Episode 39: សិទ្ធិទទួលបានលំនៅឋានសមរម្យ ជាមួយ លោក លី ច័ន្ទភក្តី, លោក សួស សុភាព និង អ្នកស្រី មាស មុំ ថ្ងៃ២៧ កញ្ញា ២០១៧

Episode 39: សិទ្ធិទទួលបានលំនៅឋានសមរម្យ ជាមួយ លោក លី ច័ន្ទភក្តី, លោក សួស សុភាព និង អ្នកស្រី មាស មុំ ថ្ងៃ២៧ កញ្ញា ២០១៧

កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណជនអំពីស្ថានភាពលំនៅឋាននៅកម្ពុជា ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញទៅតាំងទីលំនៅថ្មី ដោយគំរោងអភិវឌ្ឍ និងនីតិវិធីដោះស្រាយរបស់រដ្ឋាភិបាល ដោយមានកាតព្វកិច្ចត្រូវបំពេញ ដោយយោងទៅតាមសិទ្ធិលំនៅដ្ឋាន ដែលជាផ្នែកមួយនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
លោក លី ច័ន្ទភក្តី ប្រធាននាយកដ្ឋាន បទបញ្ញត្តិផែនការ និងទំនាក់ទំនងសហប្រតិបត្តិការ ការងារលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោក សួស សុភាព ជំនួយការផ្នែកច្បាប់ នៃអង្គការសិទ្ធិលំនៅឋាន
អ្នកស្រី មាស មុំ តំណាងសហគមន៍ភូមិ២៣ (ទំនាក់ទំនងតាមទូរស័ព្ទ)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប

Khmer