​ទី​ក្រុងញូវ​យ៉ក (៨ ​មិថុ​នា ២០១៦) ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ ​លោក​អគ្គ​លេខាធិ​ការ ​បានឆ្លងឆ្លើយ​តាម​ទូ​រ​ស័ព្ទ​ជា​មួយ​ឯកឧត្តម ​ប្រាក់ ​សុ​ខុន ​ទេ​សរដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋ​មន្រ្តីក្រ​សួង​កា​រ​បរ​ទេស ​និងស​ហប្រ​តិ​បត្តិ​ការ​អន្តរ​ជា​តិ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា។  ​លោក​អគ្គ​លេខាធិ​ការ ​បាន​សម្តែង​កង្វល់​របស់​លោក អំ​ពី​រ​បាយ​កា​រណ៍​នៃ​កា​របំភិ​តបំ​ភ័យ​ដែល​រី​ក​រាល​ដាល ​កា​រ​យា​យី ​និង​ការ​ចាប់​ខ្លួន​តួ​អង្គ​សង្គម​ស៊ី​វិល ​បុគ្គ​លិក​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​បុគ្គ​លិក ​និង​សមាជិក​គ​ណៈ​កម្មាធិ​ការ​ជា​តិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត ​និង​សមាជិក​គណ​បក្ស​ប្រ​ឆាំង។

​លោក​អគ្គ​លេខាធិ​ការ ​បាន​សម្តែង​ក្តី​សង្ឃឹម​របស់​លោក​ថា ​រដ្ឋាភិ​បាល​កម្ពុ​ជា​នឹង​ធា​នា​ឲ្យ​មាន​ការ​គោរព​យ៉ាង​ពេញ​លេញ​នូវ​សិទ្ធិ​ម​នុស្ស​ទាំង​ឡាយ ​រាប់​ទាំង​សេ​រី​ភាព​នៃ​ការ​សម្តែង​ម​តិ ​សេ​រី​ភាព​ក្នុង​កា​រ​បង្កើត​ស​មា​គម ​និង​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ។ ​លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​កា​រ​បន្ត​ជា​ថ្មី​នូវ​វប្ប​ធម៌សន្ទ​នា រ​វាង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា ​និង​គណ​បក្ស​សង្គ្រោះ​ជា​តិ​កម្ពុ​ជា។