តើការិយាល័យប្រចាំកម្ពុជាធ្វើអ្វីខ្លះ?

​ក្នុងប្រ​ទេស​កម្ពុ​ជា ​ការិ​យាល័យ​នេះ​អ​នុ​វត្ត​អាណត្តិ​ជា​សា​កល​របស់ឧត្តម​ស្នង​ការ ​ក្នុង​ការ​ការ​ពារ ​និង​លើកស្ទួ​យ​សិទ្ធិ​ម​នុស្ស។ ​ការិ​យាល័យ​នេះ​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិ​បាល ​អង្គ​ភា​ពយុ​តិ្ត​ធម៌ ​និង​អង្គ​ភា​ព​នី​តិបញ្ញត្តិ ​សង្គម​ស៊ី​វិល ​និង​តួ​អង្គ​ជា​តិ ​និង​អ​នុ្តរ​ជា​តិ​ផ្សេង​ទៀត ​ដើម្បី​គាំ​ទ្រ​ដល់​កា​រ​បង្រួប​បង្រួមសន្តិ​ភាព ​និង​ការ​អភិវឌ្ឍ​ដែល​មាន​ការ​ចូល​រួម ​របស់​កម្ពុ​ជា។ ​ការិ​យាល័យប្រ​ចាំ​កម្ពុ​ជាបំ​ពេញ​កា​រ​ងារ​ទាំង​នេះ​តាម​រ​យៈ​ការ​លើល​ស្ទួយ​នី​តិរដ្ឋ ​និង​អ​នុ​លោម​ភាព​ទៅ​នឹង​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស ​ដែល​កម្ពុ​ជា​បានផ្តល់សច្ចាប័ន។

​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ ​មក ​ការិ​យាល័យ​នេះ ​បាន ​និង​កំ​ពុង​បន្ត​កិច្ច​ខិត​ខំប្រឹង​ប្រែង​នេះ​លើ​វិស័យ​ដូច​ខាង​ក្រោម៖
• ​គាំ​ទ្រ​ការ​អភិវឌ្ឍ​នូ​វក្រប​ខណ្ឌ​ច្បាប់ ​និងស្ថាប័ន ​ដែល​ការ​ពារ​ការ​អ​នុ​វត្ត​សិទ្ធិ​ម​នុស្ស ​អ​នុ​លោម​តាម​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្ដរ​ជា​តិ​ដែល​មាន​ចែង​ក្នុ​ងរដ្ឋធម្ម​នុញ្ញ​របស់ប្រ​ទេស ​កម្ពុ​ជា
• ឃ្លាំ​មើល​ការ​អ​នុ​វត្ត​ច្បាប់ ​និងស​កម្ម​ភាព​នានា​របស់ស្ថាប័ន​រដ្ឋ​ដែល​ទ​ទួល​បន្ទុក​គោរព ​និង​លើក​កម្ពស់​សិទ្ធិ ​ធ្វើ​សេ​ច​ក្តី​រាយ​កា​រណ៍​ពី​វិស័យ​ដែល​មាន​បញ្ហា ​ដល់​រដ្ឋាភិ​បាល ​និង​តួ​អង្គ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ឲ្យ​មាន​វិ​ធាន​កា​រ​កែ​តម្រូវ ​និង​រួម​គ្នាស្វះស្វែង​រក​ដំ​ណោះ​ស្រាយ
• គាំទ្រ​កិច្ចស​ហប្រ​តិ​បត្តិ​ការ​របស់​រដ្ឋាភិ​បាល​ជា​មួយ​នឹង​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​និង​យន្ត​ការ​របស់​ក្រុមប្រឹក្សា​នេះ ​និង​លើក​ស្ទួយ​ការផ្តល់សច្ចាប័ន​លើ​សន្ធិ ​សញ្ញា​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ
• ​គាំ​ទ្រ​សមត្ថ​ភាព​របស់​តួ​អង្គ​សង្គម​ស៊ី​វិល (​អង្គ​កា​រ​សិទ្ធិ​ម​នុស្ស​មិន​មែន​រដ្ឋាភិ​បាល ​សមា​គម​ស្រ្តី ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ ​សហ​ជីព​កម្ម​ករ ​និងស្ថាប័ន​ដ​ទៃ​ទៀត) ​ដើម្បីឃ្លាំ​មើល ​និង ​ត​ស៊ូ​ម​តិ​ដើម្បី​សិទ្ធិ​ម​នុស្ស ​និង​ការពា​រស​កម្ម​ភាព​របស់​ពួក​គេ​ទាំង​នោះ​តាម​រ​យៈ​ការ​ជំ​រុញ​ឲ្យ​មាន​បរិ​យាកា​ស​មួយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​កិច្ច​សន្ទនា ​និង​កិច្ចស​ហប្រ​តិ​បត្តិ​ការ ​ជា​មួយ​រដ្ឋាភិ​បាល។

​ការិ​យាល័យ OHCHR ប្រ​ចាំ​កម្ពុ​ជា ​រក្សា​ទុក​ការិ​យាល័​យកណ្តាល​មួយ​នៅ​ក្រុង​ភ្នំ​ពេញ ​និង​ការិ​យាល័យប្រ​ចាំតំ​បន់​មួយ​នៅ​ខេត្ត​បាត់​ដំ​បង។

​ការិ​យាល័យ OHCHR ​មាន​កម្ម​វិ​ធី​ចំនួ​ន​បួន​ក្នុងប្រ​ទេស​កម្ពុ​ជា
• ​កម្ម​វិ​ធី​ដីធ្លី ​និង​លំ​នៅ​ដ្ឋាន
• ​កម្ម​វិ​ធី​នី​តិ​រដ្ឋ
• ​កម្ម​វិ​ធី​សង្គម​ស៊ី​វិល ​និង​សេ​រី​ភាព​មូល​ដ្ឋាន
• ​កម្ម​វិ​ធីគាំទ្រ​កំ​ណែ​ទម្រង់​ពន្ធ​នាគារ

​តើ​ការិ​យាល័យ OHCHR ​បានផ្តល់​ជូន​នូវ​អ្វី​ខ្លះ?

​ការិ​យាល័យ OHCHR ផ្តល់​សេ​វា​ដូច​ខាង​ក្រោម ​ជូន​ដល់​រដ្ឋាភិ​បាល ​សង្គម​ស៊ី​វិល ​និង​ភា​គី​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត៖
• ​ការ​វាយ​តម្លៃ​ជា​បន្ត​នូវស្ថាន​ភាព​សិទ្ធិ​ម​នុស្ស ​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​ព័ត៌​មាន​ជា​មួយ​អាជ្ញាធរ​ពាក់​ព័ន្ធ ​ដើម្បី​ជួយ​ឲ្យ​ការ​វាយ​តម្លៃ​នេះ​មាន​លក្ខ​ណៈប្រ​សើរ​ឡើង
• ​កា​រវិ​ភាគ​ផ្នែក​ច្បាប់​នូវ​សេ​ច​ក្តីព្រាង​ច្បាប់​នានា ​និងផ្តល់​យោបល់​លើ​អ​នុ​លោម​ភាព​តាម​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ
• ​ការ​គាំ​ទ្រ ​ការផ្តល់​យោបល់ ​និង​កា​របណ្តុះបណ្តាល ​ដើម្បី​ជួយ​រដ្ឋាភិ​បាល​ក្នុង​ការ​ធ្វើ​រ​បាយ​កា​រណ៍​ទៅ​អង្គ​ភាព​ត្រួតពិ​និត្យ​សន្ធិ​សញ្ញា​អន្ដរ​ជា​តិ ​និង​ដើម្បី​ជំ​រុញ​ឲ្យ​អ​នុ​វត្ត ​អ​នុ​សាសន៍​របស់​អង្គ​ភាព​ទាំង​នោះ
• ​កា​របណ្តុះបណ្តាល ​និង​កា​រ​ណែ​នាំស្តី​ពី​បញ្ហា​សិទ្ធិ​ម​នុស្ស ​ច្បាប់​ជា​តិ ​និង​កា​រ​ប្រើ​ប្រាស់​យន្ត​កា​រ​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ
• ​កិច្ចស​ហប្រ​តិ​បត្តិ​ការ​ជា​មួយ​អាជ្ញាធរ​ពាក់​ព័ន្ធ ​និង​អង្គ​មិន​មែន​រដ្ឋាភិ​បាល​ដើម្បី​ការពា​រ​បុគ្គល ឬ​ក្រុម​ជាក់​លាក់​ដែលសិទិ្ធ​របស់​ពួក​គេ​កំ​ពុង​ស្ថិត​នៅ​ក្រោម​ការ​គំ​រា​ម​កំ​ហែង
• ​ការផ្តល់​ជំនួយ​ក្នុងទ្រង់ទ្រាយ​តូច​ដល់​តួ​អង្គ​សង្គម​ស៊ី​វិល ​និង​សហគ​មន៍​ដើម្បី​ជួយ​ពួក​គេ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​ម​នុស្ស។

​ស្មា​រតី​នៃ​កិច្ចស​ហប្រ​តិ​បត្តិ​ការ​របស់​ការិ​យាល័យ OHCHR

​ទំនួល​ខុស​ត្រូវ​ចម្បង​ក្នុង​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស ​គឺ​ជា​បន្ទុក​របស់​រដ្ឋាភិ​បាល។ ​ដើម្បី​ពង្រឹង​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស ​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ដោ​យ​ស្មោះត្រង់​លើ​បញ្ហា​ដែល ​ជា​កង្វល់​ផ្សេងៗ ​គួបផ្សុំ​ជា​មួយ​នឹង​កិច្ច​សន្ទនា​ដែល​មាន​លក្ខ​ណៈស្ថា​បនា រ​វាង​រដ្ឋាភិ​បាល ​សង្គម​ស៊ី​វិល ​និង​តួ​អង្គ​អន្តរ​ជា​តិ ​ដើម្បី​កំណត់ ​និង​អ​នុ​វត្ត​ដំ​ណោះ​ស្រាយ។ ​ដើម្បី​សម្រេច​គោល​ដៅ​នេះ ​ការិ​យាល័យ OHCHR ​ប្រ​ចាំ​កម្ពុ​ជា ​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​ជំ​រុញ​ឲ្យ​មា​ន​កិច្ច​សន្ទនា ​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងប្រ​កប​ដោ​យ​កិច្ចស​ហប្រ​តិ​បត្តិ​ការ​គ្នា ​ក្នុង​ចំណោម​ភា​គី​ពាក់​ព័ន្ធ​ទាំង​អស់ ​និង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​កា​រ​បង្កើត​នូវ​បរិ​យាកា​ស​មួយ​ដែល​ទស្ស​នៈ​ចំ​រុះគ្រប់​ទិស​ទី​អាច​ត្រូវ​បាន​សម្តែង​ចេញ​ដោ​យ​សេ​រី ​និងសន្តិ​វិ​ធី។

​អ្នក​អាចស្វែង​យល់​បន្ថែមអំ​ពី​កា​រ​ងារ​របស់​ការិ​យាល័យ​យើង​ប្រ​ចាំ​កម្ពុ​ជា ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ ​នៅ​ក្នុង​វីដេ​អូ ​ដែល​មាន​រ​យៈ​ពេល ០៤ ​នា​ទី​នេះ។