ការិយាល័យ OHCHR ជឿថា ទំនួលខុសត្រូវក្នុងការការពារសិទ្ធិមនុស្ស គឺជាបន្ទុករបស់រដ្ឋាភិបាល។ ការិយាល័យនេះ ជឿផងដែរថា ដើម្បីពង្រឹងការការពារសិទ្ធិ គឺទាមទារឲ្យមានការវាយតម្លៃដោយស្មោះ ត្រង់លើបញ្ហាដែលជាកង្វល់ផ្សេងៗ គួបផ្សុំជាមួយនឹងកិច្ចសន្ទនាដ៏មានប្រសិទ្ធភាពរវាងរដ្ឋាភិបាល តួអង្គសង្គមស៊ីវិល និងតួអង្គអន្តរជាតិ ដើម្បីកំណត់ និងអនុវត្តដំណោះស្រាយនានា។ ដើម្បីសម្រេច គោលដៅនេះ ការិយាល័យ OHCHR ប្រចាំកម្ពុជា ធ្វើការសំដៅទៅរកការជំរុញឲ្យមានកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយកិច្ចសហប្រតិបត្តិការគ្នា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
រឿងជោគជ័យក្នុងវិស័យសិទ្ធិមនុស្ស៖
• ការប្រយុទ្ធប្រឆាំងនឹង “ការកាត់ទោសដោយមហាជន” នៅកម្ពុជា
• ការរង់ចាំអស់រយៈពេល ៤០ ឆ្នាំ ចំពោះជនរងគ្រោះនៃអំពើទារុណកម្ម
• ត្រូវបានគេបង្ខំឲ្យចាកចេញ៖ រឿងមួយនៃការតាំងលំនៅថ្មីនៅប្រទេសកម្ពុជា
• នៅទីបំផុតត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ
• មួយជំហ៊ានឆ្ពោះទៅមុខ - ដំណើរការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមនៅកម្ពុជា
• ការធ្វើកំណែទម្រង់ ដំណើរការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការការកើតមានការឃុំខ្លួនដោយបំពាន
• ប្រជាជនកម្ពុជាដឹងពីរបៀបបញ្ចេញមតិរបស់ខ្លួន – សេរីភាពនៃការសម្តែងមតិ និងការជួបជុំនៅព្រះរាជាណាចក្រអច្ឆរិយៈ
• ការកែលម្អស្ថានភាពពន្ធនាគារ និងការធានាការពារសិទ្ធិអ្នកទោសនៅកម្ពុជា
• បទពិសោធគំរូទាក់ទងការកែប្រែជនជាប់ឃុំជាស្ត្រីដែលមានកូនតូចៗនៅជាមួយ
• ការកសាងឡើងវិញនូវប្រព័ន្ធតុលាការកម្ពុជា
• ផ្តោតការយកចិត្តទុកដាក់លើការងារដែលសំខាន់សម្រាប់ស្ត្រី
• លើកកម្ពស់ការចិញ្ចឹមជីវិត និងវប្បធម៌របស់ជនជាតិដើមភាគតិចនៅកម្ពុជា
ដើម្បីស្វែងយល់បន្ថែមអំពីការងាររបស់ការិយាល័យ OHCHR ចាប់តាំងពីឆ្នាំ ១៩៩៣ សូមមើល វីដេអូ ដែលមានរយៈពេល ០៤ នាទីនេះ។ របាយការណ៍ប្រចាំឆ្នាំរបស់យើង ទៅកាន់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបង្ហាញពីតួនាទី និងសមិទ្ធផលរបស់ការិយាល័យ OHCHR ប្រចាំកម្ពុជា ក្នុងការជួយជ្រោមជ្រែងរដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីលើកស្ទួយ និងការពារសិទិ្ធមនុស្ស ក៏អាចរកបាននៅក្នុងផ្នែកបោះពុម្ភរបស់យើង នៅទីនេះ។