ការិយាល័យ OHCHR-កម្ពុជា/ងន់ ស៊ីហេង

​ភ្នំ​ពេញ (១៨ ​តុ​លា ២០១៦) - “​កា​រ​ងារ​នៅ​មិន​ទាន់បំ​ពេញ​ចប់​នៃ​កិច្ចព្រមព្រៀងសន្តិ​ភាព​ទី​ក្រុង​ប៉ា​រីស ​គឺក្របខ័ណ្ឌសិទិ្ធ​ម​នុស្ស” ​អ្នក​ស្រី ​វ៉ាន់-​ហ៊ី ​លី តំ​ណាង​ប្រ​ចាំ​ប្រ​ទេស​កម្ពុ​ជា​នៃ​ការិ​យាល័យ OHCHR ​បាន​មា​នប្រ​សាសន៍​កាល​ពីព្រឹ​ក​មិញ​នេះ។ ​អ្នក​ស្រី ​លី ​បាន​ថ្លែង​នៅសន្និសិទ​រំលឹក​ខួប​លើក​ទី២៥​នៃ​កិច្ចព្រមព្រៀងសន្តិ​ភាព​ទី​ក្រុង​ប៉ា​រីស ​ដែល​រៀប​ចំ​ឡើង​ដោយ ​គ​ណៈ​កម្មាធិ​កា​រស​ហប្រ​តិ​បត្តិ​ការ​ដើម្បី​កម្ពុ​ជា។

“... ​នៅ​ពេ​លប្រៀប​ធៀប​នឹង​រ​យៈ២៥ ​ឆ្នាំ​មុន” ​អ្នក​ស្រី​បា​ន​កត់​សម្គាល់​ថា “​យើង​ឃើញ​ថាបច្ចុប្បន្ន​នេះ ​ប្រ​ជា​ពល​រដ្ឋ​សាមញ្ញ​ទូ​ទៅ​បាន​និង​កំ​ពុង​ខិត​ខំប្រ​កប​រ​បរ​ចិញ្ចឹម​ជី​វិត ​ជា​ជាង​ការ​គ្រាន់​តែ​ខិត​ខំ​ត​ស៊ូ​ដើម្បី​ជី​វិត​របស់​ពួក​គេ។ ​មិន​មាន​កា​រប្រៀប​ធៀប​ជា​មួយ​ពេល​ដែល​ប្រ​ទេស​កម្ពុ​ជា​ត្រូវ​បាន​ហែក​ហួរ​ដោយ​ការ​ភ័យ​រន្ធត់​នៃ​របបប្រល័យ​ពូជ​សាសន៍ ​និង​សង្គ្រាម​ស៊ី​វិល​ឡើយ។ ​ពិត​ណាស់​គឺ​មាន​ហេ​តុ​ផល​ជា​ច្រើន​ទៀត ​ដែល​ត្រូវ​អបអ​រ​សារ​ទរ​នៅ​ថ្ងៃ​នេះ។

“​ប៉ុន្តែសន្ដិ​ភាព​គឺ​ជា​អ្វី​ដែល​លើស​ពីអ​វត្ត​មាន​នៃ​សង្គ្រាម។ ​តើ​កម្ពុ​ជាបច្ចុប្បន្ន​នេះ​មានសន្ដិ​ភាពឬ​ទេ? ​កាល​បើ​បញ្ហា​សិទ្ធិ​ម​នុស្ស ​អាច​ជា​មូល​ហេ​តុ​នៃ​ជម្លោះ​នោះ ​វិ​ធី​កាត់​បន្ថយ​ជម្លោះ​ទាំង​នោះ​គឺ​វា​គួរ​តែ​ច្បាស់​ជា​ត្រូវ​ធ្វើ ”​តាម​រ​យៈ​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស​ឲ្យ​បា​នប្រ​សើរ​ឡើង​ថែម​ទៀត។ ​សូម​អាច​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស