​ទី​ក្រុងហ្ស៊ឺ​ណែវ (២០ ​មី​នា ២០១៧)​ – “ទិ​វា​អន្តរ​ជាតិ​លុបបំ​បាត់​ការ​រើស​អើង​ពូជ​សាសន៍​គឺ​ជា​ការ​រំលឹ​ក​រៀង​រាល់​ឆ្នាំ​ដល់​យើងគ្រប់​រូប​ដើម្បី​ធ្វើ​កា​រ​ងា​រ​បន្ថែម​ទៀត​ក្នុង​កា​រប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ពូជ​សាសន៍និ​យម ​ការ​រើស​អើង​ពូជ​សាសន៍ ​កា​រស្អប់ខ្ពើម​ជន​បរ​ទេស ​ពាក្យ​សម្តីស្អប់ខ្ពើម ​និងឧ​ក្រិដ្ឋ​កម្ម​កើត​ចេញ​ពី​កា​រស្អប់ខ្ពើម” ឧត្តម​ស្នង​ការ អ.ស. ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​លោក ហ្សេដ ​រ៉ា​អាដ ​អាល់ ​ហ៊ូស​សេន (Zeid Ra'ad Al Hussein) ​បា​ន​កត់​សម្គាល់​ក្នុង​សេ​ច​ក្តី​ថ្លែង​កា​រណ៍​មួយ​ចេញផ្សា​យ​កាល​ពី​ម្សិល​មិញ។

“​ប៉ុន្តែ ​ថ្ងៃ​ទី២១ ​ខែ​មី​នា ​ចាំ​បាច់​ត្រូវ​លើស​ពី​ការ​រំលឹក​ទៅ​ទៀត ... ​គ្រោះថ្នាក់​នៃ​ការ​ចាត់​ទុក​ក្រុម​ជាក់​លាក់​មួយ​ចំ​នួន​ថា​អាក្រក់​ដូច​បី​សាច ​ដែល​គេ​ឃើញ​មាន​នៅ​ទូ​ទាំងពិ​ភព​លោក ... ​គោល​ន​យោ​បាយ​បែង​ចែក ​និង​វោ​ហា​សាស្ត្រ​នៃ​ការ​មិនអធ្យា​ស្រ័យ​ឲ្យ​គ្នា ​គឺ​កំ​ពុង​កំណត់​ទិស​ដៅ​លើ​ជន​ជាតិ​ភាគ​តិច​ជាតិ​សាសន៍ ​ជន​ជាតិ​ភាគ​តិច​ជាតិ​ពិន្ទុ ​ជន​ជា​តិ​ភាគ​តិច​ខាង​ភា​សា ​និង​សាស​នា ​និង​ជន​ចំ​ណាក​ស្រុក ​និង​ជន​ភៀស​ខ្លួន។ ​ពាក្យ​ភ័យ​ខ្លាច ​និង​ពាក្យស្អប់ខ្ពើម ​អាច ​និង​ពិត​ជា​មាន​ផល​វិបាក​ពិ​ត​ប្រាកដ” ​លោក​បា​នបញ្ជាក់​ប្រាប់​ដូច​នេះ។ ​សូម​អាន​សេ​ច​ក្តី​ថ្លែង​ការ​ទាំង​ស្រុង​របស់​លោក​ជា​ភា​សា​អង់គ្លេស​នៅ​ទី​នេះ