​ទី​ក្រុងញូវ​យ៉ក (១៣ ​កក្ក​ដា ២០១៦) - ​លោក​អគ្គ​លេខាធិ​ការ អ.ស.ប ​លោក ​បាន ​គីម៉ូន ​មាន​កា​រ​ក្រៀ​ម​ក្រំ​ណាស់​បន្ទាប់​ពី​បានឮ​ដំ​ណឹង​ពី​កា​រ​ស្លាប់​របស់​លោក ​កែម ឡី ​នេះ​បើ​តាម​អ្ន​ក​នាំ​ពាក្យ​របស់​លោក ស្តេហ្វាន់ ដ្យូហ្សាររិក (Stéphane Dujarric)​ដែល​បាន​មា​នប្រ​សាសន៍​នៅ​ពេល​សង្ខេប​ព័ត៌​មា​នប្រ​ចាំ​ថ្ងៃត្រង់។ ​លោក​អគ្គ​លេខាធិ​ការ​នៅ​តែ​មាន​ការ​ព្រួយ​បា​រម្ភ​យ៉ាង​ខ្លាំងអំ​ពីស្ថាន​ភាព​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា ​រាប់​ទាំង ​រ​បាយ​កា​រណ៍​នៃ​ការបំភិ​តបំ​ភ័យ​ជា​ទូ​ទៅ, ​កា​រ​យា​យី ​និង​ការ​ចាប់​ខ្លួន​សមាជិក​នៃ​សង្គម​ស៊ី​វិល ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​សមាជិក​នៃ​គណ​បក្ស​ប្រ​ឆាំង ​និង​គ​ណៈ​កម្មាធិ​ការ​ជា​តិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត។ ​លោក​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​ពេញ​លេញ​នូវ​សិទ្ធិ​ម​នុស្ស ​រាប់​ទាំង​សេ​រី​ភាព​នៃ​ការ​សម្តែង​ម​តិ ​សេ​រី​ភាព​បង្កើត​ស​មា​គម ​និង​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ។ ​សូម​អាន​សំណួរ-​ចម្លើយ​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស​នៅ​ទី​នេះ៖ http://www.un.org/press/en/2016/db160713.doc.htm ​និង​ជា​ភា​សា​ខ្មែរ។.