​ភ្នំ​ពេញ (១៨ ​សី​ហា ២០១៧) - ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា បញ្ចប់​បេ​សក​កម្ម​លើក​ទី​បួន​របស់​អ្នក​ស្រី ​និង​បាន​បង្ហាញ​សេ​ច​ក្តី​ថ្លែង​កា​រណ៍​បិទបញ្ចប់​បេ​សក​កម្ម​នេះ ​ទៅ​កាន់​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ។​ ​អ្នក​ស្រី​មាន​សេ​ច​ក្តី​រី​ក​រាយ​នឹង ​ចំ​នួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​បាន​ទៅ​បោះ​ឆ្នោត​ឆ្នាំ២០១៧ ​នេះ ​ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​សម្តែង​កង្វល់​ចំ​ពោះ​បរិ​យា​កាស​នៃ​កា​របំភិ​តបំ​ភ័យ ​និង​ការ​គំ​រា​ម​កំ​ហែង​នៃ​អំ​ពើ​រ​ហិង្សា ​រាប់​ទាំង​ការ​ធ្វើ​ឡើង​ដោយ ​មន្ត្រី​ជាន់​ខ្ពស់ ​មុន​ពេល​បោះ​ឆ្នោត ​និង​សប្តាហ៍​បន្ត​បន្ទាប់​ក្រោយ​ពេល​បោះ​ឆ្នោត។​ ​ដោយ​សារ​អ្នក​ស្រី​ផ្តោត​លើ​សិទ្ធិ​កុ​មារ ​អ្នក​ស្រី​បាន​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឲ្យ​អ​នុមត ​និង​អ​នុវត្ត​ប្រ​ព័ន្ធ​ការពា​រ​កុ​មារ​ឲ្យ​មា​នប្រ​សិទ្ធ​ភាព ​និងផ្តល់​ធន​ធាន​ឲ្យ​បា​ន​ពេញ​លេញ​ដល់​ប្រ​ព័ន្ធ​យុត្តិ​ធម៌​អ​នី​តិ​ជន​ថ្មី។ ​ទោះ​បី​ជាយុទ្ធនា​កា​រ​ប្រ​ឆាំងគ្រឿង​ញាន​របស់​រដ្ឋាភិបាល​បាន​ពន្យារ​ក៏​ដោយ ​អ្ន​ក​រាយ​កា​រណ៍​បា​ន​រំលឹ​ក​រដ្ឋាភិ​បាល​ឲ្យ​ធា​នា​ថា គ្រប់​មជ្ឈ​មណ្ឌល​សំ​ចត​ ​និងស្ថា​នី​តិ​សម្ប​ទារ ​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​មណ្ឌល​ឃុំ​ខ្លួន​ឡើយ ​ក្រៅ​តែ​ពីផ្តល់​ការ​ថែ​ទាំ​ចាំ​បាច់ ​សេ​វា ​និង​ជំនួយ​ដល់​អ្នក​ប្រើ​ប្រាស់ថ្នាំ​ញៀន ​និង​សារ​ធា​តុ​ញៀន​ដែល​ញៀន​នឹង​សារ​ធា​តុ​ទាំង​នោះ ​តាម​គោល​កា​រណ៍​ស្ម័​គ្រ​ចិត្ត​ពិ​ត​ប្រាកដ។ ​ជន​ដែល​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ ​មិន​គួរ​ឃុំ​ឃាំង​ដោយ​បំ​ពាន​ផង​ឡើយ។ ​អ្នក​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​នៅ​តែ​មា​ន​កង្វល់​យ៉ាង​ខ្លាំង​ថា ​ការ​ឃុំ​ខ្លួ​នបណ្តោះ​អាសន្ន ​នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​រឿង​ក្តី​ស្ទើរ​តែ​ទាំង​អស់ ​សំ​ខាន់​នោះ​គឺ​នៅ​ពេល​ប្រ​ព័ន្ធ​ពន្ធ​នាគារច​អង្អៀត​ណែ​នប្រ​កប​ដោយ​ភាព​គ្រោះថ្នាក់។ ​អ្នក​ស្រី​បាន​ថ្លែង​ថា ​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស​ជា​ច្រើន​នៅ​តែ​ត្រូវ​បាន​គេ​កំណត់​ជា​គោល​ដៅ​លើស​ពី​ហេ​តុ​ផល​សមស្រប ​ហើយ​អ្នក​ស្រីទទួច​ថា ​កម្ពុ​ជា​គួរ​តែ​ជា​ប្រ​ទេ​ស​មួយប្រ​កាន់​យក​នូវ​របប​ប្រ​ជាធិ​បតេយ្យ​សេ​រី​ពហុ​បក្ស​ដ៏​រស់​រ​វើក ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ ​ហើយ​ដែល​លើក​ទឹក​ចិត្ត (​មិន​មែន​ដាក់​ទណ្ឌ​កម្ម​ឡើយ) ​ឲ្យ​មាន​ការ​ពិ​ភាក្សា​ដេញ​ដោល ​និង​កា​របញ្ចេញ​ម​តិ​ដោយ​សម​ហេ​តុ​ផល ​ព្រោះ​ថា​ការ​ពិ​ភាក្សាប្រ​កប​ដោយ​ផ្លែ​ផ្កា​ចំ​ពោះ​រឿង​ន​យោ​បាយ ​គឺ​ជា​កា​រ​ត្រួ​ស​ត្រាយ​ផ្លូវ​មួយ​ឈាន​ទៅ​រក​កា​រ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ដោយ​ត្រឹម​ត្រូវ​ពេញ​លេញ។
​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​របស់​អ្នក​ស្រី​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ