ការិយាល័យ OHCHR-កម្ពុជា/គាត បូផល

​ភ្នំ​ពេញ (៩ ​ធ្នូ ២០១៦)– ​មា​នប្រ​សាសន៍នា​ឱ​កាស​នៃទិ​វា​សិទ្ធិ​ម​នុស្ស ​ដែល​រៀប​ចំ​ឡើង​ដោយប្រ​តិ​ភូ​សហ​ភាព​អឺ​រ៉ុប តំ​ណាង​ការិ​យាល័យOHCHR ​អ្នក​ស្រី ​វ៉ាន់-​ហ៊ី​លី ​បានឆ្លុះបញ្ចាំង​ពីស្ថាន​ភាព​នៃវិ​សម​ភាព​នៅ​ក្នុងពិ​ភព​លោក ​និង​គោល​ដៅ​អភិ​វឌ្ឍន៍ប្រ​កប​ដោយ​ចីរ​ភាព(SDG’s)។ ​អ្នក​ស្រី​បាន​គូ​សបញ្ជាក់​ពី​កា​រ​លា​ត​ត្រ​ដាង​ឲ្យ​ដឹង​ថា ១% ​នៃ​ប្រ​ជា​ជ​នពិ​ភព​លោ​កបច្ចុប្បន្ន​នេះ ​មាន​សម​មូល​នៃ​ទ្រព្យ​ធន​របស់ពិ​ភព​លោក​ទាំង​មូល​រួមបញ្ចូល​គ្នា ​ដោយ​បា​នប្រ​កាស​ថា “​យើង​កំ​ពុង​ស្ថិត​ក្នុង​កា​រ​ឡោម​ព័ទ្ធ​ដោយវិ​បត្តិវិ​សម​ភាព ​ហើយ​យើង​មិន​បាន​មក​ដល់​ទី​នេះ​ដោយ​ចៃដន្យ​នោះ​ទេ។”

​នៅ​ក្នុងសន្ទ​រក​ថា​របស់​គាត់ ​អ្នក​ស្រី ​លី ​បាន​គូ​សបញ្ជាក់​ពី​សា​រៈ​សំ​ខាន់​នៃ​វិស័យ​អភិវឌ្ឍ​ដែល​រួមបញ្ចូល​គ្នា​ជា​មួយ ក្រប​ខណ្ឌ​ច្បាប់​សិទ្ធិ​ម​នុស្ស​ក្រោម​គោល​ដៅ​អភិ​វឌ្ឍន៍ប្រ​កប​ដោយ​ចីរ​ភាព(SDG’s)។ “ប្រ​សិន​ជា​យើង​ដឹង​ច្បាស់អំ​ពី​ថា​តើ​យើង​បាន​មក​ដល់​ទី​នេះ​ដោយ​រ​បៀប​ណា​នោះ ​យើង​នឹង​ដឹងអំ​ពី​រ​បៀប​ដោះ​ស្រាយ​វា....។ ​រ​បៀប​វា​រៈ​ឆ្នាំ២០៣០ ...​គឺ​ក្នុង​វិ​ធាន​ការ​ទូ​លំ​ទូ​លាយ ​រ​បៀប​វា​រៈ​សម្រាប់​សម​ភាព។” ​អ្នក​ស្រី​បាន​សង្កត់​ធ្ងន់​ថា “​វា​គឺ​ជា​កែវ​ពង្រីកសិទិ្ធ​ម​នុស្ស​ដែល​នឹង​ធា​នា​ថា ​ទោះ​ជា​ពេល​ណា​ក៏​ដោយ ​យើង​នឹង​មិនទុ​ក​នរ​ណាម្នាក់​ចោល​ឡើយ។”

​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​របស់​អ្នក​ស្រី​ជា​ភា​សា​អង់គ្លេស ​និង​ខ្មែរ។