សម្បទានដីសេដ្ឋកិច្ច គឺជាកិច្ចសន្យាមួយធ្វើឡើងរវាងរដ្ឋាភិបាល និងតួអង្គមួយផ្សេងទៀត ដែលផ្តល់ សិទ្ធិជាក់លាក់ក្នុងត្រួតត្រាតំបន់ដីមួយកន្លែង សម្រាប់រយៈពេលមួយមានកំណត់ និងសម្រាប់ការធ្វើ សកម្មភាពជាក់លាក់នៅក្នុងតំបន់នោះ។ ទោះយ៉ាងណាក៏ដោយ សម្បទានទាំងនេះ ជាញឹកញាប់ ត្រូវបានផ្តល់ឲ្យសម្រាប់រយៈពេលវែង ហើយសម្បទានិកអាចនឹងត្រូវបានគេផ្តល់សិទ្ធិដាច់មុខក្នុងការ ប្រើប្រាស់ដីនោះ សម្បទានមួយមិនបានផ្តល់ សិទ្ធិកម្មសិទ្ធិពេញលេញឡើយ ហើយដីនោះនៅ តែជាអចលនទ្រព្យរបស់រដ្ឋជាដដែល។ ជាពិសេស សម្បទានដីសេដ្ឋកិច្ចមួយ (ឬ ហៅថា ELC) គឺជាការជួលមួយដែលមានរយៈពេលវែង ដែលអនុញ្ញាតឲ្យអត្ថគាហក ឬអ្នកទទួលផល កាប់ឆ្ការដី ដើម្បីអភិវឌ្ឍដាំដំណាំកសិឧស្សាហកម្ម។ រហូតមកទល់បច្ចុប្បន្ននេះ ELCs ត្រូវបានគេផ្តល់ឲ្យ សម្រាប់សកម្មភាពផ្សេងៗ រាប់ទាំង ចំការដំណាំខ្នាតធំ ការចិញ្វឹមសត្វ និងការសាងសង់រោងចក្រ ដើម្បីកែឆ្នៃផលិតផលកសិកម្ម។ ក៏មានផងដែរនូវសម្បទានដែលត្រូវបានផ្តល់សម្រាប់គោលបំណង រុករករ៉ែ កំពង់ផែ និងការនេសាទ ហើយនិងសម្រាប់ការធ្វើទេសចរណ៍។ សម្បទានទាំងនេះបន្តផ្តល់ ផលប៉ះពាល់វិជ្ជមានទៅលើសិទ្ធិមនុស្ស និងជីវភាពរស់នៅរបស់សហគមន៍នៅតាមជនបទដែលពឹង អាស្រ័យលើធនធានដី និងព្រៃសម្រាប់ការចិញ្ចឹមជីវិតរបស់ខ្លួន។ កង្វល់ច្រើនដែលបានលើកឡើង ជាទូទៅ មានជាអាទិ៍ ការទន្ទ្រានយកដីកសិកម្ម ដីស្មៅសម្រាប់សត្វស៊ី និងការបាត់បង់មុខរបរ ចិញ្ចឹមជីវិត ហើយនិងការទន្ទ្រានតំបន់ព្រៃ និងការបាត់បង់លទ្ធភាពទទួលបានអនុផលព្រៃឈើ ប៉ះពាល់ដល់តំបន់ដែលសំខាន់សម្រាប់វប្បធម៌ និងជំនឿ ការផ្លាស់ទីលំនៅ ហើយការធ្វើឲ្យអន្តរាយ ដល់បរិស្ថាន។ តាំងតែពីឆ្នាំ១៩៩៦មក តំណាងពិសេសជាបន្តបន្ទាប់ របស់អគ្គលេខាធិការ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តែងតែសំដែងក្តីកង្វល់អំពីផលប៉ះពាល់របស់សម្បទានដីសេដ្ឋកិច្ចមកលើសិទ្ធិមនុស្ស និងជីវភាពរស់នៅរបស់សហគមន៍ជនបទ។
ការិយាល័យ OHCHR បានរួមចំណែកយ៉ាងធំធេង ដល់ការសិក្សាស្រាវជ្រាវ និងការតស៊ូមតិ អំពីការផ្តល់ និងការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីផ្សេងៗទៀត (រាប់ទាំងសម្បទានសម្រាប់គម្រោងកសិឧស្សាហកម្ម ការរុករករ៉ែ ទំនប់វ៉ារីអគ្គីសនី និងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំផ្សេងៗទៀត) និងផលប៉ះពាល់លើសិទ្ធិមនុស្សរបស់សម្បទានទាំងនេះ ជាពិសេស នៅក្នុងតំបន់ការពារច្រើនដែលបានទទួលស្គាល់។ ដោយពិនិត្យឃើញភាពអវត្តមាននៃទិន្នន័យផ្លូវការពេញលេញ ដែលដាក់ឲ្យប្រើដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងស្ថាប័ននីតិបុគ្គលផ្សេងៗទៀតរបស់រដ្ឋាភិបាល ទើបការិយាល័យ OHCHR បានជម្រុញឲ្យបង្កើតឲ្យមានកិច្ចពិគ្រោះយោបល់ជាទៀងទាត់ជាមួយអង្គការសង្គមស៊ីវិល និងអ្នកស្រាវជ្រាវជាច្រើន ហើយបានចូលរួមចំណែកក្នុងកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍជាច្រើន ចូលរួមចំណែកក្នុងការលើកទឹកចិត្តឲ្យមានការទទួលបានភាពប្រសើរឡើងនូវការប្រមូលទិន្នន័យ និងព័ត៌មាន។ ការិយាល័យ OHCHR បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការលើបញ្ហាតស៊ូមតិទាក់ទងនឹងយុទ្ធនាការការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅថ្នាក់ជាតិ(ការអនុវត្តបទបញ្ជា០០១) និងលើ សម្បទានដីទូទៅផងដែរ។ ការិយាល័យ OHCHR បានផ្តល់ការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រភពទិន្នន័យបើកចំហរមួយ មិនមែនជារបស់រដ្ឋាភិបាល ដែលអាចយកមកប្រើប្រាស់បានក្នុងទីកន្លែងព័ត៌មានតែមួយ ស្តីពី សម្បទានដីតាមខេត្ត និងតាមក្រុមហ៊ុននីមួយៗ និងបញ្ចូលសេចក្តីសង្ខេបបញ្ហាទាំងនេះទៅតាមវិស័យ។ ស្របតាមអណត្តិការងាររបស់ខ្លួន ការិយាល័យ OHCHR បានជួយគាំទ្រដល់ការងាររបស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ស្តីពីសម្បទានដី ហើយបាននិងកំពុងតាមដានអនុសាសន៍របស់អ្នករាយការណ៍ពិសេស ទាក់ទងនឹងរឿងនោះ។
ដើម្បីអានរបាយការណ៍ស្តីពីសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីដទៃផ្សេងទៀតដែលអ្នករាយការណ៍ពិសេសបានសរសេរទាក់ទងនឹងប្រទេសកម្ពុជាមានដូចខាងក្រោមនេះ៖
ការសិក្សាវាយតម្លៃលើផលប៉ះពាល់នៃសម្បទានដីសង្គមកិច្ចមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា
A human rights analysis of economic and other land concessions in Cambodia, 2012
Economic land concessions in Cambodia - a human rights perspective, 2007
Land concessions for economic purposes in Cambodia - a human rights perspective, 2004
សូមមើលព្រឹត្តិបត្រព័ត៌មានរបស់យើងអំពីសម្បទានដីសង្គមកិច្ចនៅប្រទេសកម្ពុជា