ជំនួយផ្នែកច្បាប់
   
   

ស្ថា​នភាព​ជំនួយផ្នែកច្បាប់ ​ក្នុងប្រ​ទេស​កម្ពុជា ​ត្រូវ​ធ្វើកា​រ​កែ​លំអជា​ចាំ​បាច់។ បច្ចុប្បន្ន​នេះ ​ជំនួយផ្នែកច្បាប់ ​ត្រូវ​បានផ្តល់ជា​ចម្បងដោយ​អង្គកា​រ​ក្រៅ​រដ្ឋាភិ​បាល ​ដែលផ្តល់​មូ​លនិធិ​ដោ​យ​ម្ចាស់​ជំនួយ​អន្តរ​ជាតិ។ នា​យក​ដ្ឋាន​ជំនួយផ្នែកច្បាប់ (LAD) ​របស់​គ​ណៈ​មេធា​វី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា (BAKC) ​ក៏បំ​ពេ​ញកា​រ​ងារផ្តល់​ជំនួយផ្នែក​ច្បាប់​ដល់​អ្ន​កក្រីក្រ​ផង​ដែរ។ ​ទោះ​បីជា​មា​នកា​រ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​រ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក៏​ដោយ ​ក៏​ថវិកា​ដែល​រដ្ឋាភិ​បាលផ្តល់​ដល់​គ​ណៈ​មេធា​វី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​សម្រាប់​គោល​បំណង​នេះ ​មិនគ្រប់​គ្រាន់​សម្រាប់បំ​ពេញ​តម្រូ​វការ​របស់​អ្ន​កក្រី​ក្រ​ទេ។ ​ចំ​នួន​មេធា​វី​ជំនួយផ្នែកច្បាប់ ​តិច និង​ថយ​ចុះ ​ក៏ជាបញ្ហា​ប្រ​ឈមដ៏​សំ​ខាន់​ផង​ដែរ ​មាន​ន័យ​ថា ​ខេត្តជា​ច្រើន​ក្នុងប្រ​ទេស​កម្ពុជា ​ពុំ​មាន​មេធា​វី​ជំនួយ​ផ្នែកច្បាប់​នោះ​ទេ។

​ក្រុ​មកា​រ​ងា​របច្ចេក​ទេសស្តី​ពី​កំ​ណែ​ទម្រង់ច្បាប់ និង​ប្រ​ព័ន្ធ​តុ​លាការ ​ដែល​ធ្វើ​ជាសហ​ប្រ​ធាន​ដោ​យក្រ​សួង​យុត្តិ​ធម៌ និង ​ការិ​យាល័យឧត្តម​ស្នងការ​អង្គកា​រសហ​ប្រជាជា​តិទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​បា​នបញ្ចូ​លការ​អភិវឌ្ឍ​គោល​នយោ​បាយ​ជំនួយ ផ្នែកច្បាប់ និងកា​រ​ត​ស៊ូ​ម​តិ ​ដើម្បី​បង្កើន​ថវិកា​ជំនួយផ្នែកច្បាប់ ​ទៅ​ក្នុង​សូច​នា​ករ​តាម​ដាន​រួម​របស់​ខ្លួន ​ដែល​បាន​អ​នុម័ត ​ក្នុង​ឆ្នាំ ២០១៧។ ​ក្នុង​ឆ្នាំ ២០១៨ ក្រ​សួង​យុត្តិ​ធម៌​បាន​ចាប់ផ្តើម​ដំណើ​រការពិ​គ្រោះ​យោបល់​មួយ​ដើម្បី​រៀបចំ​សេ​ច​ក្តីព្រាង​គោល​ន​យោ​បាយ​ជំនួយផ្នែកច្បាប់។

​នៅ​កម្រិត​ស​កល ​នៅ​ថ្ងៃ​ទី២០ ​ខែ​ធ្នូ ​ឆ្នាំ២០១២ ​ម​ហាសន្និ​បាត​អង្គកា​រសហ​ប្រជាជា​តិ ​បាន​អ​នុម័ត​នូវគោ​លកា​រណ៍​និងគោ​លកា​រណ៍ ​ណែ​នាំ​របស់​អង្គកា​រសហ​ប្រជា​ជា​តិស្តី​ពី​សិទ្ធិទ​ទួល​បាន​ជំនួយ​ផ្នែកច្បាប់ ​នៅ​ក្នុង​ប្រ​ព័ន្ធ​យុត្តិ​ធម៌ព្រ​ហ្ម​ទណ្ឌ ​ដើម្បី​សង្កត់​ធ្ងន់​ពី ភា​រ​កិច្ច ​និង​ទំនួល​ខុស​ត្រូវ​ចម្បង​របស់​រដ្ឋ​ក្នុងការផ្តល់​ជំនួយផ្នែកច្បាប់ ​និង​លៃ​លក​រក​ធន​ធាន​ម​នុស្ស ​និង​ហិរញ្ញ​វត្ថុ​ចាំ​បាច់​សម្រាប់​ប្រ​ព័ន្ធ​ជំនួយផ្នែកច្បាប់។  ​ជាពិ​សេស គោ​លកា​រណ៍ ​និងគោ​លកា​រណ៍​ណែ​នាំ​នេះ ​មាន​ចែង​ពីកា​រ​ណែ​នាំ​ដ៏​មា​នប្រ​យោ​ជន៍ ​និង​សម្រាប់ ​អ​នុ​វត្ត​ជាក់ស្តែង​ចំ​ពោះ​រដ្ឋ ​ក្នុងកា​រ​បង្កើត​នូវ​ប្រ​ព័ន្ធ​ជំនួយផ្នែក​ច្បាប់​ជា​តិ​ដ៏​មាន​ប្រ​សិទ្ធភាព ​និង​មាននិ​រន្តរភាព។  ​សម្រាប់​អត្ថ​បទ​ទាក់​ទង​នឹងគោ​លកា​រណ៍ ​និង​គោ​លកា​រណ៍​ណែ​នាំ​របស់​អង្គកា​រស​ហប្រ​ជា​ជា​តិស្តី​ពី​សិទ្ធិទ​ទួល​បាន​ជំនួយ​ផ្នែកច្បាប់ ​នៅ​ក្នុង​ប្រ​ព័ន្ធ ​យុត្តិ​ធម៌​ព្រ​ហ្ម​ទណ្ឌ។ ​សូម​ចុច​ទី​នេះ ​មាន​ភា​សា ​អង់គ្លេស ​និង ​ខ្មែរ

 
​សន្និ​សីទថ្នាក់​ជា​តិស្តី​ពី “​ជំនួយផ្នែកច្បាប់” ​ស​ហការ​រៀប​ចំ​ដោយ ក្រ​សួងយុត្តិធម៍ ​និង​គ​ណៈ​មេ​ធា​វី​នៃ​ព្រះរា​ជា​ណា​ច​ក្រ​កម្ពុ​ជា ​ដោយ​មានការឧ​បត្ថម្ភ​គាំ​ទ្រ​ពី​អង្គការ UNICEF ​និង ​ការិ​យាល័យឧត្តម​ស្នងការ​អង្គកា​រស​ហប្រ​ជា​ជា​តិទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្សប្រ​ចាំប្រ​ទេស​កម្ពុ​ជា​ (UN-OHCHR Cambodia)។​
   
   

​ថ្មីៗ​នេះ ​យន្តកា​រ​សិទ្ធិ​ម​នុស្ស​អង្គកា​រស​ហប្រ​ជា​ជា​តិ ​ក៏​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​លើ​ជំនួយផ្នែក​ច្បាប់។ ​អតីត​អ្ន​ក​រា​យកា​រណ៍ពិ​សេសទ​ទួល​បន្ទុកឯ​ក​រាជ្យភាព​របស់​ចៅក្រម ​និង​មេ​ធា​វី ​បាន​ដាក់​របា​យកា​រណ៍​តាម​វិស័យ​ចុង​ក្រោយ​មួយ​របស់​លោក​ស្រី​ ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ស្តី​ពី​បញ្ហា​ជំនួយផ្នែក​ច្បាប់។  ​សូម​ទាញ​យក​អត្ថ​បទ​ពេញ​នៃ​រ​បា​យកា​រណ៍​របស់​អ្ន​ក​រាយ​កា​រណ៍​ពិ​សេស​ទ​ទួល​បន្ទុក​ឯ​ក​រាជ្យ​ភាព​របស់​ចៅក្រម ​និង​មេ​ធា​វី ​ជា​ភា​សា​អង់គ្លេស។ ​សម្រាប់​អត្ថ​បទ​សម្រង់​ដែល​ទាក់​ទង​នឹង​រ​បាយ​កា​រណ៍​ជា ​ភា​សា​ខ្មែរ ​សូម​ចុចត្រង់​នេះ

​នៅ​ពេលពិ​និត្យស្ថាន​ភាពប្រ​ទេស​កម្ពុ​ជា ស្ថាប័ន​សន្ធិ​សញ្ញា​ជា​ច្រើន​បានផ្តល់​អ​នុ​សាសន៍​ឲ្យប្រ​ទេស​កម្ពុ​ជា ​បង្កើត​នូវ​ប្រ​ព័ន្ធ​ជំនួយផ្នែក ​ច្បាប់​ជា​តិ ស្រប​តាម ​គោល​កា​រណ៍ ​និង​គោល​កា​រណ៍​ណែ​នាំ​របស់​អង្គ​ការ​សហ​ប្រ​ជា​ជា​តិស្តី​ពី​សិទ្ធិ​ទ​ទួល​បាន​ជំនួយ​ផ្នែក​ច្បាប់។  ​សូម​មើល ​សេ​ច​ក្តីសន្និដ្ឋា​នបញ្ចប់​នៃ​អ​នុ​សញ្ញា​ស៊ី-ដ (CEDAW) អំ​ពី​រ​បាយ​កា​រណ៍​លើក​ទី៤ ​និង៥ ​របស់​ប្រ​ទេស​កម្ពុ​ជា