​ទី​ក្រុង​បាង​កក (៧ ​មិថុ​នា) ​ការិ​យាល័​យ​សិទ្ធិ​ម​នុស្ស អ.ស.ប ​ប្រ​ចាំតំ​បន់​អា​ស៊ី​អាគ្នេយ៍ ​បានស្វាគ​មន៍​ចំ​ពោះ​កា​រ​ប្រព្រឹត្ដ​ទៅប្រ​កប​ដោ​យសណ្តាប់ធ្នាប់​ល្អ​នៃ​កា​រ​បោះ​ឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​ដែល​បាន​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុ​ជា​នៅ​ថ្ងៃ​ទី០៤ ​ខែ​មិថុ​នា ​ហើយ​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​កា​រ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រ​លូន​និង​ដោ​យសន្ដិ​វិ​ធី​សម្រាប់​ដំណើរ​កា​រ​ប្រ​ជាធិ​បតេយ្យ​នៅ​មុន​ពេល​នៃ​កា​រ​បោះ​ឆ្នោត​ជា​តិ​នៅ​ឆ្នាំ​ក្រោយ។ ​អ្នក​ស្រី កា​ទី​យ៉ា ​ស៊ី​រីហ្សី (Katia Chirizzi) តំ​ណាង​រង​ប្រ​ចាំតំ​បន់ ​បាន​អបអ​រ​សា​ទរ​ចំ​ពោះ​ប្រ​ជា​ជន​កម្ពុ​ជា​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ចំ​នួន​ខ្ពស់​ជាពិ​សេស ​អង្គ​ការ​សង្គម​ស៊ី​វិល​ដែល​បាន​ដាក់​ពង្រាយ​ផង​ដែរ​នូវ​បុគ្គ​លិក​យ៉ាង​ច្រើន ​ដើម្បី​ពិ​និត្យ​ពិច័យ​លើ​កា​រ​បោះ​ឆ្នោត គ្រប់​គណ​បក្ស​ន​យោ​បាយ​ដែល​ចូល​រួម​ក្នុង​កា​រ​បោះ​ឆ្នោត ​និង​គ​ណៈ​កម្មាធិ​ការ​ជា​តិ​រៀបចំ​កា​រ​បោះ​ឆ្នោត​ចំ​ពោះ​ការ​រៀប​ចំ​របស់​ខ្លួន។ ​អ្នក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​មាន​កា​រ​បើក​ចំហរ​ឡើង​វិញ​នូវ​លំហ​សង្គម​ស៊ី​វិល​នៅ​មុន​ពេល​នៃ​កា​រ​បោះ​ឆ្នោត​ជា​តិ​នៅ​ឆ្នាំ​ក្រោយ ​ដោយ​ចាប់ផ្តើម​ពី​ការ​ដោះ​លែង “​មន្រ្តី​អាដហុក​ទាំង៥​រូប” ​និង​អ្នក​ស្រី ​ទេព ​វន្នី។ ​សូម​អាន​អត្ថ​បទ​ទាំង​ស្រុង​នៅ​ទី​នេះ