អ្នករាយការណ៍ពិសេស រ៉ូណា ស្មីត នៅសម័យប្រជុំជាទៀតទាត់លើកទី ៣៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស - UN Web TV

ហ្ស៊ឺ​ណែវ (២៨ ​កញ្ញា ២០១៦) - ​ក្នុង​សេ​ច​ក្តី​ថ្លែង​កា​រណ៍​មួយ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស​នៅ​ថ្ងៃ​នេះ ​អ្នក​ស្រី ​សា​ស្រ្តា​ចារ្យ  ​រ៉ូ​ណា ស្មីត ​អ្ន​ក​រាយ​កា​រណ៍ ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​បានផ្តល់​នូវ​ការ​រក​ឃើញ​របស់​អ្នក​ស្រី​ពី​បេ​សក​កម្ម​ចុង​ក្រោយ​របស់​អ្នក​ស្រី​ទៅ​កាន់ប្រ​ទេស​កម្ពុ​ជា​ក្នុង​ខែ​មីនា ​ឆ្នាំ​នេះ។ ​នៅ​ក្នុង​សេ​ច​ក្តី​ថ្លែង​ការ​នេះ ​អ្នក​ស្រី​សា​ស្រ្តា​ចារ្យ ​បា​ន​កត់​សម្គាល់​ថា ​មា​ន​វឌ្ឍន​ភាព​របស់​រដ្ឋាភិ​បាល​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី ​ការ​ពង្រឹង​ការ​រៀប​ចំ​តុ​លា​ការ ​រាប់​ទាំងឯ​ក​រាជ​ភាព​របស់​ប្រ​ព័ន្ធ​តុ​លា​ការ ​និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ស្រី​បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផ្នែក​ជា​ច្រើន​ដែល​តម្រូវ​ឲ្យ​មាន​កា​រ​កែ​លម្អ
​រូម​មាន ឯ​ក​រាជ​ភាព​របស់​ប្រ​ព័ន្ធ​តុ​លា​ការ ​សេ​រី​ភាព​សម្តែង​ម​តិ ​និង​នី​តិ​រដ្ឋ។ ​អ្នក​ស្រី​ក៏​បាន​សម្តែង​កង្វល់​ចំ​ពោះ​ភាព​វឹក​វរផ្នែ​កន​យោបា​យ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុងប្រ​ទេស ​ជាពិ​សេស ​ពាក់​ព័ន្ធ​នឹង​កា​រ​បោះ​ឆ្នោត​ឃុំ/​សង្កាត់ ​និងបោះថ្នាក់​ជា​តិនា​ពេល​ខាង​មុខ។
“​សេ​ច​ក្តីប្រាថ្នា​ចង់​បាន ​ដែល​មា​នបញ្ជាក់​ក្នុងបុព្វក​ថា​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុម​បា​រីស ​កាល​ពីម្ពៃ​ប្រាំ​ឆ្នាំ​មុន” ​ដែល​អ្នក​ស្រី​សាស្ត្រា​ចារ្យ ស្មីត ​ពោល​អះ​អាង ​នៅ​ចុង​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ថា “​ដើម្បី​ជំ​រុញ​បង្រួប​បង្រួម​ជា​តិ ​និង​ធានា​ឲ្យ​ប្រ​ជា​ជន​កម្ពុ​ជា​ប្រើ​ប្រាស់​សិទ្ធិស្វ័យ​សម្រេច​តាម​រ​យៈ​កា​រ​បោះ​ឆ្នោត​ដោ​យ​សេ​រី ​និង​ត្រឹម​ត្រូវ” ​គឺ​នៅ​តែ​មាន​ទំ​នាក់​ទំនង​គ្នា​នា​ពេ​លបច្ចុប្បន្ន​នេះ។ ​សូម​អាន​រ​បាយ​កា​រណ៍​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ