សេចក្តីពន្យល់នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា
​ជា​ផ្នែក​មួយ​នៃ​កម្ម​វិ​ធី​របស់​ខ្លួន ​ដើម្បី​ជំ​រុញ​នូវ​កេ​រ​តំ​ណែល​វិជ្ជ​មាន​របស់​អង្គ​ជំ​នុំ​ជម្រះ​វិ​សាមញ្ញ​ក្នុង​តុ​លាការ​កម្ពុ​ជា (ECCC​) ដែល​មា​នការ​ជួយជ្រោមជ្រែងពី​អង្គកា​រស​ហប្រ​ជា​ជា​តិ​ ​ការិ​យាល័យ​ឧត្តម​ស្នងការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ប្រ​ចាំ​កម្ពុ​ជា ​រួម​ជា​មួយ​ដៃ​គូ​មួយ​ចំនួ​នបាន​ផ​លិត​សៀវភៅ សេ​ច​ក្តី​ពន្យល់នៃក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ​កម្ពុ​ជា ​ដែល​ខ្លួន​សង្ឃឹម​ថា​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូ​លំ​ទូ​លាយ​ ដោយ​អ្នក​បម្រើការ​ងា​រនៅ​ក្នុង​ប្រ​ព័ន្ធ​តុ​លាការ​ព្រ​ហ្ម​ទណ្ឌ​។ ការ​ផ​លិត​ឡើង​នូវសេ​ច​ក្តី​ពន្យល់នៃក្រម​នេះ ​កើត​ចេញពី​កិច្ច​ស​ហការ​រួម​គ្នា​រ​វាង ​ការិ​យាល័យ​ឧត្តម​ស្នងការ​អង្គកា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (OHCHR​) ស្ថាន​ទូត​អង់គ្លេស​ប្រ​ចាំ​កម្ពុ​ជា ​ទីភ្នាក់​ងារ​សហ​រដ្ឋ​អា​មេរិក​សម្រាប់ការ​អភិវឌ្ឍ​អន្តរ​ជា​តិ (USAID​) និង​វិទ្យាស្ថាន​គ្រប់គ្រង​បស្ចិម​បូព៌ា (EWMI​) ​សម្រាប់កា​រ​បោះ​ពុម្ព​ផ្សាយ​លើក​ទី១។ កា​រ​បោះ​ពុម្ព​ផ្សាយ​លើក​ទី២ នៃសេ​ច​ក្តី​ពន្យល់នៃក្រម​នេះ ​ត្រូវបាន ឧ​បត្ថម្ភ​គាំទ្រប្រ​កបដោ​យ​សប្បុ​រស ដោយ​វិទ្យាស្ថា​ន​រ៉ា​អុល ​វ៉ាលេ​នបឺក (RWI)​ នៅ​ក្រុង​ភ្នំ​ពេញ និងភ្នាក់​ងារ​អភិ​វឌ្ឍន៍ និង​កិច្ចស​ហប្រ​តិប្រត្តិកា​រប្រ​ទេសស្វីស (SDC) និង​ការិ​យាល័យ OHCHR​-Cambodia។​   សេ​ច​ក្តី​ពន្យល់ នៃក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ​កម្ពុ​ជា ​យ​ក​លំ​នាំ​តាមសេ​ច​ក្តី​ពន្យល់ក្រ​មនានានៅ​ជុំ​វិញ​ពិ​ភព​លោក ដែល​ធ្លាប់បាន​អ​នុ​វត្ត​ជា​យូរ​មក​ហើយ​។ សេ​ច​ក្តី​ពន្យល់នៃក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ​កម្ពុ​ជា​នេះ ​ពន្យល់អំពី​មា​ត្រានា​នាដែល​មាន​ចែង នៅ​ក្នុងក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ​កម្ពុ​ជា ​ដែល​បាន​អ​នុម័ត​នៅ​ឆ្នាំ ២០០៧ ដោយ​បាន​ដកស្រង់​យក​នូវ​យុ​ត្ដិ​សា​ស្រ្ត​សំ​ខាន់ៗ​បំ​ផុត​របស់​ ECCC ​ព្រម​ទាំងសេ​ច​ក្តី​សម្រេច​នានា ពី​គ​ណៈ​ក​ម្មា​ធិ​ការ​សិទ្ធិ​ម​នុស្ស​តុ​លាការ​សិទ្ធិ​ម​នុស្ស​អឺ​រ៉ុប ​និង​តុ​លាកា​រ​កំ​ពូល​បា​រាំង (French Court of Cassation)។ ​ជា​សរុប​ សេ​ច​ក្តី​ពន្យល់នៃក្រម​នេះ ​ពន្យល់រៀ​ប​រាប់អំពី​មា​ត្រា​មួយ​ចំ​នួន ​នៅ​ក្នុង​ដំ​ណាក់​កា​លមុ​នការជំ​នុំ​ជម្រះ​ក្តី​ ​ចំ​នួន ៥៦ ​មា​ត្រា, ​ដំ​ណាក់​កាលជំ​នុំ​ជម្រះ ​ក្តី ​ចំ​នួន ២៣ ​មា​ត្រា​ ​ដំ​ណាក់​កា​លបណ្ដឹងឧទ្ធ​រណ៍ ​ចំ​នួន៦ ​មា​ត្រា និង ​កិច្ច​ដំណើ​រកា​រ​នី​តិ​វិ​ធី​ពិ​សេស​ចំ​នួន ៨ ​មា​ត្រា ដោយ​ដកស្រង់​យកពី​ក្រម​នី​តិ​វិ​ធី​ព្រ​ហ្ម​ទណ្ឌ​កម្ពុ​ជា​។ ​សេ​ច​ក្តី​ពន្យល់នៃក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ​កម្ពុ​ជា​នេះ ​បង្ហាញ​អំពី​បទ​ប្ប​ញ្ញ​ត្តិ​សំ​ខាន់ៗ ​នៃ​ក្រម​នី​តិ​វិ​ធី​ព្រ​ហ្ម​ទណ្ឌ     ​ដោយ​មានឧ​ទាហ​រណ៍​អំពី​រ​បៀប​ដែល ECCC និង​តុ​លា​ការ​ដ​ទៃ​ទៀត​ ​បាន​ពន្យល់​បក​ស្រាយ ​និង​អ​នុ​វត្ត​បទ​ប្ប​ញ្ញ​ត្តិ​សំ​ខាន់ៗ​។ ​សេ​ច​ក្តី​ពន្យល់​នា​នា​  ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជំ​នាញ​ការ​ផ្នែក​ច្បាប់​របស់​ប្រ​ទេស​កម្ពុ​ជា ​និង​អន្តរ​ជា​តិ​ដែល​បាន​អញ្ជើញ​មក​ពី​ទ្វីប​ចំ​នួន​បី​។

​សូម​អាន​សេ​ច​ក្តី​ពន្យល់​នៃ​ក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ​កម្ពុ​ជា ​កា​រ​បោះ​ពុម្ព​ផ្សាយ​លើក​ទី១ ​ជា​ភា​សា ​អង់គ្លេស | ​ខ្មែរ ​និង ​កា​រ​បោះ​ពុម្ព​ផ្សាយ​លើក​ទី២ ​ជា​ភា​សា ​អង់គ្លេស | ​ខ្មែរ