​ទី​ក្រុងហ្សឺ​ណែវ (០១ ​មិថុ​នា ២០១៨) - ​អ្នក​ជំ​នាញសិទិ្ធ​ម​នុស្ស​របស់ អ.ស.ប ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋ​ទាំង​ឡាយ​បង្កើន​វិ​ធាន​ការ​ធា​នា​ការ​ពារ ​និង​គាំ​ទ្រ​ដល់​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​នៅ​ពេល​ដែល​ពួក​គេ​កំ​ពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង ​នៅ​ទូ​ទាំងពិ​ភព​លោក​ដោយ​មា​នប្រ​សាសន៍​ថា ​តួ​នា​ទី​របស់​សង្គម​ស៊ី​វិល​នៅ​ក្នុង​ប្រ​ព័ន្ធ​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ ​មាន​សា​រៈ​សំ​ខាន់​ណាស់។

​នៅ​ក្នុង​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ចុងបញ្ចប់​នៃ​កិច្ច​ប្រ​ជុំ​ដែល​បានផ្តួចផ្តើម​ដោយ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ២០ ​នៃ​សេ​ច​ក្តីប្រ​កាស​របស់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិស្តី​ពី​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​ក្រុម​អ្នក​ជំ​នាញ​បាន​ទ​ទួល​ស្គាល់​ការ​ចូល​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​សង្គម​ស៊ី​វិល​ក្នុង​ការ​លើកស្ទួ​យ​សិទ្ធិ​ម​នុស្ស ​និង​ការ​អភិវឌ្ឍប្រ​កប​ដោយ​ចីរ​ភាព ​និង​ការ​រក្សាសន្តិ​ភាព ​និងសន្តិ​សុខ។

​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​និង​ជា​ភា​សា​ខ្មែរ