សមាជិករាជរដ្ឋាភិបាល កម្ពុជាចូលរួមសិក្ខាសាលាមួយស្តីពី កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) និងការធ្វើរបាយការណ៍ ពីសន្ធិសញ្ញា ខែកក្កដា ឆ្នាំ២០០៩

ការធ្វើរបាយការណ៍ របស់ប្រទេសកម្ពុជា ក្រោមសន្ធិសញ្ញានីមួយៗ

កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)
សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
បានធ្វើសច្ចាប័នក្នុងឆ្នាំ១៩៩២ (ចូលជាធរមាន៖ ២៦ សីហា ១៩៩២) - របាយការណ៍ស្តីពី ICCPR ជាទូទៅ ត្រូវដាក់ជូន រៀងរាល់បួនឆ្នាំម្តង
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR)
សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានធ្វើសច្ចាប័ន ក្នុងឆ្នាំ១៩៩២ (ចូលជាធរមាន៖ ១៦ សីហា ១៩៩២) - របាយការណ៍ស្តីពី ICESCR ជាទូទៅ ត្រូវដាក់ជូន រៀងរាល់ប្រាំឆ្នាំម្តង
អនុសញ្ញាអន្តរជាតិ ស្តីពីការបំបាត់រាល់ទម្រង់ នៃការរើសអើង ពូជសាសន៍ (ICERD)
រើសអើងពូជសាសន៍
បានធ្វើសច្ចាប័ន ក្នុងឆ្នាំ១៩៨៣
(ចូលជាធរមាន៖ ២៨ ធ្នូ ១៩៨៣) - របាយការណ៍ស្តីពី ICERD ជាទូទៅ ត្រូវដាក់ជូន រៀងរាល់ពីរឆ្នាំម្តង
អនុសញ្ញាស្តីពី ការបំបាត់នូវការរើសអើង ប្រឆាំងស្រ្តីភេទ (CEDAW)
រើសអើងប្រឆាំងស្រ្តីភេទ
បានធ្វើសច្ចាប័នក្នុងឆ្នាំ១៩៩២
(ចូលជាធរមាន៖ ១៤ វិច្ឆិកា ១៩៩២) - របាយការណ៍ស្តីពី CEDAW ជាទូទៅ ត្រូវដាក់ជូន រៀងរាល់បួនឆ្នាំម្តង
អនុសញ្ញាប្រឆាំង ការធ្វើទារុណកម្ម និងការប្រព្រឹត្ត មកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)
ទារុណកម្ម និងការធ្វើបាប
បានធ្វើសច្ចាប័នក្នុងឆ្នាំ១៩៩២
(ចូលជាធរមាន៖ ១៤ វិច្ឆិកា ១៩៩២) - របាយការណ៍ស្តីពី CAT ជាទូទៅ ត្រូវដាក់ជូន រៀងរាល់បួនឆ្នាំម្តង
អនុសញ្ញាស្តី ពីសិទ្ធិកុមារ (CRC)
សិទ្ធិកុមារ
បានធ្វើសច្ចាប័ន ក្នុងឆ្នាំ១៩៩២
(ចូលជាធរមាន៖ ១៤ វិច្ឆិកា ១៩៩២) - របាយការណ៍ស្តីពី CRC ជាទូទៅ ត្រូវដាក់ជូន រៀងរាល់ប្រាំឆ្នាំម្តង
ពិធីសារបន្ថែម នៃអនុសញ្ញាប្រឆាំង ការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (OP-CAT)
បង្ការទារុណកម្ម និងការធ្វើបាប
បានធ្វើសច្ចាប័នក្នុងឆ្នាំ២០០៧ (ចូលជាធរមាន៖ ៣០ មីនា ២០០៧)
មិនតម្រូវឲ្យដាក់របាយការណ៍ជាទៀងទាត់ជូនអនុគណៈកម្មាធិការបង្ការទារុណកម្ម (SPT) ទេ ប៉ុន្តែរដ្ឋទាំងឡាយត្រូវបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំស្តីអំពីយន្តការបង្ការថ្នាក់ជាតិ
អនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការ (CRDP)
សិទ្ធិរបស់ជនពិការ
បានធ្វើសច្ចាប័នក្នុងឆ្នាំ១៩៩២ (ចូលជាធរមាន៖ ២០ ធ្នូ ២០១២) - របាយការណ៍ស្តីពី CRPD ត្រូវដាក់ជូន រៀងរាល់បួនឆ្នាំម្តង។ (របាយការណ៍ដំបូង ត្រូវដាក់ជូនក្នុងអំឡុងពេលពីរឆ្នាំបន្ទាប់ពីអនុសញ្ញាចូលជាធរមាន)
អនុសញ្ញាស្តីពីការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED)
ការបាត់ខ្លួនដោយបង្ខំ
បានធ្វើសច្ចាប័នក្នុងឆ្នាំ២០១៣
(ចូលជាធរមាន៖ ២៧ មិថុនា ២០១៣) - របាយការណ៍ដំបូងស្តីពី CED
ត្រូវដាក់ជូនក្នុងអំឡុងពេលពីរឆ្នាំបន្ទាប់ពីអនុសញ្ញានេះចូលជាធរមានក្នុងប្រទេសនៃរដ្ឋភាគី។
សន្ធិសញ្ញាសិទ្ធិមនុស្ស អ.ស.ប

តើរបាយការណ៍សន្ធិសញ្ញាគឺជាអ្វី?
កម្ពុជាបានក្លាយជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ និងពិធីសារបន្ថែមលើសន្ធិសញ្ញា ដូចខាងក្រោមនេះ៖
 
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR)
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយ (ICCPR)
អនុសញ្ញាអន្តរជាតិ ស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)
អនុសញ្ញាស្តីពីការបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) និងពិធីសារបន្ថែមលើអនុសញ្ញានេះ
អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោឃៅអមនុស្សធម៌ ឬ បន្ថោកបន្ទាប (CAT) និងពិធីសារបន្ថែមលើអនុសញ្ញាអនេះ
អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) ពិធីសារបន្ថែមលើអនុសញ្ញានេះ ស្តីពីការលក់កុមារ ពេស្យាកម្មកុមារ និងកាមសាស្រ្តកុមារ និងពិធីសារបន្ថែមលើអនុសញ្ញានេះ ស្តីពីការពាក់ព័ន្ឋនៅក្នុងជំលោះប្រដាប់អាវុធ
អនុសញ្ញាស្តីពីសិទ្ធិជនពិការ
អនុសញ្ញាស្តីពីការការពារមនុស្សគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។
 
តាមរយៈការទទួលយកសន្ធិសញ្ញាទាំងនេះ រដ្ឋាភិបាលបានសន្យាភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការអនុវត្តសិទ្ធិទាំងឡាយដែលមានចែងក្នុងសន្ធិសញ្ញា ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់រូបនៅប្រទេសកម្ពុជា។
 
រដ្ឋភាគីទាំងឡាយនៃសន្ធិសញ្ញាសិទ្ធិមនុស្ស ត្រូវដាក់បញ្ជូនរបាយការណ៍ជាទៀងទាត់ ទៅអង្គការសហប្រជាជាតិ ស្តីពីរបៀបអនុវត្តសិទ្ធិក្នុងសន្ធិសញ្ញានេះ។ របាយការណ៍ទាំងនេះ ត្រូវបានពិនិត្យឡើងវិញដោយគណៈកម្មាធិការជំនាញឯករាជ្យ ដែលជារឿយៗ គេហៅថាជា“ ស្ថាប័នសន្ធិសញ្ញា” ។ គណៈកម្មាធិការនេះពិនិត្យរបាយការណ៍នីមួយៗ និងដោះស្រាយកង្វល់ដែលមានក្នុងរបាយការណ៍ ហើយដាក់ចេញជាអនុសាសន៍ផ្សេងៗជូនទៅរដ្ឋភាគី ក្នុងរូបភាពជា “សេចក្តីសន្និដ្ឋានចុងក្រោយ”។ គោលបំណងនៃដំណើរការនេះ មិនមែនដើម្បីរិះគន់រដ្ឋាភិបាលនោះទេ ប៉ុន្តែដើម្បីផ្តល់ប្រឹក្សាយោបល់ក្នុងន័យស្ថាបនាពីមធ្យោបាយដែលប្រទេសនានា អាចធ្វើឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើង ឆ្ពោះទៅរកការធានាថាមនុស្សគ្រប់រូបអាចប្រើប្រាស់សិទ្ធិទាំងឡាយដែលមានចែងក្នុងសន្ធិសញ្ញានេះ។ ស្ថាប័នសន្ធិសញ្ញានេះមិនពឹងផ្អែកទាំងស្រុងលើព័ត៌មានដែលបានផ្តល់នៅក្នុងរបាយការណ៍របស់រដ្ឋាភិបាល ដើម្បីធ្វើការវាយតម្លៃនោះទេ។ គណៈកម្មាធិការបើកចំហផងដែរ ចំពោះការដាក់ស្នើពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា អង្គការសុខភាពពិភពលោក (WHO) ឬអង្គការពលកម្មអន្តរជាតិ (ILO)។
 
សម្រាប់ព័ត៌មានបន្ថែមស្តីពីការធ្វើរាយការណ៍របស់កម្ពុជា ក្រោមសន្ធិសញ្ញានីមួយៗ សូមជ្រើសរើសសន្ធិសញ្ញាពាក់ព័ន្ធ នៅក្នុងបញ្ជីឈ្មោះសន្ធិសញ្ញាខាងក្រោម ដែលលោកអ្នកនឹងឃើញរបាយការណ៍ដែលបានដាក់បញ្ជូនដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា បញ្ជីបញ្ហា និងសំណួរសេចក្តីសន្និដ្ឋានចុងក្រោយ និងអនុសាសន៍ផ្សេងៗធ្វើឡើងដោយស្ថាប័នសន្ធិសញ្ញានានា។

Description

Status

Date

Files


សេចក្តីសង្កេតសន្និដ្ឋានលើរបាយការណ៍តាមកាលកំណត់លើកទី២

Issued on

2015-04-27

 

List of issues prior to reporting

Issued on

2013-01-13

 

Concluding observations and recommendations

Issued on

2011-08-11

 

OPAC to CRC report

Issued on

2010-06-04

 

OPSC to CRC report

Issued on

2010-06-04

 

បញ្ចប់ការសង្កេតនិងអនុសាសន៍

Issued on

2011-06-20