លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុនី និង លោក នី ចរិយា គឺធ្វើដោយបំពាន”។ មតិយោបល់នេះធ្វើឡើងតាមរយៈការពិចារណាទៅលើស្ថានភាពបច្ចុប្បន្នរបស់អ្នកទាំងប្រាំរូប ព្រមទាំងការដាក់បញ្ជូនឯកសារពីប្រភពនានាលើករណីនេះ។ ក្រុមការងារអ.ស.បស្តីពីការឃុំខ្លួនដោយបំពានសូមអំពាវនាវឲ្យរដ្ឋាភិបាល “ចាត់វិធានការសមស្របដើម្បីដោះស្រាយស្ថានភាពរបស់ជនដែលត្រូវគេដកហូតសិទ្ធិសេរីភាពទាំងនេះ”។ មតិយោបល់ពេញលេញអាចអានជាភាសាអង់គ្លេសនៅទីនេះ

//0x87h