​នៅ​ថ្ងៃ​ទី២៧ ​ខែ​កញ្ញា ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស.អ.ស.ប ​បាន​បើក​កិច្ច​សន្ទនា​អន្ត​រ​កម្ម ​ជា​មួយ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាពសិទិ្ធ​ម​នុស្ស​នៅ​កម្ពុ​ជា ​ដែ​លនា​ឱ​កាស​នោះ ​អ្នក​ស្រី ​រ៉ូ​ណា ស្មីត ​បាន​បង្ហាញ​រ​បាយ​កា​រណ៍​ប្រ​ចាំ​ឆ្នាំ​ចុង​ក្រោយ​របស់​អ្នក​ស្រី ​ដែលគ្របដណ្តប់​រ​យៈ​ពេល​ចាប់​ពី​ខែ​កក្ក​ដា ​ឆ្នាំ ២០១៦ ​ដល់​ខែ​ឧ​សភា ​ឆ្នាំ២០១៧។ ​សេ​ច​ក្តី​ថ្លែង​ការ​ផ្ទាល់​មាត់​របស់​អ្នក​ស្រី ​អាច​រក​បាន​នៅ​ទី​នេះ ​ជា​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ។ ​អ្នក​អាច​មើល​ដំណើរ​កា​រ​នី​តិ​វិ​ធី​នៃ​កិច្ចសន្ទ​នា​នេះ​នៅ​ក្នុង​វីដេ​អូ​នេះ ​ដែល​បា​នបញ្ចូល បច្ចុប្បន្ន​ភាព​បឋម ​ដោយ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​ការឆ្លើយ​តប​របស់​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា ​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ដោយ​គ​ណៈប្រ​តិ​ភូ​រដ្ឋាភិ​បាល​ចំ​នួន ១៥ ​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​ចំ​នួន ៨ ​និង​អង្គ​កា​រយូ​នី​សេហ្វ ​និងសុន្ទ​រក​ថា​បិទ​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេស។