តំណាងប្រចាំប្រទេស

អ្នក​ស្រី រួអេដា ​អិល ​ហាច 
តំ​ណាងប្រ​ចាំ​នៅ​កម្ពុ​ជា ​របស់​ការិ​យាល័យឧត្តម​ស្នងការ​អង្គកា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស
​ការិ​យាល័យឧត្តម​ស្នងការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (OHCHR) ​បាន​តែង​តាំងអ្នក​ស្រី រួអេដា ​អិល ​ហាច​ជាអ្ន​កតំ​ណាង​ថ្មីប្រ​ចាំ​នៅ​កម្ពុ​ជា ​ចាប់​ពី​ថ្ងៃ​ទី២៥ ​ខែ​មេ​សា ​ឆ្នាំ២០២២។

អ្នក​ស្រី​មាន​បទពិ​សោ​ធន៍​ផ្នែក​សិទ្ធិ​ម​នុស្ស ​ជាង ២៣ ​ឆ្នាំ ​ក្នុង​នោះ អ្នក​ស្រី​បម្រើកា​រ​ងារ​ជា​មួ​យ​ការិ​យាល័យឧត្តម​ស្នងការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​អស់​រ​យៈ​ពេល ១៨ ​ឆ្នាំ អ្នក​ស្រី​ក៏​មាន​ចំ​ណេះ​ដឹង​យ៉ាង​ទូ​លំ​ទូ​លាយអំ​ពី​ច្បាប់​អន្តរ​ជា​តិ ​និង​កិច្ចការ​ន​យោ​បាយ​ជា​មួយ​អង្គកា​រស​ហប្រ​ជា​ជា​តិ ​ជាពិ​សេស​ក្នុង​បរិ​បទ​ជម្លោះ ​នៅ​មជ្ឈិម​បូព៌ា ​និងអាហ្វ្រិក​ខាង​ជើង (MENA) ​ក៏​ដូច​ជា​អា​ស៊ី ​និង​អាហ្វ្រិក។

អ្នក​ស្រី ​អិល ​ហាច​ក៏​ធ្លាប់​បម្រើកា​រ​ងារ​នៅប្រ​ទេស​អាហ្វហ្គា​នីស្ថាន ​សាធា​រណ​រដ្ឋ​អាហ្វ្រិ​កកណ្តាល ​អ៊ី​រ៉ាក់ លី​ប៊ី ​យេ​ម៉ែន ហ្វីលី​ពីន ​និង​លី​បង់។

​មុន​ពេល​នៃការ​តែង​តាំង​នេះ អ្នក​ស្រី ​អិល ​ហាច ​គឺ​ជាអ្ន​កតំ​ណាងប្រ​ចាំតំ​បន់​នៃឧត្តម​ស្នងការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ក្នុងតំ​បន់​មជ្ឈិម​បូព៌ា ​និង​អាហ្វ្រិក​ខាង​ជើង (MENA) ​ចាប់​ពី​ខែ​តុ​លា ​ឆ្នាំ 2018 ​ដល់​ខែ​មេ​សា ​ឆ្នាំ 2022។ អ្នក​ស្រី​ធ្លាប់​បម្រើការ​ក្នុង​មុខ​ងារ ​ជាអ្នក​សម្រប​សម្រួល​នៃ​លេខាធិកា​រដ្ឋា​ន​ក្រុមអ្នកជំ​នាញ​សំ​ខាន់ៗ​សម្រាប់ប្រ​ទេ​ស​យេ​ម៉ែន ​ជា​អ​នុ​ប្រ​ធាន​ផ្នែក​សិទ្ធិ​ម​នុស្ស (UNAMI) ប្រ​ចាំប្រ​ទេស​អ៊ី​រ៉ាក់ ​និង​ជា​ប្រ​ធា​ន​បេ​សក​កម្ម​ជំនួយ​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​សម្រាប់ប្រ​ទេស​អ៊ី​រ៉ាក់ (UNAMI) ​នៅ​ការិ​យាល័​យ​សិទ្ធិ​ម​នុស្សថ្នាក់តំ​បន់​នៅ​ភាគ​ខាង​ជើង​ប្រ​ទេស​អ៊ី​រ៉ាក់ ​ជា​ប្រ​ធាន ស្តី​ទី​នៃ​ផ្នែក MENA ​នៅ​ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ទី​ក្រុងហ្សឺ​ណែវ ​រួម​ទាំង​មុខ​ងា​រ​សំ​ខាន់ៗ​ផ្សេង​ទៀត​ជា​មួយ​នឹង​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាលថ្នាក់តំ​បន់ ​និង​អន្តរ​ជា​តិ។

អ្នក​ស្រី ​អិល ​ហាច​អាច​ប្រើ​ប្រាស់​ភា​សា​អា​រ៉ាប់ ​អង់គ្លេស ​និង​បា​រាំង​បាន​យ៉ាងស្ទាត់​ជំ​នាញ។

តំ​ណាង​កន្លង​មក ​នៃឧត្តម​ស្នង​ការ​មាន៖
​លោក ​ប្រាឌីព ​វ៉ាគ្លេ  (២០១៩-២០២២)
​លោក ​សៃម៉ុន ​វ៉កឃឺរ  (ស្តី​ទី) (២០១៧-២០១៩)
​អ្នក​ស្រី ​វ៉ាន់-​ហ៊ី ​លី (២០១៣-២០១៧)
​លោក ជេមស៍ ​ហ៊ីណិន (ស្តី​ទី) (២០១១-២០១៣)
​លោក ​គ្រីស្តូហ្វ ​ប៉េ​ស៊ូ (២០០៧-២០១១)
​លោក​ស្រី ​ម៉ាហ្គោ ​ភិកឃិន (២០០១-២០០៧)
​លោក​ស្រី ​រី​តា ​រ៉េតឌី (១៩៩៩-២០០០)
​លោក​ស្រី ​រ៉ូ​ស​ម៉ា​រី ម៉េកគ្រី​រី (១៩៩៨-១៩៩៩)
​លោក ដេ​វីដ ​ហកគ៍ (ស្តី​ទី) (១៩៩៦-១៩៩៨)
​លោក ​ដា​ញ៉ែល ​ប្រេ​ម៉ុង (១៩៩៤-១៩៩៦)