សហគមន៍ជនជាតិដើមភាគតិច

ជាក្រុមមនុស្សដែលមានសមាជិកទាំងអស់ បង្ហាញនូវការឯកភាពនៃជាតិពន្ធុ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទំលាប់នៃការប្រើប្រាស់ជាសមូហភាព”

– មាត្រា២៣ នៃច្បាប់ភូមិបាលកម្ពុជា ឆ្នាំ២០០១

សេចក្តីប្រកាសអង្គការសហប្រជាជាតិ

ស្តីពីសិទ្ធិជនជាតិដើមភាគតិច ចែងថា ៖

“ជនជាតិដើមភាគតិចមានសិទ្ធិជាម្ចាស់ ប្រើប្រាស់ អភិវឌ្ឍ និងគ្រប់គ្រងដីធ្លី ដែនដី និងធនធានដែលខ្លួនមាន ដោយសារហេតុផលនៃកម្មសិទ្ធិជាប្រពៃណី ឬការកាន់កាប់ ឬការប្រើប្រាស់ជាប្រពៃណីដទៃទៀត។”

ជនជាតិដើមភាគតិចមានសិទ្ធិរក្សា និងពង្រឹងទំនាក់ទំនងខាងជំនឿសាសនារបស់ពួកគេជាមួយនឹងដីធ្លី ដែនដី ដែនទឹក និងឆ្នេរសមុទ្រ និង ធនធានផ្សេងៗទៀត ដែលពួកគេមាន ឬបានកាន់កាប់ និងប្រើប្រាស់ជាប្រពៃណី និងដើម្បីលើកកំពស់ ការទទួលខុសត្រូវរបស់ពួកគេចំពោះកូនចៅជំនាន់ក្រោយ។

រដ្ឋត្រូវ៖

“ទទួលស្គាល់ និងការពារតាមផ្លូវច្បាប់ចំពោះដីធ្លី ដែនដី និងធនធាននានា ដោយគោរពយ៉ាងត្រឹមត្រូវចំពោះទំនៀមទម្លាប់ ប្រពៃណី និងប្រព័ន្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិចពាក់ព័ន្ធ។”

នៅកម្ពុជា ច្បាប់ភូមិបាលឆ្នាំ២០០១ កំណត់ដីពីរប្រភេទ ដែលជនជាតិដើមភាគតិចអាចទាមទារកម្មសិទ្ធិ តាមរូបភាពជាប័ណ្ណកម្មសិទ្ធិដីសមូហភាព៖

ដីឯកជនគ្របដណ្តប់លើដីលំនៅឋាន និងដីកសិកម្មដាំដុះជាក់ស្តែង។

ដីគ្រប់គ្រងជាសមូហភាព គ្របដណ្តប់លើទីបញ្ចុះសព ព្រៃសក្ការៈ និងដីបម្រុងទុក ដែលធានាថាមនុស្សជំនាន់ក្រោយមានដីប្រើប្រាស់ ហើយដោយមិនត្រូវកំណត់តែត្រឹមទំហំដីបច្ចុប្បន្នរបស់សហគមន៍ទេ ប៉ុន្តែអាចមានទំហំធំជាងនេះ។

សម្រាប់ជនជាតិដើមភាគតិចនៅកម្ពុជា ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពនៅតែមាន

លក្ខណៈស្មុគស្មាញ ចំណាយពេលយូរ និងលុយកាក់ច្រើន

ហើយដែលសហគមន៍ជនជាតិដើមភាគតិចជាច្រើន នៅមិនទាន់ទទួលបាននៅឡើយ ដែលរារាំងពួកគេពីការទទួលបាននូវការការពារដីជនជាតិដើមរបស់ខ្លួន។

ការចេញប័ណ្ណកម្មសិទ្ធិដីសមូហភាពនៅកម្ពុជា៖

ករណីសម្រាប់ការធ្វើកំណែទម្រង់?

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបង្កើតឯកសារពិភាក្សាស្តីពីការសម្រួលនីតិវិធីចេញប័ណ្ណកម្មសិទ្ធិដីសមូហភាពនៅកម្ពុជាឱ្យមានភាពងាយស្រួល ដោយការស្នើសុំធ្វើវិសោធនកម្មបញ្ញត្តិច្បាប់បច្ចុប្បន្ន ដែលគ្រប់គ្រងដំណើរការចេញប័ណ្ណកម្មសិទ្ធិដីសមូហភាព។

ការសម្រួលនីតិវិធីចេញប័ណ្ណកម្មសិទ្ធិដីសមូហភាព ដោយការណែនាំនូវការធ្វើកំណែទម្រង់ច្បាប់ និងរដ្ឋបាលថ្មីដែលអាចជួយឱ្យមានការចូលរួមប្រកបដោយផលិតភាពពីជនជាតិដើមភាគតិច រួមទាំងស្ត្រីជាជនជាតិដើមភាគតិច នៅក្នុងដំណើរការចេញប័ណ្ណកម្មសិទ្ធិដីសមូហភាព។

កំណែទម្រង់ដែលបានស្នើឡើង

ធានាដល់ការចំណាយដែលមានប្រសិទ្ធភាព និងដំណាក់កាលនីមួយៗដែលសមហេតុផល និងមិនសូវស្មុគ្រស្មាញ

សម្រាប់សហគមន៍ជនជាតិដើមភាគតិច ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព។

គាំទ្រការសម្រួលនីតិវិធីផ្តល់ប័ណ្ណ កម្មសិទ្ធិដីសមូហភាពដល់ជនជាតិដើមភាគតិចកម្ពុជា។

ព័ត៌មានបន្ថែម

សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច

ចុចមើល និងទាញយក(អង់គ្លេស)​ ចុចមើល និងទាញយក(ភាសាខ្មែរ)

ច្បាប់ភូមិបាលកម្ពុជា ឆ្នាំ២០០១

ចុចមើល និងទាញយក(អង់គ្លេស)​ ចុចមើល និងទាញយក(ភាសាខ្មែរ)

ចូលទៅកាន់វេបសាយរបស់ OHCHR ប្រចាំកម្ពុជា

ចូលទៅកាន់ វេបសាយ