Episode 33: “តើអ្វីទៅជាការពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស?” ជាមួយ កញ្ញា មុត ចាន់ធានី និង លោក ​សឿង សារឿន​ ថ្ងៃ ១៨ មករា ២០១៧

Episode 33: “តើអ្វីទៅជាការពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស?” ជាមួយ កញ្ញា មុត ចាន់ធានី និង លោក ​សឿង សារឿន​ ថ្ងៃ ១៨ មករា ២០១៧

កិច្ចពិភាក្សានេះ មានគោលបំណងផ្តល់ពត៌មានដល់សាធារណៈជនស្តីពីកាតព្វកិច្ចជាអន្តរជាតិរបស់សហគ្រាសពាណិជ្ជកម្ម និងរដ្ឋដែលត្រូវធ្វើការពិនិត្យដ៏ត្រឹមត្រូវនៃសិទ្ធិមនុស្ស ដែលមានកាតព្វកិច្ចកំណត់ បង្ការ កាត់បន្ថយ និង​មានគណនេយ្យភាពចំពោះរបៀបដែលពួកគេដោះស្រាយចំពោះការប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលប្រតិបត្តិការនោះគួរតែរួមបញ្ចូលកាតព្វកិច្ចដែលពាក់ព័ន្ធនឹងការប្រឹក្សាយោបល់ ការចូលរូម និងការដោះស្រាយផលប៉ះពាល់សង្គម និងបរិស្ថាន តាមរយៈការទំនាក់ទំនងដោយផ្ទាល់ ទៅដល់បុគ្គល ឬក្រុមដែលរងផលប៉ះពាល់ (សូមពិនិត្យមើល​គោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស លេខ១៧ ដល់លេខ២៤)។​
កញ្ញា មុត ចាន់ធានីៈ អ្នកសម្របសម្រួល បណ្តាញផលប៉ះពាល់បរិស្ថាន និងសង្គម ដោយឧស្សាហកម្ម និស្សារណកម្ម​ នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព
លោក​សឿង សារឿនៈ នាយកប្រតិបត្តិ នៃគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧)
 

Khmer