ទីក្រុងញូវយ៉ក (១៣ កក្កដា ២០១៦) - លោកអគ្គលេខាធិការ អ.ស.ប លោក បាន គីម៉ូន មានការក្រៀមក្រំណាស់បន្ទាប់ពីបានឮដំណឹងពីការស្លាប់របស់លោក កែម ឡី នេះបើតាមអ្នកនាំពាក្យរបស់លោក ស្តេហ្វាន់ ដ្យូហ្សាររិក (Stéphane Dujarric)ដែលបានមានប្រសាសន៍នៅពេលសង្ខេបព័ត៌មានប្រចាំថ្ងៃត្រង់។ លោកអគ្គលេខាធិការនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា រាប់ទាំង របាយការណ៍នៃការបំភិតបំភ័យជាទូទៅ, ការយាយី និងការចាប់ខ្លួនសមាជិកនៃសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សមាជិកនៃគណបក្សប្រឆាំង និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកអំពាវនាវឲ្យមានការគោរពពេញលេញនូវសិទ្ធិមនុស្ស រាប់ទាំងសេរីភាពនៃការសម្តែងមតិ សេរីភាពបង្កើតសមាគម និងសេរីភាពក្នុងការជួបប្រជុំ។ សូមអានសំណួរ-ចម្លើយទាំងស្រុងជាភាសាអង់គ្លេសនៅទីនេះ៖ http://www.un.org/press/en/2016/db160713.doc.htm និងជាភាសាខ្មែរ។.

//0x87h