ការកែលម្អស្ថានភាពពន្ធនាគារនិងការប្រព្រឹត្តទៅលើជនជាប់ឃុំ

​ការ​ចេញ​មក​យកខ្យល់​អា​កាស​ខាង​ក្រៅ​បន្ទប់

OHCHR ​បន្ត​លើក​កម្ពស់សិទិ្ធ​របស់​ជន​ជាប់​ឃុំ​ក្នុង​ការ​ទ​ទួល​បាន​សេ​វា​សុខាភិ​បាល​ក្នុង​កម្រិត​ស្តង់​ដារ​តាម​រ​យៈ  ​កា​រប្រ​មូល​ការ​គាំ​ទ្រ​និង​ការឧ​បត្ថម​ការ​កា​រ​កែ​លម្អ​បន្ទប់​សុ​វត្ថិ​ភាព​នៅ​តាម​មន្ទីរ​ពេទ្យ​ដើម្បីផ្តល់​ការ​ព្យា​បាល​ដល់ ​ជន​ជាប់​ឃុំ​មាន​ជំងឺ​និង​កែ​លម្អស្ថាន​ភាព​រស់​នៅ​ក្នុង​ពន្ធ​នាគារ។ ​ផ្អែក​តា​ម​កិច្ចស​ហប្រ​តិ​បត្តិ​ការ​ជា​មួយ​មន្ទី​រ​សុខាភិ​បាលថ្នាក់​ខេត្ត ​អង្គ​ការ​ដែល​ធ្វើ​កា​រ​ងារ​ផ្នែក​សុខ​ភាព ​និង​អាជ្ញាធរ​ពន្ធ​នាគា​រថ្នាក់​ជា​តិ​និងថ្នាក់​ខេត្ត OHCHR ​បាន ​គាំ​ទ្រ​ដល់​ការ​ជួសជុ​ល​កែ​លម្អ​បន្ទប់​សុ​វត្ថិ​ភាព​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​នៃ​ខេត្ត​ចំ​នួន១៥ ​ហើយ​ជា​លទ្ធ​ផល​ជន​ជាប់​ឃុំ​ដែល​មាន​ជំងឺ​បាន​ទ​ទួល​ការ​ព្យា​បាល​ដោយ​មិន​ចាំ​បាច់​ដាក់ខ្នោះឬច្រ​វាក់។

​នៅ​ក្នុង​ពន្ធ​នាគារ OHCHR ​បានផ្តល់​ជា​សម្ភា​រៈ​សម្រាប់​ចោះ​បង្អួច​បន្ថែម​ដើម្បី​ទ​ទួល​បាន​ពន្លឺ​និងខ្យល់​អា​កាស​ចេញ​ចូល​ក្នុង​បន្ទប់​ឃុំ​ឃាំង ​ហើយ​និង​ការ​គាំ​ទ្រ​កា​រ​កែ​លម្អ​ការទ​ទ​ទួល​បាន​ទឹកស្អាត​និង​អ​នាម័យ។ OHCHR ​ក៏ ​បាន​សម្រប​សម្រួល​ជា​មួយ​អង្គ​ការ​ដៃ​គូ​ផ្សេងៗ​ក្នុង​ការផ្តល់​សម្ភា​រៈ​សម្រាប់ស​កម្ម​ភាព​បង្ការ​ទឹក​ជំនន់ ព្រម​ទាំង​ធ្វើ ​កា​រ​កៀរគ​រ​ម​តិ​គាំ​ទ្រ​ឱ្យ​មាន​គោរព​បទ​ដ្ឋាន​អប្បប​រ​មា​សម្រាប់សាង​សង់​ពន្ធ​នាគារ​ចំ​នួន​ពីរ​នៅតំ​បន់​ពាយ័ព្យ។ OHCHR ​ក៏​បានផ្តល់​ជា​សម្ភា​រៈ​ប្រើ​ប្រាស់​និង​អ​នាម័យ​ដល់​ជន​ជាប់​ឃុំ​ផង​ដែរ។

​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​ការ OHCHR ​បន្ត​ធ្វើ​ការ​យ៉ាង​ស្អិត​រ​មួត​ជា​មួយ​មន្រ្តី​កាន់​សំណុំ​រឿង ​នៅ​តាម​ពន្ធ​នាគារ​ដើម្បី​ពិ​និត្យ​លើ​បញ្ជី​ជន​ជាប់​ឃុំ​ដែល​មាន​សំណុំ​រឿង​នៅ​សា​លាឧទ្ធ​រណ៍ឬ​ជន​ជាប់​ឃុំ​ដែល​ពុំ​មាន សា​លក្រមឬ​សាល​ដី​កាស្ថា​ពរ ​មុន​នឹង​ធ្វើ​ការ​គាំ​ទ្រ​ដល់​តុ​លា​ការ​និង​អង្គ​ការផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​ការ ​តាម​ដាន​និង​ដោះ​ស្រា​យ​សំណុំ​រឿង​ជា​បន្ត។ ​គិ​ត​ត្រឹម ​ខែ​ធ្នូ ​ឆ្នាំ២០១៧ ​ជន​ជាប់​ឃុំ​ចំ​នួន ៣៩% ​ត្រូវ​បានផ្តន្ទា​ទោ​ស​ប៉ុន្តែ​នៅ​មិន​ទាន់​បាន ​ទ​ទួលសា​លក្រមឬ​សាល​ដី​កាស្ថា​ពរ​នៅ​ឡើយ​ដោយ​សារ​តែ​ត្រូវ​ជាប់​ក្នុងបណ្តឹងឧទ្ធ​រណ៍ឬ​តុ​លា​ការ​នៅ​មិន​ទាន់​ចេញសា​លក្រមឬ​សាល​ដីកាឬបញ្ជូន​សេ​ច​ក្តី​សម្រេច​ទៅ​ពន្ធ​នាគារឬ​ឯក​សា​រ​តុ​លា​ការ​ទាំង​នោះ​ត្រូវ​បាត់​បង់ ។ល។ ស្រប​ពេល​ដែល OHCHR ​បាន​សហ​កា​រក​សាង​ប្រ​ព័ន្ធ​ទិន្ន​ន័យគ្រប់គ្រង​សំណុំ​រឿង​នៅ​តុ​លា​ការ (​សូម​មើល​ក្នុង​ផ្នែកស្តី​ពី​នី​តិ​រដ្ឋ) ​ខ្លួន​ក៏​កំ​ពុង​សហ​ការ​ជា​មួយ​អគ្គ​នា​យក​ដ្ឋាន​ពន្ធ​នាគារ​ដើម្បី​កែ​លម្អ​ប្រ​ព័ន្ធ​ទិន្ន​ន័យគ្រប់គ្រង​សំណុំ​ឯក​សារ​ជន​ជាប់​ឃុំ​នៅ​ទូ​ទាំង​ប្រ​ទេស ​សំ​ដៅ​កាត់​បន្ថយ​ការ​ឃុំ​ខ្លួនយូ​រ​ហួស​ហេ​តុ​ក្នុង​អំឡុង​ដំ​ណាក់​កាល​មុន​សវ​នា​ការ ​ដំ​ណាក់​កា​លបណ្តឹងឧទ្ធ​រណ៍ ឬ​នៅ​ពេ​ល​កំណត់​ត្រូវ​ដោះ​លែង។