Episode 29: “សិទ្ធិកម្មករ និងសិទ្ធិធ្វើការងារ គឺជាសិទ្ធិ២ដែលបំពេញអោយគ្នាទៅវិញទៅមក” ជាមួយ លោក​ អ៊ុក ចាន់ធូ និងលោកស្រី យ៉ាង សុភ័ណ្ឌ ថ្ងៃ២១ កញ្ញា ២០១៦

Episode 29: “សិទ្ធិកម្មករ និងសិទ្ធិធ្វើការងារ គឺជាសិទ្ធិ២ដែលបំពេញអោយគ្នាទៅវិញទៅមក” ជាមួយ លោក​ អ៊ុក ចាន់ធូ និងលោកស្រី យ៉ាង សុភ័ណ្ឌ ថ្ងៃ២១ កញ្ញា ២០១៦

គោល បំណងដើម្បីផ្តល់ព័ត៌មានដល់សាធារណជនស្តីពីសិទ្ធិធ្វើការងារ ដែលសិទ្ធិនេះមានចែងក្នុងសេចក្តីប្រកាស ជាសកល ស្តីពីសិទ្ធិមនុស្ស​និងទទួលស្គាល់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិតាមរយៈការដាក់បញ្ចូលនៅក្នុង កតិកាសញ្ញាអន្តរជាតិ  ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ ដែលទទទួលស្គាល់បន្ថែមទៀតថា ជនគ្រប់រូបមានសិទ្ធិសេរីភាពជ្រើសរើសការងារ និងល័ក្ខខ័ណ្ឌការងារដែលខ្លួនពេញចិត្ត និង​ ស្វែងយល់អំពី៖កម្រិតប្រាក់ខែមួយដែលផ្តល់ដល់កម្មករ គ្រប់រូបនូវ​អប្បបរិមានៃប្រាក់ឈ្នួលសមរម្យ ការទទួលបានប្រាក់ខែស្មើគ្នា​ចំពោះការងារដូចគ្នា ជីវភាពរស់នៅសមរម្យ របស់ខ្លួន និងគ្រួសារ លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងសុខភាព និងសិទិ្ធឈប់សម្រាកនិងលំហែកំសាន្តរួមបញ្ចូល ទាំងកម្រិតម៉ោងការងារសមហេតុផល និងឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ ព្រមទាំងប្រាក់ខែ សម្រាប់ថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
លោក​ អ៊ុក ចាន់ធូ ប្រធានាយកដ្ឋានអធិការកិច្ច​ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា 
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)
 

Khmer