សិទ្ធិមនុស្ស ៣៦៥
Episode 57: សេរីភាពសារពត៌មាន និងសេរីភាពបញ្ចេញមតិតាមអនឡាន (២៨ ឧសភា ២០១៩) គោលបំណងនៃកិច្ចពិភាក្សាៈ ចែករំលែកការយល់ដឹងដល់សាធារណៈជនអំពីស្ថានភាពជាក់ស្តែងនៃសេរីភាពសារពត៌មាន និងសេរីភាព បញ្ចេញមតិតាមអនឡាញនៅក្នុងប្រទេសកម្ពុជា និងថាតើយើងគួរការពារសិទ្ធិសេរីភាពខាងសារព៌តមាន និងសេរីភាពបញ្ចេញមតិ ដែលមានចែងនៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិដោយរបៀបណា?
ឯកឧត្តម មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិកា នៃក្រសួងពត៌មាន
លោក ណុប វី នាយកប្រព័ន្ធផ្សព្វផ្សាយ នៃ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 56: ការចូលរួមរបស់យុវជនក្នុងការដោះស្រាយបញ្ហាសហគមន៍ (២៣ មេសា ២០១៩) គោលបំណងនៃកិច្ចពិភាក្សាៈ បង្កើនការយល់ដឹងដល់សាធារណៈជនអំពីការចូលរួមរបស់យុវជន ក្នុងបញ្ហានយោបាយតាមរយៈ ការដោះស្រាយបញ្ហាដែលពាក់ព័ន្ធក្នុងសហគមន៏។
លោក ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃគណៈកម្មាធិការជាតិសំរាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
លោក លី ប៉ុនភា ប្រធានកម្មវិធីពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមធម៌សង្គម នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
លោក សាន ដារ៉ាវីត យុវជនស្ម័គ្រចិត្តប្រមូលសំរាមក្នុងប្រឡាយបឹងត្របែក
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 55: សិទ្ធិទទួលបានទឹកស្អាត និងការអបអរទិវាទឹកស្អាតពិភពលោកនៅថ្ងៃទី ២២ ខែមិនា (២៦ មិនា ២០១៩) គោលបំណងនៃកិច្ចពិភាក្សាៈ ផ្តល់ជូនសាធារណៈជន អោយបានដឹងអំពីសារសំខាន់នៃសិទ្ធិទទួលបានទឹកស្អាត និងអនាម័យ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនពីកង្វះខាទឹកស្អាត ដែលយើងទាំងអស់គ្នា រួមជាមួយរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីអោយគ្រប់គ្នា និងគ្រប់ទីកន្លែងទទួលបានទឹកស្អាត។ ជាពិសេសដើម្បីអបអរទិវាទឹកស្អាតពិភពលោក ដែលប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី២២ ខែមិនា។
លោក សឿង សារ៉ន នាយកប្រតិបត្តិ នៃសមាគមន៍ធាងត្នោត
លោក អ៊ុំ សំអាត ប្រធានបច្ចេកទេសនៃអង្គការលីកាដូ
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 54: សិទ្ធិទទួលបានជំនួយផ្នែកច្បាប់ (២៦ កុម្ភៈ ២០១៩) គោលបំណងនៃកិច្ចពិភាក្សា ផ្តល់ជូនសាធារណៈជនអោយយល់ដឹងអំពីស្ថានភាពជំនួយផ្នែកច្បាប់នៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំងកាតព្វកិច្ចរបស់រដ្ឋក្នុងការធានានូវសិទ្ធិទទួលបានជំនួយផ្នែកច្បាប់ និងការយកចិត្តទុកដាក់នាពេលបច្ចប្បន្នរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិលក្នុងការផ្តល់ជំនួយផ្នែកច្បាប់ និង ការកំពុងរង់ចាំអនុម័តសេចក្តីព្រាងគោលនយោបាយជំនួយផ្នែកច្បាប់។
លោកមេធាវី លីវ សុវណ្ណា តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
លោក កៅ ឌីណា ប្រធានកម្មវិធីជំនួយផ្លូវច្បាប់ទូទៅ នៃអង្គការជំនួយផ្លូវច្បាប់កម្ពុជា
លោក ឆែម រដ្ឋ មន្ត្រីបណ្តុះបណ្តាលផ្នែកច្បាប់នៃ អង្គការជំនួយផ្លូវច្បាប់កម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 53: តួនាទីរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និង ការអនុវត្តបទដ្ឋានសិទ្ធិមនុស្ស ទាក់ទងនឹងការបង្ការនិងការប្រឆាំងទារុណកម្ម (២២ មករា ២០១៩) គោលបំណងដើម្បីពិភាក្សានេះ ចង់អោយសាធារណៈជនបានដឹងអំពីតួនាទីរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម(គ ជ ប ទ)និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្ស ទាក់ទងនឹងការបង្ការនិងការប្រឆាំងទារុណកម្ម តើកម្ពុជាមានវិធីសាស្រ្តណាខ្លះ ដែលអាចបង្ការឬប្រឆាំងនឹងទារុណកម្មឬអំពើមិនគប្បី ផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់?
ឯកឧត្តម សៀង ឡាប្រេស្សៈ អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
លោក អ៊ុំ សំអាត ប្រធានបច្ចេកទេសនៃអង្គការលីកាដូ
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 52: អ្នកការពារសិទ្ធិមនុស្ស (២៥ ធ្នូ ២០១៨) គោលបំណងដើម្បីពិភាក្សានេះ ចង់អោយសាធារណៈជនបានដឹងអំពីតួនាទីរបស់អ្នកការពារសិទ្ធិមនុស្ស ថាតើអ្នកការពារសិទ្ធិមនុស្សមានតួនាទីសំខាន់យ៉ាងណា និងហេតុអ្វីបានជាយើងត្រូវការពួកគាត់? តើពួកគាត់ជួយលើកកំពស់ការគោរពសិទ្ធិមនុស្ស បានដោយរបៀបណា?
ឯកឧត្តម កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោក យី សុខសាន្ត មន្ត្រីស៊េីបអង្កេតជាន់ខ្ពស់ នៅសមាគមអាដហុក
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 51: ទិវាសិទិ្ធមនុស្ស និងខួបលើកទី 70 នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (២៧ វិច្ឆិកា ២០១៨) គោលបំណងដើម្បីពិភាក្សានេះ ចង់អោយសាធារណៈជនបានដឹងពីអ្វីជាសិទ្ធិមូលដ្ឋាន ដែលបុគ្គល គ្រប់រូបត្រូវតែមាន និងមូលហេតុអ្វីដែលសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សត្រូវបានចងក្រង និងជាពិសេសដើម្បីអបអរសាទរខួបលើកទី៧០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
ឯកឧត្តម វណ្ណ ច័ន្ទតារាៈ អនុរដ្ឋលេខាធិការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោក សួន យុធ្យា នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោក ងន់ ស៊ីហេង មន្រ្តីទំនាក់ទំនង នៃការិយាល័យ OHCHR
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 50: សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ (១៦ តុលា ២០១៨) គោលបំណងដើម្បីពិភាក្សានេះ ចង់អោយសាធារណៈជនបានដឹងពីអ្វីដែលជាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសារៈសំខាន់នៃការធានាសិទ្ធិទាំងនេះសម្រាប់ជនណាម្នាក់ដែលកំពុងប្រឈមនឹងប្រព័ន្ធយុត្តិធម៌ក្នុងសំនុំរឿងព្រហ្មទណ្ឌ។
ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការនៅក្រសួងយុត្តិធម៌
លោក ហ៊ុន សៀងហាក់ អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននិងគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅកម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 49: ការគិតឡើងវិញពីគោលនយោបាយលំនៅឋានដើម្បីគោរពសិទ្ធិមនុស្ស (២៥ កញ្ញា ២០១៨) គោលបំណងផ្តល់ព័ត៌មានដល់សាធារណជនអំពីស្ថានភាពសិទ្ធិលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅកន្លែងតាំងទីលំនៅថ្មី តើពួកគេមានលំនៅដ្ឋានគ្រប់គ្រាន់ទេ ព្រមទាំងតាមដានគោលនយោបាយជាតិរបស់រដ្ឋាភិបាលស្តីពីដីធ្លី និងផ្ទះសម្បែង ទៅដល់សាធារណៈជន។
លោកឃុន តុលា នាយកកម្មវិធី នៃសមាគមន៍ធាងត្នោត
កញ្ញា ទេព សុធី វិស្វករ នៃក្រុមហ៊ុន The Room Design Studio (TRDS)- Cambodia
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 48: សារៈសំខាន់នៃការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងវដ្តទី 3 នៃការពិនិត្យរបាយការណ៍រដ្ឋភាគីជាសកលតាមកាលកំណត់ (UPR) (២៨ សីហា ២០១៨) កម្មវិធីវិទ្យុគោលបំណង: ដើម្បីផ្សព្វផ្សាយពត៌មានដល់សាធារណៈជន អំពីតួនាទីរបស់អង្គការសង្គម ស៊ីវិលនៅក្នុងវដ្តទី 3 នៃការពិនិត្យរបាយការណ៍រដ្ឋភាគីជាសកលតាមកាលកំណត់ (UPR) នៃប្រទេសកម្ពុជា ថាតើអង្គការសង្គមស៊ីវិលដើរតួនាទីសំខាន់យ៉ាងដូចម្តេចខ្លះ ទៅនឹងយន្តការនេះ?
ឯកឧត្តម កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោក អ៊ុំ សំអាត ប្រធានគ្រប់គ្រងការិយាល័យ ឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 47: សិទ្ធិជនជាតិដើមភាគតិច គឺជាសិទ្ធិមនុស្ស (២៤ កក្កដា ២០១៨) កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណៈជន អំពីការលើកកម្ពស់ ការពារ ការអភិរក្ស ការអភិវឌ្ឍនិងការផ្តល់សិទ្ធិអំណាចដល់ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា និងភ្ជាប់ទៅនឹងទិវាសិទ្ធិជនជាតិដើមភាគតិចនៅក្នុងឆ្នាំនេះគឺជាការធ្វើចំណាកស្រុកនិងចលនារបស់ជនជាតិដើមភាគតិច។
លោក គឹម សម្បត្តិ មន្រ្តីសិទ្ធិមនុស្ស នៃគំរោង សិទ្ធិសង្គម និងសេដ្ឋកិច្ច នៃការិយាល័យ OHCHR
លោក វាំង សំរិទ្ធិ ជនជាតិដើមភាពតិច (ព្នង) អ្នកសំរបសំរួលបណ្តាញព្រៃឈើ និងជនជាតិដើមភាគតិចនៅវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOForum)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 46: ពលកម្មកុមារ និងការអភិវឌ្ឍមនុស្ស ជាមួយ លោក ពេជ្រ បញ្ញា និង លោក អ៊ំ សំអាត ថ្ងៃ២០ មេសា ២០១៨ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណៈជន អំពីសិទ្ធិជាមូលដ្ឋានរបស់កុមារ ដើម្បីអោយកុមារអាចប្រើសិទ្ធិរបស់ពួកគារអោយបានពេញលេញ និងមានការគោរព។
លោក ពេជ្រ បញ្ញា ប្រធានការិយាល័យ គោលនយោបាយ និងនិតីកម្មកុមារ នៃនាយកដ្ឋានកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក អ៊ំ សំអាត មន្រ្តីបច្ចេកទេស អង្គការលីកាដូ
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 45: សិទ្ធិដីធ្លី និងការគ្រប់គ្រងរួមគ្នា ក្រោមគោលនយោបាយតំបន់ការពារសហគមន៍ និងសេចក្តីព្រាងក្រមបរិស្ថាន ជាមួយ លោក ប៊ុន ណារិន ថ្ងៃ២០ មីនា ២០១៨ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណៈជន អំពីសិទ្ធិជាមូលដ្ឋាន និងការគ្រប់គ្រងរួមគ្នា ដើម្បីអោយមានការការពារ និងការគោរពសិទ្ធិមនុស្សអោយបានពេញលេញ។
ក្រសួងបរិស្ថាន មិនបានឆ្លើយតប
លោក ប៊ុន ណារិន ប្រធានស្តីទីកម្មវិធីព្រៃឈើ នៃអង្គការ NGOForum
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 44: យន្តការពិធីសារបន្ថែមស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនិងស្រ្តីភេទ ទាក់ទងនិងសិទ្ធិដីធ្លី និងសិទ្ធីលំនៅឋាន ជាមួយ លោកស្រី ជឹម ចាន់នាង និង លោក វង់ តុន ថ្ងៃ២០ កុម្ភៈ ២០១៨ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណៈជនអំពីការលុបបំបាត់ការរើសអើងទៅលើស្រ្តី និងយន្តការថ្មីដែលផ្តល់ឱកាសក្នុងការដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការនេះ។
លោកស្រី ជឹម ចាន់នាងៈ អគ្គលេខាធិការ NGO CEDAW
លោក វង់ តុន មន្រ្តីកម្មវិធីនៃគំរោងនីតិរដ្ឋនៃការិយាល័យ OHCHR
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 43: គោលការណ៍ FPIC និងការអភិវឌ្ឍនៃច្បាប់ជាតិដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨) ជាមួយ លោក ង៉ាច សាមីន និង លោក សេក សោភ័ណ្ឌ ថ្ងៃ២៣ មករា ២០១៨ គោលបំណងបង្កើនការយល់ដឹងដល់សាធារណៈជន អំពីសិទ្ធិជនជាតិដើមភាគតិច សិទ្ធិជាមូលដ្ឋាន និងការអភិវឌ្ឍនៃច្បាប់ជាតិ ដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច ដើម្បីអោយការការពារ ការគោរពសិទ្ធិមនុស្សពេញលេញ។
លោក យឹម ជុងៈ ប្រធាននាយកដ្ឋានអភិវឌ្ឍន៏ជនជាតិដើមភាគតិច នៃក្រសួងអភិវឌ្ឍន៏ជនបទ
លោក ង៉ាច សាមីនៈ នាយកប្រតិបត្តិនៃសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា
លោក សេក សោភ័ណៈ មេធាវី នៃការិយាល័យមេធាវីសិទ្ធិ និងធុរកិច្ច
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 42: ទោសជំនួស ជាមួយ លោកមេធាវី សុក សំអឿន និង លោក មេធាវី សេក សោភ័ណ្ឌ ថ្ងៃ១៩ ធ្នូ ២០១៧ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណៈជនអំពីអ្វីទៅជាទោសជំនួស? តើទោសជំនួសត្រូវប្រើនៅពេលណា? ប្រសិនបើមានការកាត់ទោសខុស តើនណាជាអ្នកទទួលខុសត្រូវ?
លោកមេធាវី សុក សំអឿនៈ មេធាវី នៃក្រុមប្រឹក្សាអ្នកច្បាប់ អមរិន្ទ
លោកមេធាវី សេក សោភ័ណ្ឌៈ មេធាវី នៃការិយាល័យមេធាវី សិទ្ធិ និងធរុកិច្ច (ភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទ)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 41: សិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ (ទិវាសិទ្ធិមនុស្ស ១០ធ្នូ) ជាមួយ ឯកឧត្តម ជិន ម៉ាលីន និង លោក អាង ចាន់រិទ្ធិ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណៈជន អំពីសិទ្ធិជាមូលដ្ឋាន និងតួនាតីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកំពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងយន្តការក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដែលកំពុងកើតមានឡើង នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ជិន ម៉ាលីនៈ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោក អាង ចាន់រិទ្ធិ ជំនួយការកម្មវិធី នៃផ្នែកសង្គមស៊ីវីល និងសេរីភាពជាមូលដ្ឋាន នៃការិយាល័យ OHCHR
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 39: សិទ្ធិទទួលបានលំនៅឋានសមរម្យ ជាមួយ លោក លី ច័ន្ទភក្តី, លោក សួស សុភាព និង អ្នកស្រី មាស មុំ ថ្ងៃ២៧ កញ្ញា ២០១៧ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណជនអំពីស្ថានភាពលំនៅឋាននៅកម្ពុជា ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញទៅតាំងទីលំនៅថ្មី ដោយគំរោងអភិវឌ្ឍ និងនីតិវិធីដោះស្រាយរបស់រដ្ឋាភិបាល ដោយមានកាតព្វកិច្ចត្រូវបំពេញ ដោយយោងទៅតាមសិទ្ធិលំនៅដ្ឋាន ដែលជាផ្នែកមួយនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
លោក លី ច័ន្ទភក្តី ប្រធាននាយកដ្ឋាន បទបញ្ញត្តិផែនការ និងទំនាក់ទំនងសហប្រតិបត្តិការ ការងារលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោក សួស សុភាព ជំនួយការផ្នែកច្បាប់ នៃអង្គការសិទ្ធិលំនៅឋាន
អ្នកស្រី មាស មុំ តំណាងសហគមន៍ភូមិ២៣ (ទំនាក់ទំនងតាមទូរស័ព្ទ)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 38: ផលប៉ះពាល់សិទ្ធិមនុស្សដោយសារការអភិវឌ្ឃនៃទំនប់វារីអគ្គីសនី ជាមួយ លោក នង សារ៉េត និង លោក ទូច ថូ ថ្ងៃ២៣ សីហា ២០១៧ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណជនអំពីករណីសិក្សានៃទំនប់វារីអគ្គីសនីសេសានក្រោម២ និងដំណើរការដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍទំនប់វារីអគ្គីសនី។
លោក នង សារ៉េត នាយករងនៃនាយកដ្ឋានទំនប់វារីអគ្គីសនី នៃក្រសួងរ៉ែ និងថាមពល
លោក ទូច ថូៈ អ្នកសំរបសំរួលគំរោងអភិវឌ្ឍសិទ្ធិមនុស្ស និងវារីអគ្គីសនី
លោក ង៉ាច សាមីន ប្រធានសមាគមជនជាតិដើមភាគតិចកម្ពុជា (CIYA) (ភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទ)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 37: ឆ្លុះបញ្ចាំងអំពីសិទ្ធិកាន់កាប់ដីធ្លី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់ជនជាតិដើមភាគតិចនៅកម្ពុជា ជាមួយ លោក សៅ វណ្ណសី និង លោក ង៉ាច សាមីន ថ្ងៃ២៦ កក្កដា ២០១៧ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណជនអំពីសិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិច និងភាពប្រឈមនៃការបាត់បង់ដីធ្លី និងធនធានធម្មជាតិ តាមរយៈផលប៉ះពាល់ដោយគំរោងអភិវឌ្ឍ ដូចជាៈ សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច ការរកឃើញថ្មី និងទំនប់វារីអគ្គីសនី។
លោក សៅ វណ្ណសី នាយកប្រតិបត្តិនៃអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO)
លោក ង៉ាច សាមីន ប្រធានសមាគមជនជាតិដើមភាគតិចកម្ពុជា (CIYA)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី26 ខែកក្កដា ឆ្នាំ២០១៧)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 36: សេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្ម ជាមួយ លោក អ៊ុំ ភារម្យ និង លោក គិត តូច ថ្ងៃ២៨ មិថុនា ២០១៧ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណជនអំពីសេចក្តីព្រាងច្បាប់ថ្មីនៃដីកសិកម្ម ការការពារធនធានធម្មជាតិសំរាប់និរន្តភាព និងដំណើរការធ្វើសេចក្តីព្រាងច្បាប់។
លោក អ៊ុំ ភារម្យ អនុប្រធាននាយកដ្ឋានដីកសិកម្ម នៃក្រសួងកសិកម្ម
លោក គិត តូច ប្រធានផ្នែកអភិបាលកិច្ច នៃមជ្ឈមណ្ឌលអប់រំច្បាប់ សំរាប់សហគមន៍ (CLEC)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 35: គោលនយោបាយដីធ្លីនៅកម្ពុជា ជាមួយ លោក ណេត វីរៈ និង លោក កែវ សំអ៊ុន ថ្ងៃ២៤ ឧសភា ២០១៧ កិច្ចពិភាក្សានេះមានគោលបំណងផ្តល់ពត៌មានដល់សាធារណជនអំពីអភិបាលកិច្ចដីធ្លី ដែលមានដូចជាសម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច ការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី។
លោក ណេត វីរៈ អ្នកសម្របសម្រួលគំរោងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
លោក កែវ សំអ៊ុន ចៅសង្កាត់ចំរើនផល ខេត្តពោធិសាត់ (ភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទ)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧)
កម្មវិធីនេះឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប
Your browser does not support the audio element.
Click here to Downlaod
Episode 34: ផលប៉ះពាល់នៃធនាគារអភិវឌ្ឃន៍នៅលើការសម្រេចបាននៃសិទ្ធិមនុស្ស ជាមួយ លោក អៀង វុទ្ធី ថ្ងៃ១៥ កុម្ភៈ ២០១៦ កិច្ចពិភាក្សានេះ មានគោលបំណងផ្តល់ពត៌មានទៅសាធារណជន អំពីគោលការណ៍ការពារដែលបាន អនុម័តដោយធនាគារអភិវឌ្ឍន៍ ដើម្បីធានានូវសិទ្ធិមនុស្សទៅលើបញ្ហាជាក់លាក់ ដូចជាជនជាតិដើមភាគតិច ការតាំងទីលំនៅថ្មីដោយសារគំរោងអភិវឌ្ឍន៍ ឬការកាត់បន្ថយភាពក្រីក្រ ដើម្បីអោយប្រាកដថាគំរោងនោះអាចនាំ អោយមានការរំលោភសិទ្ធិមនុស្ស និងមិនត្រូវបានផ្តល់ជាហិរញ្ញប្បទាន និងដើម្បីដោះស្រាយការរំលោភបំពាន ដែលត្រូវបានរកឃើញថាកើតមានឡើងក្នុងអំឡុងពេលសិក្សាគំរោង។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរថ្ងៃទី១៥ កុម្ភៈ ២០១៧)
Your browser does not support the audio element.
Click here to Downlaod
Episode 33: “តើអ្វីទៅជាការពិនិត្យដ៏ត្រឹមត្រូវលើសិទ្ធិមនុស្ស?” ជាមួយ កញ្ញា មុត ចាន់ធានី និង លោក សឿង សារឿន ថ្ងៃ ១៨ មករា ២០១៧ កិច្ចពិភាក្សានេះ មានគោលបំណងផ្តល់ពត៌មានដល់សាធារណៈជនស្តីពីកាតព្វកិច្ចជាអន្តរជាតិរបស់សហគ្រាសពាណិជ្ជកម្ម និងរដ្ឋដែលត្រូវធ្វើការពិនិត្យដ៏ត្រឹមត្រូវនៃសិទ្ធិមនុស្ស ដែលមានកាតព្វកិច្ចកំណត់ បង្ការ កាត់បន្ថយ និងមានគណនេយ្យភាពចំពោះរបៀបដែលពួកគេដោះស្រាយចំពោះការប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលប្រតិបត្តិការនោះគួរតែរួមបញ្ចូលកាតព្វកិច្ចដែលពាក់ព័ន្ធនឹងការប្រឹក្សាយោបល់ ការចូលរូម និងការដោះស្រាយផលប៉ះពាល់សង្គម និងបរិស្ថាន តាមរយៈការទំនាក់ទំនងដោយផ្ទាល់ ទៅដល់បុគ្គល ឬក្រុមដែលរងផលប៉ះពាល់ (សូមពិនិត្យមើលគោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស លេខ១៧ ដល់លេខ២៤)។
កញ្ញា មុត ចាន់ធានីៈ អ្នកសម្របសម្រួល បណ្តាញផលប៉ះពាល់បរិស្ថាន និងសង្គម ដោយឧស្សាហកម្ម និស្សារណកម្ម នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព
លោកសឿង សារឿនៈ នាយកប្រតិបត្តិ នៃគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧)
Your browser does not support the audio element.
Click here to Downlaod
Episode 32: “តើថវិកាជាតិអាចលើកកម្ពស់សិទ្ធិមនុស្សបានដោយរបៀបណា?” ជាមួយ លោក យ៉ុង គឹមអេង ថ្ងៃ២១ ធ្នូ ២០១៦ ផ្តល់ពត៌មានដល់សាធារណៈជនស្តីពីថវិកាជាតិ និងអ្វីជាផលប៉ះពាល់ នៃថវិកាជាតិដែលអាចកើតឡើងដល់ការទទួលបាននៃសិទ្ធិមនុស្សសំរាប់ប្រជាជនកម្ពុជាទាំងអស់ និង ឆ្លុះបញ្ជាំងពីរបៀបនៃការប្រមូលថវិកា និងចែកចាយថវិកា និងអ្វីជាមូលដ្ឋាន និងវាយតំលៃទៅលើកំរិតនៃការចូលរួមជា សាធារណៈ ក្នុងការពិភាក្សា និងការសំរេចចិត្តទៅលើថវិកាជាតិ
លោក យ៉ុង គឹមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អវត្តមាន)
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦)
Your browser does not support the audio element.
Click here to Downlaod
Episode 31: "តើយន្តការណាដែលខ្ញុំអាចប្រើដើម្បីដោះស្រាយវិវាទដីធ្លីរបស់ខ្ញុំ?" ជាមួយ ឯកឧត្តម ឡោ ដាវុធ និង លោក វ៉ាន់ សុជាត ថ្ងៃ៣០ វិច្ឆិកា ២០១៦ យកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាក់ទងនឹងជម្លោះដីធ្លីនៅកម្ពុជា និងជូនដំណឹងអំពីយន្តការដោះស្រាយដែលមានស្រាប់ និងជាពិសេសគឺយន្តការនៃក្រុមការងារជាច្រើនដែលទើបបង្កើតថ្មី ដើម្បីដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជា - ហើយយន្តការនោះនឹងដោះស្រាយដោយរបៀបណា
ឯកឧត្តម ឡោ ដាវុធៈ អគ្គនាយក សុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោក វ៉ាន់ សុផាតៈ មន្ត្រីសំរបសំរួលគំរោងកំណែទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនកម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦)
(Khmer language live on 19 October 2016)
(Khmer language live on 19 October 2016)
Your browser does not support the audio element.
Click here to Downlaod
Episode 30: “អនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងស្រ្តីភេទ (CEDAW) ជាឧបរកណ៍សំរាប់ការការពារសិទ្ធិរបស់ស្រ្តីនៅកម្ពុជា” ជាមួយ លោក ភី សុគន្ធ និង លោក ផុន វុត្ថា ថ្ងៃ១៩ តុលា ២០១៦ គោលបំណងនៃកិច្ចពិភាក្សានេះគឺៈ យកចិត្តទុកដាក់ទៅលើបញ្ហាប្រឈមដែលស្រ្តីនៅកម្ពុជាកំពុងជួបប្រទះ និងដើម្បីផ្តល់ព័ត៌មានដល់សាធារណជន ស្តីពីការកំណត់ថាតើអ្វីជាការរើសអើងប្រឆាំងនិងស្រ្តីភេទ ដែលមានចែងក្នុងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភែទនិងដាក់ជារបៀបវារៈសំរាប់សកម្មភាពថ្នាក់ជាតិក្នុងការបញ្ចប់ការ រើសអើងបែបនេះ និងអំពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តអោយស្របទៅតាមអនុសញ្ញា និងធ្វើការផ្សព្វផ្សាយការយល់ដឹងអំពីពិធីសារបន្ថែម នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភែទ ដែលអាចជាឧបករណ៍សំរាប់ការអនុវត្តជាក់ស្តែងនៃកំរិតអន្តរជាតិ ដើម្បីដោះស្រាយការ រើសអើងប្រឆាំងនិងស្រ្តីភេទ និងវិសមភាពយេនឌ័រ
លោក ភី សុគន្ធ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៃក្រសួងកិច្ចការនារី
លោក ផុន វុត្ថា មន្រ្តីកម្មវិធីបញ្ឈប់ហឹង្សាលើស្រ្តីនៃអង្គការ UNWomen
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦)
Your browser does not support the audio element.
Click here to Downlaod
Episode 29: “សិទ្ធិកម្មករ និងសិទ្ធិធ្វើការងារ គឺជាសិទ្ធិ២ដែលបំពេញអោយគ្នាទៅវិញទៅមក” ជាមួយ លោក អ៊ុក ចាន់ធូ និងលោកស្រី យ៉ាង សុភ័ណ្ឌ ថ្ងៃ២១ កញ្ញា ២០១៦ គោល បំណងដើម្បីផ្តល់ព័ត៌មានដល់សាធារណជនស្តីពីសិទ្ធិធ្វើការងារ ដែលសិទ្ធិនេះមានចែងក្នុងសេចក្តីប្រកាស ជាសកល ស្តីពីសិទ្ធិមនុស្សនិងទទួលស្គាល់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិតាមរយៈការដាក់បញ្ចូលនៅក្នុង កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ ដែលទទទួលស្គាល់បន្ថែមទៀតថា ជនគ្រប់រូបមានសិទ្ធិសេរីភាពជ្រើសរើសការងារ និងល័ក្ខខ័ណ្ឌការងារដែលខ្លួនពេញចិត្ត និង ស្វែងយល់អំពី៖កម្រិតប្រាក់ខែមួយដែលផ្តល់ដល់កម្មករ គ្រប់រូបនូវអប្បបរិមានៃប្រាក់ឈ្នួលសមរម្យ ការទទួលបានប្រាក់ខែស្មើគ្នាចំពោះការងារដូចគ្នា ជីវភាពរស់នៅសមរម្យ របស់ខ្លួន និងគ្រួសារ លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងសុខភាព និងសិទិ្ធឈប់សម្រាកនិងលំហែកំសាន្តរួមបញ្ចូល ទាំងកម្រិតម៉ោងការងារសមហេតុផល និងឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ ព្រមទាំងប្រាក់ខែ សម្រាប់ថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
លោក អ៊ុក ចាន់ធូ ប្រធានាយកដ្ឋានអធិការកិច្ច នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)
Your browser does not support the audio element.
Click here to Downlaod
Episode 28: ជនជាតិដើមភាគតិច និងសិទ្ធិទទួលបានការអប់រំ ជាមួយ លោក យឹម ជុង និង លោក Jan Noorlander នៅថ្ងៃទី៩ សីហា ២០១៦ អបអរសាទរទិវាអន្តរជាតិ ជនជាតិដើមភាគតិច និងសិទ្ធិទទួលបានការអប់រំ ហើយប្រធានបទនៃទិវាអន្តរជាតិពិភពលោកជនជាតិដើមភាគតិច សំរាប់ឆ្នាំនេះ (ទិវានេះប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែសីហា ២០១៦)
លោក យឹម ជុង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ
លោក Jan Noorlander នាយកកម្មវិធីនៃស្រ្តីជនជាតិដើមភាគតិច នៃអង្គការ Care
Your browser does not support the audio element.
Click here to Downlaod
Episode 27: ដំណោះស្រាយនៃការតាំងទីលំនៅថ្មី ជាមួយ លោក សៀ ភារម្យ និង លោក ប៊ុន មករា នៅថ្ងៃទី ២០ កក្កដា ២០១៦ ដែលនឹងផ្តោតទៅលើនីតិវិធីមុនពេលចាកចេញ អំឡុងពេលចាកចេញ និងបន្ទាប់ពីការចាកចេញ និងជំនួយបន្ទាន់ និងការតាំងទីលំនៅថ្មី របស់សហគមន៍ និងបង្ហាញអំពីការងារ និងការអនុវត្ត នៃដំណើរការ នៃការដោះស្រាយនៃការតាំងទីលំនៅថ្មី ដែលស្របទៅនិងច្បាប់ជាតិ និងអន្តរជាតិ និងផ្តល់ព័ត៌មានដល់សាធារណៈជនអោយបានយល់ដឹងអំពីសិទ្ធិ និងការការពារនៃការបណ្តេញចេញដោយបង្ខំ ដែលសិទ្ធិទាំងនោះមានដូចជាៈ ការជូន ដំណឹងជាមុន ការទទួលបានពត៌មានពេញលេញ ការចូលរួមពិគ្រោះយោបល់ជាសាធារណៈ ការផ្តល់ឱកាស និង ជម្រើសផ្សេងៗ
លោក សៀ ភារម្យនាយកប្រតិបត្តិនៃក្រុមការងារសិទ្ធិលំនៅដ្ឋាន និងលោកប៊ុន មករា អ្នកគ្រប់គ្រងកម្មវិធីអប់រំ និងផ្សព្វផ្សាយច្បាប់តាម សហគមន៍នៃអង្គការសមធម៌កម្ពុជា
Your browser does not support the audio element.
Click here to Downlaod
Episode 26: តើសាជីវកម្មទទួលខុសត្រូវគោរពសិទ្ធិមនុស្ស ក្នុងប្រតិបត្តិការធុរកិច្ចយ៉ាងដូចម្តេចខ្លះ?” ជាមួយ លោកឧកញ៉ា ម៉េងលី ជេ គួច និងអ្នកស្រី ប៉ុក ណាន់ដា គោលបំណង ផ្តល់ពត៌មានដល់សាធារណៈជន អោយបានយល់ដឹងអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនឯកជន ក្នុងការ គោរព និងលើកកំពស់សិទ្ធិមនុស្ស ធ្វើការបង្ហាញអំពីការគោរព និងលើកកំពស់សិទ្ធិមនុស្ស ដែលអាចផ្តល់ផលប្រយោជន៍ខាងពាណិជ្ជកម្ម
លោកឧកញ៉ា ម៉េងលី ជេ គួច ស្ថាបនិក ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន និង អ្នកស្រីប៉ុក ណាន់ដា ស្ថាបនិក និងជាអនុប្រធានសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា (ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦)
Your browser does not support the audio element.
Click here to Downlaod
Episode 25: អ្វីទៅជាសិទ្ធិមានលំនៅដ្ឋានសមរម្យ? ជាមួយ កញ្ញា សាង ស៊ីវលីញ និង ឯកឧត្តម ប្រាក់ អង្គារ៉ា នៅថ្ងៃទី១៨ ឧសភា ២០១៦ គោលគំនិតចម្បង: សិទ្ធិមានលំនៅដ្ឋានសមរម្យ គឺជាសិទ្ធិដែលរស់នៅកន្លែងណាមួយ ដែលមានសន្តិសុខ សន្តិភាព និងសេចក្តីថ្លៃថ្នូរ និងផ្តល់ពត៌មានដល់សាធារណៈជនអោយបានយល់ដឹងអំពីតួនាទីនិងភារកិច្ចរបស់រដ្ឋដើម្បីធានានូវសិទ្ធិមានលំនៅដ្ឋានសមរម្យ និង បង្ហាញពីសមាសភាពផ្សេងគ្នានៃសិទ្ធិមានលំនៅដ្ឋានសមរម្យ និងពន្យល់មូលហេតុអី្វបានជាសិទ្ធិមានលំនៅដ្ឋានសមរម្យមិនគួរបកស្រាយក្នុងន័យចង្អៀត
ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយករង នៃនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងកញ្ញា សាង ស៊ីវលីញ មន្ត្រីច្បាប់នៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន
(ផ្សាយផ្ទាល់ជាភាសាខ្មែរ នៅថ្ងៃី១៨ ខែឧសភា ឆ្នាំ២០១៦)
Your browser does not support the audio element.
Click here to Downlaod
Episode 19: Role of Public Authorities and Human Rights Monitors During Protest with H.E Lieutenat General Y Sophy and Mr. Sok Sam Oeun on 15 September 2015 Role of Public Authorities and Human rights Monitor During Protest, H.E Lieutenat General Y Sophy, Head of Anti-Terrorism Department of the Ministry of Interior, and Mr. Sok Sam Oeun, President and Legal Advisor of Amerin Law Firm (Khmer language live on 15 September 2015)
Your browser does not support the audio element.
Click here to Downlaod