​ទី​ក្រុងហ្ស៊ឺ​ណែវ (១១ ​ខែ​ឧ​សភា ​ឆ្នាំ២០១៨)​ - ​អ្ន​ក​នាំ​ពាក្យ​របស់ឧត្តម​ស្នង​ការ អ.ស.ប ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស៖ ​អ្នក​ស្រី ​រ៉ា​វី​ណា ​សេមសា​ដា​នី (Ravina Shamdasani)​យើង​មាន​ការ​ខក​ចិត្ត​ចំ​ពោះ​សេ​ច​ក្តី​សម្រេច​របស់​សា​លាឧទ្ធ​រណ៍​របស់ប្រ​ទេស​កម្ពុ​ជា ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​ធ្វើ​ការ​តម្កល់​សេ​ច​ក្តី​សម្រេចផ្តន្តា​ទោស​សមាជិក ​និង​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រ​ឆាំង​ចំ​នួន ១១ ​រូប ​ពី​បទ«​កុប​កម្ម» ​បើ​ទោះ​បី​ជា​មា​ន​កង្វល់អំ​ពី​សិទ្ធិ​ទ​ទួល​បាន​ការ​ជំ​នុំ​ជម្រះ​ក្តីប្រ​កប​ដោយ​យុត្តិ​ធម៌ ​និង​ទស្ស​នៈ​យល់​ឃើញ​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិ​បាល​នៅ​ក្នុង​រ​យៈ​ពេល​នៃ​ការ​ជំ​នុំ​ជម្រះ​ក៏​ដោយ។ ​សូម​អា​ន​កំណត់​សង្ខេបស្តី​ពី​ប្រ​ទេស​កម្ពុ​ជា​ជា​ភា​សា ​អង់គ្លេស ​និង ​ភា​សា​ខ្មែរ