ភ្នំពេញ (១៨ សីហា ២០១៧) - អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បញ្ចប់បេសកកម្មលើកទីបួនរបស់អ្នកស្រី និងបានបង្ហាញសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មនេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។​ អ្នកស្រីមានសេចក្តីរីករាយនឹង ចំនួនអ្នកចុះឈ្មោះបោះឆ្នោតច្រើនបានទៅបោះឆ្នោតឆ្នាំ២០១៧ នេះ ប៉ុន្តែអ្នកស្រីនៅតែសម្តែងកង្វល់ចំពោះបរិយាកាសនៃការបំភិតបំភ័យ និងការគំរាមកំហែងនៃអំពើរហិង្សា រាប់ទាំងការធ្វើឡើងដោយ មន្ត្រីជាន់ខ្ពស់ មុនពេលបោះឆ្នោត និងសប្តាហ៍បន្តបន្ទាប់ក្រោយពេលបោះឆ្នោត។​ ដោយសារអ្នកស្រីផ្តោតលើសិទ្ធិកុមារ អ្នកស្រីបានលើកទឹកចិត្តរដ្ឋាភិបាលឲ្យអនុមត និងអនុវត្តប្រព័ន្ធការពារកុមារឲ្យមានប្រសិទ្ធភាព និងផ្តល់ធនធានឲ្យបានពេញលេញដល់ប្រព័ន្ធយុត្តិធម៌អនីតិជនថ្មី។ ទោះបីជាយុទ្ធនាការប្រឆាំងគ្រឿងញានរបស់រដ្ឋាភិបាលបានពន្យារក៏ដោយ អ្នករាយការណ៍បានរំលឹករដ្ឋាភិបាលឲ្យធានាថា គ្រប់មជ្ឈមណ្ឌលសំចត​ និងស្ថានីតិសម្បទារ មិនត្រូវបានប្រើប្រាស់ជាមណ្ឌលឃុំខ្លួនឡើយ ក្រៅតែពីផ្តល់ការថែទាំចាំបាច់ សេវា និងជំនួយដល់អ្នកប្រើប្រាស់ថ្នាំញៀន និងសារធាតុញៀនដែលញៀននឹងសារធាតុទាំងនោះ តាមគោលការណ៍ស្ម័គ្រចិត្តពិតប្រាកដ។ ជនដែលរស់នៅតាមចិញ្ចើមផ្លូវ មិនគួរឃុំឃាំងដោយបំពានផងឡើយ។ អ្នកអ្នករាយការណ៍ពិសេស​នៅតែមានកង្វល់យ៉ាងខ្លាំងថា ការឃុំខ្លួនបណ្តោះអាសន្ន នៅតែត្រូវបានប្រើប្រាស់នៅក្នុងរឿងក្តីស្ទើរតែទាំងអស់ សំខាន់នោះគឺនៅពេលប្រព័ន្ធពន្ធនាគារចអង្អៀតណែនប្រកបដោយភាពគ្រោះថ្នាក់។ អ្នកស្រីបានថ្លែងថា អ្នកការពារសិទ្ធិមនុស្សជាច្រើននៅតែត្រូវបានគេកំណត់ជាគោលដៅលើសពីហេតុផលសមស្រប ហើយអ្នកស្រីទទួចថា កម្ពុជាគួរតែជាប្រទេសមួយប្រកាន់យកនូវរបបប្រជាធិបតេយ្យសេរីពហុបក្សដ៏រស់រវើក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយដែលលើកទឹកចិត្ត (មិនមែនដាក់ទណ្ឌកម្មឡើយ) ឲ្យមានការពិភាក្សាដេញដោល និងការបញ្ចេញមតិដោយសមហេតុផល ព្រោះថាការពិភាក្សាប្រកបដោយផ្លែផ្កាចំពោះរឿងនយោបាយ គឺជាការត្រួសត្រាយផ្លូវ​មួយឈានទៅរកការបោះឆ្នោតនៅឆ្នាំក្រោយដោយត្រឹមត្រូវពេញលេញ។
សូមអានសេចក្តីថ្លែងការណ៍របស់អ្នកស្រីទាំងស្រុងជាភាសាអង់គ្លេស និងភាសាខ្មែរ

//0x87h