ការិយាល័យ OHCHR-កម្ពុជា/Christine Pickering

​រាជ​ធា​នី​ភ្នំ​ពេញ / ​បាង​កក / ហ្ស៊ឺ​ណែវ (២០ ​តុ​លា ២០១៦) - ​ដល់​ពេល​វេ​លា​ដែល​រដ្ឋាភិ​បាល​កម្ពុ​ជា ​ត្រូវ​ឈប់ស្តី​បន្ទោស​បញ្ហា​ទាំង​ឡាយ​ដែ​ល​កើត​មាន​នៅ​ក្នុង​សតវត្ស​មុន ​សម្រាប់ស្ថាន​ភាពបច្ចុប្បន្ន​នេះ​ហើយ ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​អង្គ​កា​រ​សហ​ប្រ​ជា​ជាតិ ​អ្នក​ស្រី ​រ៉ូ​ណា ស្មីត ​បាន​មា​នប្រ​សាសន៍​នៅ​ពេល​បិទបញ្ចប់ ​ដំណើរ​ទស្ស​ន​កិច្ច​លើក​ទី​បី​របស់​អ្នក​ស្រី​មក​កាន់​ប្រ​ទេស​កម្ពុ​ជា ​ដើម្បី​វាយ​តម្លៃ​វឌ្ឍន​ភាព​លើ​បញ្ហា​ការ​រើស ​អើង​លើ​ក្រុម​ភាគ​តិច​ជាតិ​ពន្ទុ ​ជន​ជា​តិ​ដើម​ភាគ​តិច ​ក្រុម​ងាយ​រង​គ្រោះ ព្រម​ទាំងស្ថាន​ភាព​សិទ្ធិ​ម​នុស្សនា ​ពេ​លបច្ចុប្បន្ន។

“​កម្ពុ​ជា​បាន​ទ​ទួល​កន្លែង​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរ​ជា​តិ ​ជា​រដ្ឋអធិ​បតេយ្យ​សម​ភាព​មួយ ​ដូច្នេះ​ហើយ ​រដ្ឋាភិ​បាល​ត្រូវ​តែ​ទ​ទួល​ខុស​ត្រូវ​អ​នុ​វត្ត​ឲ្យ​បា​ន​ពេញ​លេញ​នៅថ្នាក់​ជា​តិ ថ្នាក់​ខេត្ត ​និងថ្នាក់​ឃុំ-​សង្កាត់ ​នូវ​រាល់ ​សិទ្ធិ ​និង​សេ​រី​ភាព​ទាំង​ឡាយ​ដែល​មាន​ចែង​ក្នុង​សន្ធិ​សញ្ញា​នា​នា​ដែល​កម្ពុ​ជា​បានផ្តល់សច្ចាប័​នប្រ​កប​ដោយ ឆន្ទះ” ​នេះ​បើ​តាម​ការ​គូ​សបញ្ជាក់​របស់​អ្នក​ជំ​នាញឯ​ក​រាជ្យ​ដែល​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្សអ.ស.ប ​បានផ្តល់ ​អាណត្តិឃ្លាំ​មើល ​និងផ្តល់​ប្រឹក្សា​យោបល់អំ​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា។

​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​និង ​ភា​សា​ខ្មែរ