ទទួលបានលិខិតអនុញ្ញាតប្រចាំឆ្នាំពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃក្នុងការធ្វើទស្សនកិច្ច សង្ខេបនិងលម្អិតនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង២៩ ទូទាំងប្រទេស។ OHCHR បានរៀបចំជាឧបករណ៍ពិនិត្យតាមដានសម្រាប់ការបំពេញទស្សនកិច្ចទាំងនោះ។ បន្ទាប់ពីបញ្ចប់ការធ្វើទស្សនកិច្ច OHCHR បានបង្ហាញរបកគំហើញនិងអនុសាសន៍ជូនដល់ថ្នាក់គ្រប់គ្រងពន្ធនាគារសាមីនិងថ្នាក់ដឹកនាំនៃ អគ្គនាយកដ្ឋាន ពន្ធនាគារនិងក្រសួងមហាផ្ទៃ។ ការរាយការណ៍និងការវាយតម្លៃប្រកបដោយលក្ខណៈឯករាជ្យនិងវត្ថុវិស័យទាំងនោះត្រូវបាន រក្សាទុកជាសម្ងាត់និងត្រូវបានស្វាគមន៍ដោយថ្នាក់ដឹកនាំទាំងនោះ ហើយជាលទ្ធផលស្ថានភាពទូទៅក្នុងពន្ធនាគារនិងការប្រព្រឹត្តចំពោះជនជាប់ឃុំ ជាពិសេសការយកចិត្តទុកដាក់ទៅលើជនជាប់ឃុំជាស្រ្តីនិង អនីតិជនត្រូវបានកែលម្អស្របតាមស្មារតីមនុស្សធម៌និងសេចក្តីថ្លៃថ្នូរជាមនុស្ស ឧទាហរណ៍ដូចជាការកែលម្អលើសេវាសុខាភិបាលពន្ធនាគារ ទឹកស្អាតនិងអនាម័យ ឱកាសស្តារនីតិសម្បទា និងការឆ្លើយតបផ្នែកមនុស្សធម៌ទៅនឹង ស្ថានភាពអាសន្នផ្សេងៗ។ សកម្មភាពទាំងនេះត្រូវបានយកទៅអនុវត្តបន្តដោយអង្គការផ្សេងៗ ហើយទាំង អង្គការទាំងថ្នាក់ដឹកនាំពន្ធនាគារក៏ទទួល បាននិងទទួលស្គាល់អំពីការកែលម្អពិតប្រាកដនៅតាមពន្ធនាគារទាំងនោះ។
OHCHR ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចពិសេសរបស់អនុកម្មាធិការទប់ស្កាត់អំពើទារុណកម្ម និងអតីតៈយន្តការទប់ស្កាត់ថ្នាក់ជាតិកម្ពុជា (ដែលមានលក្ខណៈជាគណៈកម្មាធិការអន្តរក្រសួង របស់រាជរដ្ឋាបាល) ទៅកាន់ទីកន្លែងដកហូតសេរីភាពផ្សេងៗដូចជាពន្ធនាគារយោធា និងកន្លែងឃាត់ខ្លួនរបស់នគរបាលជាដើម។ ទស្សនកិច្ចលើកចុងក្រោយដែលធ្វើឡើងដោយអនុកម្មាធិការទប់ស្កាត់អំពើទារុណកម្មត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៣។
ក្នុងទិសដៅបន្តការកៀរគរកម្លាំងសរុបនិងការបន្តអនុវត្តការងារកំណែទម្រង់ពន្ធនាគារ OHCHR ក៏បានជួយ សម្របសម្រួលដល់អង្គការមិនមែនរដ្ឋាបាលក្នុងស្រុកផ្សេងៗក្នុងការចូលជួយការងារកំណែទម្រង់ពន្ធនាគារ។